​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ចងក​សម្លាប់ខ្លួន មិនដឹង​មូលហេតុ​

ភ្នំពេញ: ប្រទះឃើញ​បុរស​ជនជាតិ ឥណ្ឌា​ម្នាក់ ដែលមាន​មុខរបរ ដើរ​លក់​ខោអាវ​តាមផ្លូវ ចងក​សម្លាប់ខ្លួន និង​ភួយ ជាប់​នឹង​ចម្រឹង​បង្អួច ដោយ​មិនដឹង​មូលហេតុ ។ ការប្រទះឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​ជួល​១៦E២ផ្លូវ​៨១ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​

​បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត ឈ្មោះ Guptamangesh  អាយុ​៤0​ឆ្នាំ ជនជាតិ​ឥណ្ឌា មុខរបរ​លក់​ខោអាវ ស្នាក់នៅ​ផ្ទះជួល លេខ​៥0E២ ផ្លូវ​១៥៤ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន និង​មិត្ត​ភ័​ក្ត​ជនរងគ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ប៉ុន្មាន​ថ្ងៃនេះ រូបគេ​មាន​អាកា​រៈ មិន​ស្រួល ចេះតែ​ដើរ​មើល​លើ​មេឃ​មិនដឹង​មានរឿង​អ្វី​នោះទេ​។ ពេលនោះ មិត្ត​ភ័​ក្ត និង​បងប្អូន ក៏បាន​ប្រាប់ថា ឲ្យ​ជនរងគ្រោះ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទៅ ។

​ជនរងគ្រោះ និង​ប្អូន បាននាំគ្នា​មកលេង​ផ្ទះ​មិត្ត​ភ័​ក្ត ហើយ​ពេលនោះ ប្អូនប្រុស​និង​មិត្ត​ភ័​ក្ត បាននាំគ្នា​ទៅ​ផ្សារ ដើម្បី​ទិញ​កាបូប​ទុក ឲ្យ​ជនរងគ្រោះ នៅចាំ​ផ្ទះ​ម្នាក់​
​ឯង​។ រហូតមកដល់​ម៉ោង ពួកគេ​បាន​ត្រឡប់​មកពីផ្សារ​វិញ ស្រាប់តែ​ឃើញ​ជនរងគ្រោះ យក​ភួយ​មក​ចងកនឹង​ចម្រឹង​បង្អួច​ដែក ស្លាប់​បាត់ទៅហើយ រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​ចងក​សម្លាប់​ខ្លួនឯង​មែន មិន​ជាប់​ពាក់ព័ន្ធ ករណី​ផ្សេង​នោះទេ​។ សាកសព​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​វត្ត​ស្ទឹងមានជ័យ ៕V​/S