ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»

ភ្នំពេញ ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុន ឱសថឈាន មុខគេលំដាប់ ថ្នាក់លេខ១ នៅ កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំយុទ្ធនាការមួយ ក្នុងគោល បំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជំងឺទឹកនោម ផ្អែម ក្នុងឱកាសចូលរួមទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០១៥ ក្រោមប្រធានបទ“រួមគ្នាទប់ស្កាត់ជំងឺទឹកនោមផ្អែម” ដែលមានការចូលរួមពី សំណាក់បុគ្គលិក គ្រប់ជាន់ថ្នាក់ តំណាងមកពីក្រសួងសុខាភិបាល សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានពីគ្រប់ទិសទី ដែលបានធ្វើឡើងនៅការិយាល័យរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ។

ទឹកនោមផ្អែម គឺជាជំងឺដ៏កាចសាហាវមួយ ដែលមនុស្សយើងងាយ នឹងកើតមានដោយមិនដឹងខ្លួន ។ តាមស្ថិតិបង្ហាញថា ប្រជាជនខ្មែរដែលមានជំងឺទឹកនោមផ្អែម នឹងមានចំនួនកើនរហូតទៅដល់ ៣០០,០០០ នាក់ (បីសែននាក់) ប្រសិនបើគ្មានវិធានការទប់ស្កាត់ទេនោះ។

ជំងឺទឹកនោមផ្អែមមិនឆ្លងនោះទេ តែវាអាចជាជំងឺតពូជ បណ្តាលមកពីវ័យចំណាស់ និងកង្វះអាហារ រូបត្ថម្ភរបស់ទារកនៅក្នុង ផ្ទៃ និងកុមារ។ ការបរិភោគអាហារដែលមានកាឡូរីខ្ពស់ ដោយមិនមានការ ហាត់ប្រាណ ការជក់បារី ឬសេពសុរាច្រើនលើស លប់ ការលើសជាតិស្ករ ក្នុងឈាមច្រើនពេក បណ្ដាល អោយលើសទម្ងន់ មាននយ័ថាយើងប្រឈមមុខខ្ពស់ ទៅនឹងការកើតជំងឺទឹកនោមផ្អែម ។ ទិវាជំងឺទឹក នោមផ្អែមពិភពលោក ត្រូវបានរៀបចំឡើង ២៤ ដងរូចមកហើយជា រៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩១ មកម៉្លេះ ដែលត្រូវបានបង្កើតឡើងដោយ IDF និងអង្គការសុខភាពពិភពលោក។ ស្ទើរតែគ្រប់ប្រទេស រដ្ឋាភិបាល អង្គការ និងស្ថាប័ននានាប្រារព្ធ និងរៀបចំទិវាពិភពលោកនេះឡើងជារៀងរាល់ឆ្នាំ ដើម្បី ពង្រីកវិសាលភាពនៃការយល់ដឹងអំពីជំងឺនេះ និងបន្តលើកកម្ពស់នូវវិធីបង្ការ នៅតាមតំបន់សហគមន៍ ដែលងាយនឹងរងគ្រោះពីជំងឺនេះ។

លោកស្រី NGUYEN THI NGOC Minh(ង្វៀន ធីង៉ុក មីញ)នាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជា បានលើកឡើងថា៖ ក្រុមហ៊ុនសាណូហ្វីតែងតែចូលរួមយ៉ាងសកម្មក្នុងទិវាពិភពលោកសំខាន់ៗ ហើយក្នុងឱកាសដ៏ពិសេសនេះផងដែរ ក្រុមហ៊ុនរួមនឹងលោកស្រីផ្ទាល់មានសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង ដែលអាចចូលរួមរៀបចំទិវាប្រយុទ្ធប្រឆាំង ជំងឺទឹកនោមផ្អែម ដែលបានកំពុង គំរាមកំហែង និងសម្លាប់អ្នកជំងឺជាច្រើនលាននាក់នៅជុំវិញពិភពលោក។

លោកស្រីបានបន្ថែមថា គោលបំណងនៃការៀបចំទិវានេះនៅកម្ពុជា គឺដើម្បីធ្វើយ៉ាងណាឲ្យ សាធារណជនទូទៅ បានយល់ដឹងពីជំងឺទឹកនោមផ្អែមអោយបានកាន់តែទូលំទូលាយថែមទៀត។ នៅក្នុងថ្ងៃនេះផងដែរ ក្រុមហ៊ុនសាណូហ្ វីក៏បានចុះទៅកាន់តំបន់ និងសហគមន៏ផ្សេងៗគ្នា ដែល សាធារណជននៅទីនោះងាយ នឹងរងគ្រោះថ្នាក់ពីជំងឺទឹកនោម ផ្អែមនេះ ដើម្បីផ្សព្វផ្សាយ និងលើក កម្ពស់ការយល់ដឹងរបស់ពួកគាត់ទាក់ទងនឹងជំងឺនេះ ក៏ដូចជាផ្តល់នូវការជួប សំណេះសំណាល ជាមួយពួកគាត់អោយស្វែងយល់បន្ថែមពីព័ត៌មានសំខាន់ៗតាមរយៈខិតប័ណ្ណដែលបានចែកជូន។

