ក្មួយ លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ត្រូវគោយន្តកែច្នៃបុកស្លាប់ នៅស្រុកបារាយណ៍

ខេត្តកំពង់ធំ ៖ កាលពីរសៀលថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលេខ ៧១ ភូមិព្រៃស្រង៉ែឃុំបល្លង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ គ្រោះថ្នាក់ចរាចរណ៏ មួយបានកើតឡើងរវាងម៉ូតូនិងគោយន្តកែច្នៃបណ្តាលឲ្យស្លាប់២នាក់ និងរបួស ធ្ងន់ម្នាក់ក្នុងនោះជនរងគ្រោះដែលជាអ្នកបើកម៉ូតូបានស្លាប់នោះ ជាក្មួយបង្កើត របស់លោក ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា ។

មន្រ្តីនគរបាលស្រុកបារាយណ៏ បានឲ្យដឹងថា ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូ C125 (014)ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1K-8461 ឈ្មោះ ជុំ ម៉ោង អាយុ ៣១ ភូមិត្រស់ឃុំបល្ល័ង្គ ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ (ក្មួយប្រុស បង្កើត លោក ងួន ញ៉ិល)ខណះរត់ម៉ូតូឌុប បានដឹកជនរងគ្រោះ២នាក់ ម្តាយកូន ហើយ គេឃើញរថយន្តកែច្នៃ ហៅថាបុកស័រ ចេញត្បូងទៅជើងទិសដៅច្រាសទិសគ្នា ក៏បុកពេញទំហឹងតែម្តង។អ្នកស្លាប់ទី២ឈ្មោះ សុង ស្រី អាយុ៥៥ឆ្នាំ រស់នៅ ភូមិពង្រលីងឃុំក្រវ៉ាស្រុកបារាយណ៍ ស្លាប់កន្លែងកើតហេតុជាម្តាយ និងកូនស្រី ឈ្មោះ ខេន ស្រី អាយុ៣០ឆ្នាំ រស់នៅ ភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ របួសធ្ងន់។
ក្រោយកើតហេតុអ្នកបើកគោយន្តកែច្នៃរត់គេចខ្លួនបាត់ ខណ:កម្លាំងនគរបាល កំពុងតាមចាប់ខ្លួនចំណែកសាកសពទាំងពីរ សាច់ញាតិយកទៅធ្វើបុណ្យ តាម ប្រពៃណីរៀងៗខ្លួន៕

ក្មួយ លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ត្រូវគោយន្តកែច្នៃបុកស្លាប់ នៅស្រុកបារាយណ៍ ក្មួយ លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ត្រូវគោយន្តកែច្នៃបុកស្លាប់ នៅស្រុកបារាយណ៍