Facebook បង្កើត​ Tool ដៅ​ចំណុច​សុវត្ថិភាព ក្រោយ​ហេតុការណ៍​វាយ​ប្រហារនៅ​​បារាំង

Facebook បង្កើត​ Tool ដៅ​ចំណុច​សុវត្ថិភាព ក្រោយ​ហេតុការណ៍​វាយ​ប្រហារនៅ​​បារាំង

ការ​​​វាយ​ប្រហារ​ច្រើន​កន្លែង​ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​យប់​ថ្ងៃ​សុក្រ​ម្សិល​មិញដោយ​​បណ្ដាល​ឲ្យ​​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់ ​និង​រង​​របួស​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ក្រោយ​ហេតុការណ៍​​នោះ​បាន​កើត​​ឡើង Facebook បាន​បញ្ចេញ​នូវ​ Tool ​មួយ​សម្រាប់​អ្នក​​​នៅ​​ក្នុង​ទី​ក្រុង​ប៉ារីស​​អាច​ដៅ​​បង្ហាញ​​​ជា​ចំណុច​សុវត្ថិភាព​​បាន។

 

Facebook បង្កើត​ Tool ដៅ​ចំណុច​សុវត្ថិភាព ក្រោយ​ហេតុការណ៍​វាយ​ប្រហារនៅ​​បារាំង
 

Tool របស់​ Facebook ឈ្មោះ​ថា ” Safety Check ” គឺ​ធ្វើ​​​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​​ដែល​នៅ​​ក្រៅ​ពី​កន្លែង​កើត​ហេតុ​យប់​មិញ​ក្នុង​ទី​ក្រុង​ប៉ារីស​អាច​ដឹង​ពី​ស្ថានភាព​​​​​សាច់ញាតិ​ បង​ប្អូន ​​ឬ​មិត្តភ័ក្ដិ​​​​ថា​តើ​​ពួក​គេ​អាច​នឹង​មាន​​គ្រោះ​ថ្នាក់​ឬ​អត់ តាម​រយៈ​ការ​​ដៅ​​ចំណុច​​សុវត្ថិភាព​របស់​អ្នក​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត។

 

អ្នក​ប្រើ​ប្រាស់​​​ដែល​នៅ​ទី​តាំង​ណា​មួយ​ក្នុង​ទី​ក្រុង​ប៉ារីស​​អាច​ Tag ខ្លួន​ឯង​​នូវ​​សញ្ញា​សុវត្ថិភាព​បញ្ជាក់​ពី​ស្ថានភាព​របស់​ពួក​គេ​ និង​ជា​ដំណឹង​ទៅ​ដល់​មិត្តភ័ក្ដិ​​​​ផ្សេង​ៗ​ទៀត៕

 

ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ Tool “Safety Check”

 

ប្រែ​សម្រួល៖ មាន​រតនា
ប្រភព៖ boston​​​​​​​​​

នាំមកជូនដោយ

Facebook បង្កើត​ Tool ដៅ​ចំណុច​សុវត្ថិភាព ក្រោយ​ហេតុការណ៍​វាយ​ប្រហារនៅ​​បារាំង