ពិធី​សម្ពោធ​សាខា​យ៉ាម៉ាហា​ថោន​ថ្មី និង Fino Fi 2016 ស៊េរី​ថ្មី​រូបរាង បច្ចេកវិទ្យា និង​រចនា​បទ​ថ្មី​មិនធម្មតា!

ពិធី​សម្ពោធ​សាខា​យ៉ាម៉ាហា​ថោន​ថ្មី និង Fino Fi 2016 ស៊េរី​ថ្មី​រូបរាង បច្ចេកវិទ្យា និង​រចនា​បទ​ថ្មី​មិនធម្មតា!

ក្រុមហ៊ុនYamaha Motor Cambodia (YMKH) ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ម៉ូតូ​ម៉ាក​ Yamaha នៅ​ទីផ្សារ​ប្រទេស​កម្ពុជា។ ក្នុង​ការ​ឈរ​ជើង​ជាង ៧ឆ្នាំ នេះ Yamaha បាន​សម្រេច​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​ជាមួយ​កំណើន​ការ​លក់​ផលិតផល​ម៉ូតូ​របស់​​ខ្លួន​​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បើ​ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទីផ្សារ​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏​ដោយ។

 

ពិធី​សម្ពោធ​សាខា​យ៉ាម៉ាហា​ថោន​ថ្មី និង Fino Fi 2016 ស៊េរី​ថ្មី​រូបរាង បច្ចេកវិទ្យា និង​រចនា​បទ​ថ្មី​មិនធម្មតា!

 

ក្រុមហ៊ុន Yamaha បាន​ទទួល​ជោគជ័យ​សម្រាប់​​ទីផ្សារ​​ម៉ូតូ​ធំ​ និង​តូច ដែល​បាន​កាន់​កាប់​ចំណែក​ទីផ្សារ​ប្រហែល ៥០ ភាគរយ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឈាន​មុខ​លើ​គូ​ប្រកួតប្រជែង។លោក សៀង តុលា អ្នក​គ្រប់គ្រង​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Yamaha Motor បាន​ឲ្យ​ដឹង​ថា ដោយ​សារ​មាន​ភាព​ជោគជ័យ និង​មាន​អតិថិជន​គាំទ្រ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន បាន​សម្រេច​ចិត្ត ពង្រីក​សាខា​យ៉ាម៉ាហា​ថោន​ថ្មី​មួយ​ទៀត ដើម្បី​បម្រើ​អតិថិជន កាន់​តែ​មាន​ភាព​ងាយ​ស្រួល ទាំង​ទំនុក​ចិត្ត​លើ​ផលិតផល គុណភាព និង​សេវាកម្ម​ដ៏​ល្អ​បំផុត។

 

ពិធី​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ស្អែក​នេះ ដែល​មាន ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ ២០៧ជី ផ្លូវ​ជាតិ​លេខ ៦អេ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយ​ចង្វារ ក្រុង​ភ្នំពេញ។ ទំនាក់​ទំនង​លេខទូរសព្ទ័ ០៨៦៩៩៩៩ ៥៥ រឺ ០៧៨ ៦៦៦ ៣៧៩ ។

 

នៅ​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី នេះ​ដែរ​លោក ហេង លី ដែល​ជា​ម្ចាស់​សាខា​ថ្មី នៃ​យ៉ាម៉ាហា​ថោន ៦អេ ​របស់​លោក​នឹង​ផ្ដល់​ជូន​នូវ​កាដូ​អនុស្សាវរីយ៍ និង ផ្តល់​សន្លឹក​ឆ្នោត​១​សន្លឹក​ដល់​អតិថិជន​ទាំងអស់​ដោយ​សេរី ជា​មួយ​រង្វាន់​ធំ​ដែល​គាត់​ទទួល​បាន គឺ​ម៉ូតូ​យ៉ាម៉ាហា Fino Fi ស៊េរី​ថ្មី​ឆ្នាំ ២០១៦ មួយ​គ្រឿង គ្រាន់​តែ​ពួក​គាត់​មក​លេង នឹង​ទស្សនា​សាខា​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ សម្រាប់​ការ​ចាប់​រង្វាន់​ធំ​នឹង​ប្រព្រឹត្ត​នៅ​បំណាច់​ខែ​ធ្នូ ឆ្នាំ២០១៥ ។

 

បន្ថែម​ពី​នោះ​ប្រសិន​បើ​អតិថិជន​បាន​ជាវ​ម៉ូតូ​យ៉ាម៉ាហា FZ ស៊េរី​ឆ្នាំ ២០១៥ នៅ​ក្នុង​ថ្ងៃ​ពិធី​សម្ពោធ​សាខា នឹង​ទទួល​បាន​តម្លៃ​ពិសេស​ត្រឹម​តែ ២,៥០០ និង​ទទួល​បាន​កាដូ​ពិសេស​ជាមួយ​ការ​ផ្ដល់ កាត​សាំង​ចាប់​ពី​តម្លៃ ៥០​ដុល្លារ ដល់ ២០០​ដុល្លារ​ទៀត។

 

