ឃាត់ខ្លួនស្រ្តីដៃឆើត លួចទូរស័ព្ទដៃ ពេលទិញសំបុត្រមើលកុន នៅរោងចេនឡា

ភ្នំពេញ ៖ ស្រ្តីសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទ ឃាត់ខ្លួន វេលាម៉ោង១៣និង៤៥នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចរោងភាពយន្ត ចេនឡា ផ្លូវម៉ៅសេទុង ក្រុមទី ៥ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ  អេង ស្រីលាវ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះជួលប្លុករោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ។ចំណែកជនរងគ្រោះ ឯក ដាវីន ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ លេខ១៧បេ ផ្លូវ៥អា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន វត្ថុតាងចាប់យក ៖ទូរស័ព្ទ មួយគ្រឿងម៉ាក I Phone 6  plus ពណ៌ស (  បានប្រគល់ ឱ្យជនរងគ្រោះវិញ ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេល កើតហេតុ ជនរងគ្រោះបានចូលទិញសំបុត្រទស្សនាខ្សែ  ភាពយន្ត ពេលនោះជន សង្ស័យ និងបក្សពួកបានមក ពិតជនរងគ្រោះ ហើយលូក កាបូបលួចយកទូរស័ព្ទ ភ្លាម នោះជនរងគ្រោះបានឆោឡោ បាត់ទូរស័ព្ទបានឱ្យសន្តិសុខ ឆែកកាម៉េរ៉ាសុវត្ថិភាព បានដឹង ថាជនសង្ស័យជាអ្នកលួច ក៏ធ្វើ ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ឃាត់ខ្លួនស្រ្តីដៃឆើត លួចទូរស័ព្ទដៃ ពេលទិញសំបុត្រមើលកុន នៅរោងចេនឡា

ឃាត់ខ្លួនស្រ្តីដៃឆើត លួចទូរស័ព្ទដៃ ពេលទិញសំបុត្រមើលកុន នៅរោងចេនឡា