អេស្ប៉ាញ បំបាក់អំនួតអង់គ្លេស តាមរយៈស៊ី ២-០ យប់មិញនេះ (Video Inside)

ក្រុងម៉ាឌ្រីដ៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ ជាក្រុមតែមួយគត់ ដែលធ្វើឲ្យក្រុមបាល់ទាត់អង់គ្លេស ស្គាល់រសជាតិចាញ់ជាលើកដំបូង តាំងពីបញ្ចប់ World Cup 2014 នៅប្រទេសប្រេស៊ីលរួចមក ក្នុងមិត្តភាពអន្តរជាតិយប់មិញនេះ ។

នេះជាការបរាជ័យលើកទី១ សម្រាប់ក្រុមដែលកំពុងឡើងជើងខ្លាំងអង់គ្លេស ក្រោមការដឹកនាំដោយគ្រូបង្វឹក Roy Hodgson ទាំងការលេងក្នុងវគ្គជម្រុះ UEFA Euro 2016 និងមិត្តភាពនានាមិនដែលចាញ់ទេ អស់ណាស់ត្រឹមស្មើតែ ប៉ុណ្ណោះ ។

តែពេលដែលមកជួបក្រុមម្ចាស់ផ្ទះអេស្ប៉ាញវិញ អង់គ្លេសមិនអាចធ្វើអ្វីក្រុមម្ចាស់ជើងឯក Euro ២សម័យកាល ជាប់គ្នាបានទេ ដោយបានរបូត២គ្រាប់នៅនាទីចុងម៉ោងគឺនាទីទី៧២ និង៨៤ ពីការធ្វើបានសម្រេចដោយកីឡាករ Mario Gaspar និង Santi Cazorla គ្រាដែលអង់គ្លេសបានត្រឹមតែលេងពីមុខទីអេស្ប៉ាញតែប៉ុណ្ណោះ មិនអាចបំបែកហ្វូងការពារបានឡើយ ៕

អេស្ប៉ាញ បំបាក់អំនួតអង់គ្លេស តាមរយៈស៊ី ២-០ យប់មិញនេះ (Video Inside)

  • អេស្ប៉ាញ បំបាក់អំនួតអង់គ្លេស តាមរយៈស៊ី ២-០ យប់មិញនេះ (Video Inside)已关闭评论
  • 376 views
  • Hide Sidebar
    A+
Publish on:2015/11/14  Category:កីឡា