ដោយ​ផ្អែក​ទៅ​លើ​ការ​អភិវឌ្ឍ នៃ​សេដ្ឋកិច្ច​ក្នុង​រយ:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ យើង​សង្កេត​ឃើញ​ថា ការ​កើន​ឡើង​នៃ ចំនួន​មនុស្ស ដែល​មាន​ចំណាប់​អារម្មណ៍ មក​លើ​ម៉ាក ផលិត​ផល​ល្បី​ៗ កាន់​តែ​ច្រើន​ឡើង​ដែល​ជា​កត្តា​ជំរុញ​អំណាច នៃ​ការ​ទិញ​ម៉ូតូ​កាន់ តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

 

ពិធី​សម្ពោធ​សាខា​យ៉ាម៉ាហា​ថោន​ថ្មី និង Fino Fi 2016 ស៊េរី​ថ្មី​រូបរាង បច្ចេកវិទ្យា និង​រចនា​បទ​ថ្មី​មិនធម្មតា!

 

លោក សៀង តុលា អ្នក​គ្រប់គ្រង​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Yamaha Motor បាន​មាន​ប្រសាសន៍​ថា « ដោយ​សារ​មាន​កំនើន​ផ្នែក​សេដ្ឋកិច្ច និង អ្នក​ប្រើប្រាស់​ទៅ​លើ​ទោចក្រយាន​កាន់​តែ​ច្រើន​ឡើង ទើប​ធ្វើ​អោយ​យ៉ាម៉ាហា បាន​ពង្រីក​សាខា​កាន់​តែ​ច្រើន​រហូត​មាន​ដល់ ៧​ទី​តាំង​មក​ដល់​បច្ចុប្បន្ន មាន​ដូច​ជា ១.សាខា​បាក់​ទូក ២.សាខា​អាយធីជេ​ផ្សារ​ដើម​ថ្កូវ ៣.សាខា​ទឹក​ថ្លា ៤.សាខា​បូកគោ ៥.សាខា​ទន្លេ​បាសាក់​នៅ​អ៊ីអន​ម៉ល ៦.សាខា​ផ្សារ​កណ្ដាល នឹង ៧.សាខា​ថ្មី​គឺ យ៉ាម៉ាហា​ថោន ៦អេ​។​

 

លោក សៀង តុលា បន្ត​ថា នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​នឹង​បន្ត​បើក​សម្ពោធ​សាខា​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​បម្រើ​ដល់​អតិថិជន​គ្រប់​ទី​កន្លែង។

 

ក្នុង​ពិធី​បើក​សម្ពោធ​នេះ​ផង​ដែរ ក្រុមហ៊ុន​យ៉ាម៉ាហា​បាន​ដាក់​តាំង​បង្ហាញ​ម៉ូតូ​ម៉ាក​ថ្មី គឺ​Fino Fi ស៊េរី​ថ្មី ២០១៦ ជាមួយ រូបរាង​ថ្មី បច្ចេកវិទ្យា នឹង រចនា​បទ​ថ្មី​អស្ចារ្យ​មិន​ធម្មតា។ ​Fino Fi ស៊េរី​ថ្មី ឆ្នាំ២០១៦នេះ នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ​នេះ​តទៅ ជាមួយ​តំលៃ​ត្រឹម​តែ ២,០៨០ ដុល្លារ ប៉ុណ្ណោះ។

 

ចំពោះ​លក្ខណៈ​ពិសេស​របស់ ​Fino Fi ថ្មី​នេះ ត្រូវ​បាន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង និង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ​​ទាំង​ស្រុង​មាន​ដូចជា​ភ្លើង​មុខ​រចនា​ថ្មី​​ជាមួយ​អំពូល LED ការ​បំពាក់​បច្ចេកវិទ្យា Blue-Core ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ត្រជាក់​និង​សន្សំសំចៃ​ការ​ប្រើប្រាស់​ថាមពល។Fino 016 ​បាន​ភ្ជាប់​ជាមួយ​សោរ​បញ្ជា​ដោយ​ស្វ័យ​ប្រវត្តិ និង​មាន​តេឡេ​បញ្ជា​ដើម្បី​ស្វែង​រក​ទីតាំង​ផង​ដែរ។អ្វី​កាន់​​តែ​ចាប់​អារម្មណ៍​កង់​​ត្រូវ​បាន​រចនា​ថ្មី​ជា​កាំ​បន្ទះ​ដែល​ផ្ដល់​ភាព​ទាក់ទាញ​និង​ស្រស់​ស្អាត​សម្រាប់​ការ​ជិះ​ធ្វើ​ដំណើរ។

 

លោក សៀង តុលា បាន​បន្ថែម​ថា «ខ្ញុំ​ជឿ​ជាក់​ថា​ម៉ូតូ ម៉ាក Finoស៊េរី​ថ្មី​នេះ កាន់​តែ​មាន ប្រជាប្រិយភាព និង​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា កាន់​តែ​ច្រើន»៕

 

អត្ថបទ៖ ការ​ផ្សាយ​ពាណិជ្ជកម្ម

នាំមកជូនដោយ

ពិធី​សម្ពោធ​សាខា​យ៉ាម៉ាហា​ថោន​ថ្មី និង Fino Fi 2016 ស៊េរី​ថ្មី​រូបរាង បច្ចេកវិទ្យា និង​រចនា​បទ​ថ្មី​មិនធម្មតា!