Cambodia Brewery Limited ធ្វើ​យុទ្ធនា​ការអប់រំ​ថ្មី “​យក​ភាព​សង្ហា​របស់​អ្នក​ត្រឡប់មកវិញ​”

ភ្នំពេញ: ដើម្បី​ចូលរួម​អប់រំ​ដល់ យុវជន​កម្ពុជា ឲ្យ​ឃ្លាតឆ្ងាយ​ពី​ការ​ពិសាគ្រឿង​ស្រវឹង​ច្រើន ហួស​កម្រិត ហើយ​បែរមក​ប្រកាន់ យក​ឥរិយាបថ ពិសា​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម និង​បញ្ចៀស​ផលវិបាក​ដល់​ខ្លួនឯង ក្រុមហ៊ុន Cambodia Brewery Limited បានធ្វើ​សន្និសីទ​ការ​សែត នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ក្នុង​គោលបំណង បើក​យុ​ទ្ធា​នា​ការ ស្តីពី​ការ​ពិសា ដោយ​ការទទួលខុសត្រូវ ដែលមាន​ឈ្មោះថា “Get you Sexy Back” យក​ភាព​សង្ហា​របស់ អ្នក​ត្រឡប់មកវិញ  ក្រោម​អ​ធីប​តី​ភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ក្រ​សូង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

​លោក Roland Bala អគ្គនាយក​ក្រុមហ៊ុន Cambodia Brewery Limited បាន​ថ្លែងថា “​យើង​បាន​ប្តេជ្ញាចិត្ត ដើរតួរ​នាទី​នាំមុខគេ ក្នុងការ​ជំរុញ​ឲ្យ គ្រប់​ផលិតផល របស់​យើង ត្រូវបាន​អតិថិជន យកទៅ​ប្រើប្រាស់ ក្នុង​កម្រិត​សមរម្យ និង​ក្នុង​ផ្លូវ​វិជ្ជមាន​។ យើង​ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​បាន​ផ្តូ​ច​ផ្តើម បង្កើត​យុទ្ធនា​ការអប់រំ ស្តីពី​ការ​ពិសា​គ្រឿង​ស្រវឹង ដោយ​ការទទួលខុសត្រូវ តាំងពី​ឆ្នាំ​២០១១ មក​”​។

​លោក​បាន​បន្ថែមទៀតថា “​ដោយសារតែ​បាន ការសហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ស្ថាប័ន ពាក់ព័ន្ធ​នានា ដូច្នេះ​តាមរយៈ​ភាពជោគជ័យ ក្នុង​ឆ្នាំ​កន្លងទៅ ទើប​យើង​បន្តធ្វើ​យុទ្ធនា​ការអប់រំ ““Get you Sexy Back” យក​ភាព​សង្ហា​របស់​អ្នក​ត្រឡប់មកវិញ​” ក្នុង​ឆ្នាំ​២០១៥ តទៅទៀត ហើយ​យើង​សង្ឃឹម​ទៀតថា យុទ្ធនាការ​នេះ គឺជា​ការ​ដាស់តឿន ទាន់ពេលវេលា​មួយ ដល់​យុវជន​កុំ​ឲ្យ​ពិសា​គ្រឿង​ស្រវឹង ហួសហេតុ​”​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​នេះ អាច​ឲ្យ​លោកអ្នក​ឈ្នះ ទូរស័ព្ទ Iphone 6s និង​សំបុត្រ VIP សម្រាប់​ចូលរួម​ទស្សនា កម្មវិធី​ជប់លៀង ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​គ្រាន់តែ លោកអ្នក​ចូលទៅ​កាន់ គេហទំព័រ ហ្វេ​ស​បុក Get Your Sexy Back KH ដើម្បី​ទទួលបាន​សារ​អប់រំ ស្តីពី​ផលវិបាក នៃ​កា​ពិសា​គ្រឿង​ស្រវឹង និង​ចូលរួម​ប្រកួតប្រជែង ក្នុង​កម្មវិធី Selfies So Cool ៕V/S

​    ​