ស៊ឹម ប៊ុនឆៃ ឈ្នះខឹក សុខឿន

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន EXPERT របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​១៤​វិច្ឆិកា​អ្នក​ប្រដាល់​ខឹ​ក សុខឿន​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ស៊ឹម ប៊ុនឆៃ​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​

​    ​ការប្រកួត ៥ ទឹក​ដែលមាន​លក្ខណៈ​ស្វិតស្វាញ​គ្រាន់បើ​នោះ​សុខឿន​ត្រូវ​ប៊ុនឆៃ​ទាត់​ឲ្យ​ ដួល​លើស​ង្វៀន​ជា​ញឹក​ញាប់​តែ ។ សុខឿន​ក៏​ព្យាយាម​ប្រើ​កែង​វាយ​សង​វិញ​ដែរ​តែ​តែ​ការ​វ៉ៃ​កែង​របស់គេ​មិនសូវ ​ចំ​គោលដៅ​នោះទេ​គឺ​បាន​ត្រឹម​តែ​គម្រាម​គូប្រកួត​ប៉ុណ្ណោះ ។​

​    ​ការ​វ៉ៃ​ចេញ​របស់​ប៊ុនឆៃ​ក៏​មិនសូវ​ចំ​គោលដៅ​ដែរ​ដោយសារ​ពួកគេ​ហាក់ដូចជា​ ញញើត​គ្នា​ទៅវិញទៅមក​តែ​សុខឿន​ដែល​ជ្រាយ​ជើង​ក្រោម​នោះ​ដួល​ជា​ញឹកញាប់​ទើប​ គេ​ទទួល​បរាជ័យ​បែបនេះ ។​

​    ​ម៉ូ ណារ៉ាក់​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ដែរ​នោះបាន​ផ្ដួល​អ្នក​ប្រដាល់​ ណា​ង សុភា​មកពី​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ឲ្យ​បោះបង់​ការប្រកួត​នៅ​ទឹក​ទី ៤ ។​

​    ​ការប្រកួត ២ ទឹក​ដំបូង​អ្វីៗ​ហាក់ដូចជា​មិនមាន​នរណា​លើ​នរណា​ឡើយ​តែ​ចាប់ពី​ទឹក​ទី ៣ ទៅ​ណារ៉ាក់​ចាប់​ ផ្ដើម​មានប្រៀប​ការ​វ៉ៃ​ចេញ​របស់គេ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ ឯ សុភា​បានត្រឹមតែ​ការពារ និង ដកថយ​តែប៉ុណ្ណោះ ។​មកដល់​ទឹក​ទី ៤​ណារ៉ាក់​មានប្រៀប​កាន់តែខ្លាំង​ក្នុងខណៈដែល​សុភា​បាត់បង់​ទាំង​សមត្ថភាព​ ប្រយុទ្ធ និង ការពារ ។​មិនតែប៉ុណ្ណោះ​សុភា​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨​ចំនួន ២ លើក​នៅ​ទឹក​ទី ៤​មុនពេល​គេ​សម្រេចចិត្ត​បោះបង់​ចោលការ​ប្រ​កួត​នោះ ។​

​     ​អ៊ុង ស៊ីណា​ក្លឹប​ម្កុដ​រាជសីហ៍​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​យុគ យក្ស​ផ្លែ​ដាច់​តែម្ដង​បន្ទាប់ពី​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​នោះ ។​

​     ​ស៊ីណា​ត្រូវបាន​អាជ្ញាកណ្ដាល​ព្រមាន​ជា​ញឹកញាប់​ដោយសារតែ​សង្ស័យថា​គេ​ ប្រកួត​មិន​អស់ពី​សមត្ថភាព ។​ តែ​ទោះជា​យ៉ាងណា​ក៏​ការប្រកួត​នេះ​បន្ត​ដល់​ចប់​ទឹក​ទី ៥ ទាំង​តឹងចិត្ត​ហើយ​លទ្ធផល​យុគ យក្ស​ផ្លែ​ឈ្នះ​អ៊ុង ស៊ីណា​ដោយ​ពិន្ទុ ។​
​    ​