រដ្ឋអ៊ីស្លាម​ទទួល​ស្គាល់ថា ការ​វាយ​ប្រហារ​ក្រុង​ប៉ារីស​ជាស្នា​ដៃ​របស់ខ្លួន

តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារ​បារាំង​មុន​នេះ​បន្តិច​ប្រកាស​ថា ពួក ISIS បាន​ទទួលស្គាល់​ថា ការ​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​ជា​ស្នាដៃ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្លាប់​មេ​របស់​គេ​ម្នាក់​ពី​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក តាម​ផ្លូវអាកាស​នៅ​ប្រទេស​ស៊ី​រី ។

ចំណែក​មេដឹកនាំ​ប្រទេស​បារាំង​លោក​ហុ​ល​ឡង់ បាន​ឆ្លើយ​តប​ទាំង​កំហឹង​ថា នឹង​វាយប្រហារ​សងសឹក​វិញ​ដោយ​គ្មាន​មេត្តា ។

ក្រុម​អ្នកសង្កេតការ​ណ័​បាន​យល់​ឃើញ​ថា កំពុង​ខ្ទេចខ្ទាំ​ដោយ​ភ្លើង​សង្គ្រោះ ដោយ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ពី​សំណាក់​ប្រទេស​​រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​ពី​ប្រទេស​បារាំង​ផង​ដែរ ដើម្បី​រួម​គ្នា​កំចាត់​រដ្ឋ​អ៊ិ​ស្លា​ម ដែល​គេ​ជឿ​ថា កំពុង​បង្កើត​ឡើង​នៅ​ប្រទេស​​ស៊ី​រី ។ ចំណែក​ប្រជាជន​ស៊ី​រី កើន​ដល់​រាប់​លាន​នាក់​ហើយ ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង ។

ចំណែក​រដ្ឋ​អ៊ិ​ស្លា​ម​កន្លង​មក តែងតែ​ប្រកាស​ថា ខ្លួន​និង​វាយប្រហារ​ទីក្រុង​ធំ​ៗ ដើម្បី​ឆ្លើយ​តប​វិញ ។