ស​ហ​ជី​ព​ ៩ ចេ​ញសេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​មិ​ន​ពេ​ញ​ចិត្ត គ​ណៈ​រដ្ឋ​ម​ន្រ្តី​អ​នុ​ម័​ត​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​សហ​ជីព​

ភ្នំពេញ​៖ ក្រោយ​គ​ណៈ​រដ្ឋ​ម​ន្ត្រី ស​ម្រេច​អ​នុ​ម័ត សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​ស្តី​ពី​ស​ហ​ជី​ព​រួច​ម​ក ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​គ​ណៈ​រដ្ឋ​ម​ន្ត្រី​ កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​ សុក្រ ទី ១៣ ខែ វិច្ឆិកា នេះ​មា​ន​ស​ហ​ជី​ព​ចំ​នួ​ន ៩ នៅ​ក​ម្ពុ​ជា​បា​ន​រួម​គ្នា​ចេ​ញ​ សេ​ច​ក្តី​ថ្លែ​ង​បង្ហា​ញ​ ការ​មិ​ន​ពេ​ញ​ចិ​ត្ត​​ចំ​ពោះ​កា​រ​អនុ​ម័ត​នេះ ។ យោងតាម សេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា ពួកគេមិនសប្បាយចិត្តចំពោះសេចក្តី ព្រាងច្បាប់សហជីព ដោ​យ​លើ​ក​ឡើ​ង​ថា សេច​ក្តី​ព្រា​ង​ច្បា​ប់​​ចុ​ង​ក្រោ​យ​នេះ មិន​បា​ន​ប្រ​គ​ល់​ឲ្យ​ក្រុ​ម​ស​ហ​ជី​ព​ពិ​និ​ត្យ​ និ​ង​មិ​ន​បា​ន​ពិ​គ្រោះ​យោ​ប​ល់​ជា​មួ​យ​ពួ​ក​គា​ត់​ឡើ​យ ។   សេ​ច​ក្តី​ប្រ​កាស​បន្ត​ទៀ​ត​ថា កា​រ​បិ​ទ​បាំ​ង​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​ស្តី​ពី​ស​ហ​ជី​ព​ចុ​ង​ក្រោ​យ ដោ​យ​រា​ជ​រដ្ឋា​ភិ​បា​ល​នេះ​ ពួ​ក​ខ្លួ​ន​មាន​ការ​ព្រួ​យ​បា​រ​ម្ភ​ថា សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​នេះ អា​ច​មិ​ន​មា​ន​កា​រ​កែ​ប្រែ​ក្រោ​យ​សំ​ណូ​ម​ព​រ​រប​ស់​ស​ហ​ជី​ព​ ហើ​យ​ក៏​បា​រ​ម្ភ​ថា ច្បា​ប់​នេះ​វា​អា​ច​ជា​ចេ​ត​នា​ដា​ក់​សេ​រី​ភា​ព​ស​ហ​ជី​ព ឲ្យ​នៅ​ក្រោ​ម​អំ​ណា​ច​លើ​ស​ល​ប់​រ​ប​ស់​រដ្ឋ​ ដើ​ម្បី​ចូ​ល​ខ្លួន​យ៉ា​ង​ជ្រៅ​ដ​ល់​កិ​ច្ច​កា​រ​សំ​រេ​ច​ផ្ទៃ​ក្នុង​រប​ស់​ស​ហ​ជី​ព និង​ធ្វើ​ឲ្យ​ស​ហ​ជី​ព​បា​ត់​ប​ង់​ភា​ព​ឯក​រាជ្យ​រប​ស់​ខ្លួន​ ដែ​ល​ពួ​ក​គេ​មើ​ល​ឃើ​ញ ការ​ប​ង្កើ​ត​នេះ គឺ​ជា​ម​ធ្យោ​បា​យ​ទប់​ស្កា​ត់​សិ​ទ្ធិ ជា​ស​មូ​ហ​ភា​ព​រ​ប​ស់​ស​ហ​ជី​ព ឯ​ក​រា​ជ្រ​ក្នុង​ កា​រ​ចូ​ល​រួម​យុទ្ធ​នា​កា​រ​ទា​ម​ទា​ប្រា​ក់​ឈ្នួ​ល​សម​រម្យ និង​អត្ថ​ប្រ​យោ​ជ​ន៍​ជូន​ប​ង​ប្អូ​ន​ក​ម្ម​ករ ។   សេ​ច​ក្តី​ប្រ​កា​ស​បន្ត​ថា បើ​រាជ​រដ្ឋា​ភិ​បាល​នៅ​តែ​មា​ន​ចេ​ត​នា​ជ​ម្រុ​ញ ក្នុង​ការ​អ​នុ​ម័ត​ច្បា​ប់​នេះ ដោយ​មិ​ន​បា​ន​ដា​ក់​ ប​ញ្ចូ​ល សំ​ណើ​រ​រួម​រ​ប​ស់​ស​ហ​ជី​ព ស​ហភា​ព​ស​ហ​ព័ន្ធ […]

  • ស​ហ​ជី​ព​ ៩ ចេ​ញសេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​មិ​ន​ពេ​ញ​ចិត្ត គ​ណៈ​រដ្ឋ​ម​ន្រ្តី​អ​នុ​ម័​ត​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​សហ​ជីព​已关闭评论
  • 135 views
  • Hide Sidebar
    A+
Publish on:2015/11/14  Category:ក្នុងស្រុក