ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)


ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

វត្តមាន​កំពូល​តារា​ចម្រៀង​ល្បី​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា​ បាន​ចូល​រួម​​សម្ពោធ​រឿង​បរទេស ស្ពេកធឺ(០០៧) ធ្វើ​ដំណើរ​ជាមួយ​នឹង​​​រថយន្ត​ដ៏​ទំនើប Land Rover លើ​កម្រាល​ព្រំ​​ឆ្ពោះ​មក​កាន់​រោង​ភាពយន្ត​​លេជិន។​ ភ្លាម​ៗ​នោះ​ស្នូរ​សម្រែក​កង​រំពង​របស់​ប្រិយមិត្ត​ហ៊ោ​គាំ​ទ្រ​នាង​យ៉ាង​​ខ្លាំង​​កាល​ពី​ល្ងាច​ម្សិល​មិញ​។

 

 

ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

 

កញ្ញា​ថ្លែង​ថា​៖ “​ ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ ដែល​បាន​ឃើញ​វត្ត​មាន​បងប្អូន​នៅ​ទី​នេះ​​មាន​ការ​គាំ​ទ្រ​នាង​ខ្ញុំ​ ជាពិសេស​បាន​ជិះ​រថយន្ត​ដ៏​ទំនើប Land Rover ហើយ​រថយន្ត​ហ្នឹង​ក៏​មាន​នៅ​ក្នុង​រឿង ស្ពេកធឺ​ ទៀត​​(សើច)​។

 

កម្ម​វិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​កិច្ច​សហការ​ផ្ដាច់​មុខ​ដោយ​ក្រុម​ហ៊ុន​ Lang Rover ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ​កម្មវិធី​សម្ពោធ​ខ្សែ​ភាព​យន្ត​រឿង​ ស្ពេកធឺ នេះ​ឡើង នៅ​រោង​ភាព​យន្ត​លេជិន​សាខា​ទួល​គោក ដោយ​មាន​វត្ត​មាន​ភ្ញៀវ​កិត្តិយស​ ក៏​ដូចជា​អ្នក​គាំទ្រ​រោង​ភាព​យន្ត​​យ៉ាង​ច្រើន​។ មិន​តែ​ប៉ុណ្ណោះ​រថយន្ត​ទំនើប Land Rover​ នេះ​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​រឿង​ ស្ពេកធឺ​ នេះ​ផង​ដែរ។

 

វិល​មក​អត្ថន័យ​នៃ​ខ្សែ​ភាព​យន្ត ស្ពេកធឺ (០០៧)​មួយ​នេះ​ គឺ​ចង់​បង្ហាញ​នូវ​សារ​អាថ៌កំបាំង​ពី​អតីតកាល​របស់ Bond ដែល​បញ្ជូន​លោក​ទៅ​កាន់​ផ្លូវ​មួយ​ដើម្បី​លាត​ត្រដាង​អាថ៌កំបាំង​អង្គការ​ដ៏​គូរ​ឲ្យ​ខ្លាច​មួយ។ Bond បាន​ជួប​ឧបសគ្គ​ជា​ច្រើន​នៅ​ក្នុង​ខ្សែ​រឿង ស្ពេកធឺ (Spectre)។ ជម្នះ​បាន​ដោយ​របៀប​ណា ភាពយន្ត​នេះ​អស្ចារ្យ​ប៉ុណ្ណា កុំ​ភ្លេច​ទៅ​ទស្សនា​ទាំង​អស់​គ្នា។

 

ប៉ុន្តែ​ឥឡូវ​តោះ​…ទៅ​ទស្សនា​រូបភាព​យប់​មិញ​នៅ​រោង​ភាពយន្ត លេជិន ទាំង​អស់​គ្នា​សិន៖

ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

 

ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

 

ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

 

ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

 

 

ឱក សុគន្ធ​កញ្ញា ទៅ​សម្ពោធ​រឿង ស្ពេកធឺ(០០៧)

 

អត្ថបទ៖ ថា ម៉ាលីដា

រូបភាព៖ ទូរសព្ទ​ដៃ

​​​​