​ប្រទះឃើញ ជនជាតិ​អូស្ត្រាលី​ម្នាក់ ដេកស្លាប់ ក្នុង​អាងទឹក

​កំពត: បុរស​ជា​ជនជាតិ​អូស្ត្រាលីដេកស្លាប់ ក្នុង​អាងទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ង​៨ ទៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំ​ព​ត។​

​ជនរងគ្រោះ នៅផ្ទះ​ម្នាក់ឯង ឈ្មោះ SINCLAIR ANDREW JAMES ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​អូស្ត្រាលី ស្នាក់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ​។​

​មុនពេល​កើតហេតុ គឺ​កម្មករ ជាង​ធ្វើ​ផ្ទះ​ចូលទៅ ក៏បាន​ជួប​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​ក្នុង​អាងទឹក  នៅវេលា​ម៉ោង​៣​រសៀល នៃ​ថ្ងៃ​ដដែល រួច​ក៏​រាយការណ៍ មក​កម្លាំង​សមត្ថកិច្ច​ភ្លាម​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​ធ្វើ​កោសល្យ វិ​ច្ច័​យ​រួច ឃើញថា សព​ជនរងគ្រោះ​ស្លាប់ ដោយសារ​ផឹកស្រា​ច្រើនពេក កើត​រាករូស ដើរទៅ​ត្រាំ​ទឹក​ក្នុង​អាង អាច​កើត​ខ្យល់គ​ស្លាប់ មិនមែនជា​ករណី​ឃាដកម្ម​នោះទេ​៕V​/S

​ប្រទះឃើញ ជនជាតិ​អូស្ត្រាលី​ម្នាក់ ដេកស្លាប់ ក្នុង​អាងទឹក