តំណាងគណៈ សង្ឃកម្ពុជា ដង្ហែរអង្គកឋិនទាន ទៅប្រគេនវត្តខ្មែរ ទាំង៨ សាធារណរដ្ឋឥណ្ឌា

ភ្នំពេញ ៖ តំណាងគណៈ សង្ឃកម្ពុជា ដឹកនាំដោយ ព្រះតេជគណ តែ ម៉ាច ជំនួយការផ្ទាល់ព្រះទេវសត្ថា ពឿយ មេត្តា តំណាងគណៈ សង្ឃនាយក និងជា ប្រធានសមាគម សមណនិស្សិតកម្ពុជា ព្រះចៅអធិការ វត្តខ្មែរទាំង៨ កាលពីព្រឹកថ្ងៃ សៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ  បាននាំយកបច័្ចយ របស់ពុទ្ធបរិស័ទខ្មែរ តាមរយៈអង្គកឋិន ទានទៅប្រគេនវត្តខ្មែរទាំង៨ សាធារណរដ្ឋឥណ្ឌា ដើម្បីត្រៀមរៀបចំ កម្មវិធីសូត្រស្វាធ្យាយព្រះត្រៃបិដកអន្តរជាតិ លើកទី១១នៅឥណ្ឌា ខណៈកម្មវិធីនេះ កាន់តែខិតចូលមកដល់ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

ព្រះតេជគណ តែ ម៉ាច មានសង្ឃដីកាថា អង្គកឋិនទាននេះត្រូវបានធ្វើឡើងចំនួន៤រាជធានី ខេត្ត ក្នុងនោះរួមមាន កឋិននៅរាជធានីភ្នំពេញបានបច្ច័យ៨២៥០ដុល្លា ខេត្តសៀមរាបបាន១០៧០០ដុល្លារ កំពង់សោមបាន៥៨៥០ដុល្លារ និងខេត្តកំពង់ចាមបាន១៥៥០០ដុល្លារ ដើម្បីដង្ហែលទៅកាន់វត្តខ្មែរទាំង៨នៅប្រទេសឥណ្ឌា ។

ព្រះតេជគណ តែ ម៉ាចមានសង្ឃដីកា បញ្ជាក់ផងដែរថា ចំពោះការរៀបចំកម្មវិធីសូត្រស្វាធ្យាយព្រះ ត្រៃបិដកអន្តរជាតិ លើកទី១១នៅឥណ្ឌា មកដល់ពេលនេះយើង ទើបតែបានបច្ច័យចំនួន១៣ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ។ តែបើតាមគម្រោង ក្នុងកម្មវិធីសូត្រស្វាធ្យាយ ព្រះត្រៃបិដកអន្តរជាតិលើកទី១១ នៅឥណ្ឌានោះយើងនឹងត្រូវ ចំណាយ បច្ច័យចំនួន២៥ម៉ឺនដុល្លារ ឯណោះ មានន័យថា យើងនៅខ្វះបច្ច័យចំនួន១២ម៉ឺនដុល្លារទៀត ។ ក្នុងនោះព្រះតេជគណក៏បានអំពាវនាវ ដល់ពុទ្ធ បរិស័ទខ្មែរ ទាំងក្នុងនិងក្រៅប្រទេសមេត្តា ជួយចូលជា បច្ច័យបន្តទៀត  ដោយហេតុថា បុណ្យនេះក៏ជាមុខមាត់របស់ ព្រះរាជាណាចក្រកម្ពុជាយើងដែរ។

 កម្មវិធីសូត្រស្វាធ្យាយព្រះត្រៃបិដកអន្តរជាតិលើកទី១១ នឹងប្រារព្ធធ្វើចាប់ពីទី២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅសាធារណរដ្ឋឥណ្ឌាដោយកម្ពុជាម្ចាស់ផ្ទះ ហើយបុណ្យនេះនឹងរៀបចំនៅឥណ្ឌា ដែលជាកន្លែងព្រះពុទ្ធអង្គ ទ្រង់ត្រាស់ដឹង ។ កម្មវិធីនេះ នឹងរៀបចំនៅពុទ្ធគយា ស្ថិតនៅភូមិពុទ្ធគយា ឃុំពុទ្ធគយា ស្រុកគយា រដ្ឋប៊ីហា សាធារណរដ្ឋឥណ្ឌា។ តាមគម្រោងកម្មវិធីនេះ នឹងមានព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទចំនួន១៣ប្រទេសប្រមាណ ជា២រយពាន់អង្គ/អ្នក និមន្ត និងចូលរួម។

នេះគឺជាលើកទី២ហើយ ដែលកម្ពុជាទទួលធ្វើជាប្រធាន ក្នុងនាមប្រទេសកាន់ព្រះពុទ្ធសាសនា ។ ជាមួយគ្នា នេះដែរ តំណាងគណៈសង្ឃកម្ពុជា ក៍បានអំពាវនាវ ទៅកាន់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស បន្តចូល រួមចាប់មគ្គផល តាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយទ្រទ្រង់កម្មវិធីសូត្រស្វាធ្យាយព្រះត្រៃបិដកអន្តរជាតិលើកទី២នេះ ៕

តំណាងគណៈ សង្ឃកម្ពុជា ដង្ហែរអង្គកឋិនទាន ទៅប្រគេនវត្តខ្មែរ ទាំង៨ សាធារណរដ្ឋឥណ្ឌា

តំណាងគណៈ សង្ឃកម្ពុជា ដង្ហែរអង្គកឋិនទាន ទៅប្រគេនវត្តខ្មែរ ទាំង៨ សាធារណរដ្ឋឥណ្ឌា

តំណាងគណៈ សង្ឃកម្ពុជា ដង្ហែរអង្គកឋិនទាន ទៅប្រគេនវត្តខ្មែរ ទាំង៨ សាធារណរដ្ឋឥណ្ឌា

តំណាងគណៈ សង្ឃកម្ពុជា ដង្ហែរអង្គកឋិនទាន ទៅប្រគេនវត្តខ្មែរ ទាំង៨ សាធារណរដ្ឋឥណ្ឌា