យោងតាមស្ថិតិរបស់អង្គការ IDF ក្នុងឆ្នាំ២០១៤បានបង្ហាញថា៖ រយៈពេល៥០ ឆ្នាំ ចុងក្រោយនេះ សន្ទុះនៃការកើនឡើង នៃជំងឺទឹកនោមផ្អែមមានភាពឆាប់រហ័ស ដែលអ្នកជំងឺវ័យកណ្តាល មានរហូតដល់ទៅ ៤០០ លាននាក់។

ការសិក្សាវាស់ស្ទង់បានបង្ហាញថា ចំនួនអ្នកជំងឺទឹកនោមផ្អែមនឹងកើនរហូតដល់ ៥៩២ លាននាក់ នៅត្រឹមឆ្នាំ២០៣៥ ដែលចំនួននេះប្រហែល ៥៣ ភាគរយលើសពីស្ថិតិឆ្នាំ២០១៤។ រដ្ឋាភិបាល និងអង្គការនានាបានសហការគ្នាយ៉ាង ជិតស្និទ្ធដោយខិតខំប្រឹងប្រែងធ្វើការអប់រំ ឲ្យសាធារណជនទាំងអស់មានការយកចិត្ត ទុកដាក់បន្ថែមទៀត ចំពោះការទទួលទានអាហារ មិនបានត្រឹមត្រូវ ការគ្រប់គ្រង អាហារ មានកាឡូរីខ្ពស់ជាដើម ។

តាមអនុសាសន៍របស់វេជ្ជបណ្ឌិត ប្រសិនបើអ្នកលើសគីឡូ ឆាប់អស់កម្លាំង បែកញើសច្រើន ឧស្សាហ៍ ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ទទួលទានអាហារ និងទឹកច្រើន ឬបត់ជើងតូចញឹកញាប់ជាពិសេស នៅពេលយប់ អ្នកគួរគប្បីប្រញាប់ ទៅជួបអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើអ្នកមិនមានវិធានការទប់ស្កាត់ និងថែទាំសុខភាពឲ្យបានត្រឹមត្រូវទេនោះ ជំងឺទឹកនោមផ្អែម អាចគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់អ្នករហូតបាត់បង់ជីវិត។

ក្រុមហ៊ុនសាណូហ្វី ដែលជាក្រុមហ៊ុនឱសថឈានមុខគេលើពិភពលោក បានស្រាវជ្រាវនិងបង្កើត ព្រមទាំងចែកចាយ ផលិតផលដែលផ្តោតសំខាន់លើតំរូវការរបស់អ្នកជំងឺជាចំបង។ ក្រុមហ៊ុនសាណូហ្វីមាន ចំនុចស្នូលសំខាន់ៗចំនួន៧ ក្នុងវិស័យថែទាំសុខភាពដែលមានដូចជា ដំណោះ ស្រាយនៃជំងឺទឹកនោមផ្អែម ការចាក់វ៉ាក់សាំងការពារទៅលើមនុស្ស ថ្នាំបង្កើតថ្មីៗតំហែទាំសុខភាព សម្រាប់អតិថិជនទីផ្សារថ្មីៗសុខភាពសត្វនិងGenzyme។ ក្រុមហ៊ុនសាណូហ្វីបាន ចុះបញ្ជីនៅទីក្រុងប៉ារីស(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)។

អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា

ក្រុមហ៊ុនសាណូហ្វីមានវត្តមាន នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ តាមរយៈការិយាល័យ តំណាង Roussel Uclafហើយបានក្លាយជាSociétéRousselCambodgeក្នុងឆ្នាំ១៩៩៣។

ក្រុមហ៊ុនសាណូហ្វីកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថែទាំសុខភាពពិភពលោក ផ្តោតទៅលើអតិថិជន បុគ្គលិក និងផ្តោតសំខាន់ចំពោះសាធារណជនដែលពឹងផ្អែកប្រចាំថ្ងៃទៅលើឱសថរបស់យើង។ ផ្តោតលើតម្រូវការរបស់អ្នកជំងឺ ក្រុមហ៊ុនសាណូហ្វីកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាឲ្យផលិតផល របស់ខ្លួនមានចំនួនច្រើនដូចដែលអាចធ្វើទៅ បានជូនដល់សាធារណជននៅគ្រប់ទីកន្លែង និងគ្រប់គ្នា ដែលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍ជាង ២០ ឆ្នាំ ក្រុមហ៊ុន សាណូហ្វីកម្ពុជា គឺជាដៃគូរសំខាន់របស់អ្នកជំនាញផ្នែកសុខភាពកម្ពុជាមានដូចជា៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប និងគ្រប់គ្រងព្រឹត្តិការណ៍ជាច្រើនដើម្បីលើកកម្ពស់ អប់រំ និងដើម្បី លើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត ៕

ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»

ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»

ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»

ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»

ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»

ទិវាជំងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ ជំងឺទឹកនោមផ្អែម»