ម៉ូតូមាកស៊ីរ៉ូត ប្រលះរថយន្ដ ហ្ចុយហ្សូ បណ្ដាលឲ្យអ្នកបើក ម៉ូតូស្លាប់

ក្រចេះ ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង ដោយជិះម៉ូតូប៉ះ រថយន្ដបណ្ដាល ឲ្យមនុស្សម្នាក់ បានស្លាប់នៅនិង កន្លែងកើតហេតុ យ៉ាងអាណោចអាធម៍ ។

ហេតុការនេះកើតឡើង កាលពីវេលាម៉ោង១៧និង១៥នាទីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥ នៅចំណុចភូមិមានជយ័ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

 នគរបាលចរាចរណ៍ស្រុកស្នួល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូនិង រថយន្ដធ្វើដំណើរ បញ្រ្ចះទិសគ្នា នៅពេលដល់ចំណុចកើតហេតុម៉ូតូម៉ាកស៊ីរ៉ូត ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះពូ សៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបេងកោង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់ និងកន្លែង កើតហេតុ ។ ហើយមូលហេតុ បណ្ដាលឲ្យស្លាប់នេះ មកពីជនរងគ្រោះជិះម៉ូតូទៅប៉ះ និងរថយន្ដម៉ាកហ្វុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ 3C9053 ចំណែកអ្នកបើកបរ រថយន្ដនោះមិនស្គល់ អត្តសញ្ញាណទេ ព្រោះក្រោយពីកើតហេតុ អ្នកបើកបររថយន្ដនោះ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ម៉ូតូនិងរថយន្ដ ត្រូវនគរបាលស្រុកស្នួល យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្នួល រងចាំដោះស្រាយ តាមច្បាប់ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ្តក្រុម គ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