ប្រជាពលរដ្ឋ ៣​ឃុំ នៅ​ស្រុក​ស្អាង ផ្ទុះ​ការតវ៉ា​បន្តទៀត ដោយ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ករណី មន្ត្រីជលផល​ខេត្ត រំលោភ​យក​ដី​បឹង​

កណ្ដាល: ប្រជាពលរដ្ឋ ចំនួន​៣​ឃុំ គឺ​ឃុំ​រការ​ខ្ពស់ ឃុំ​ព្រែក​គយ និង​ឃុំ​ស្អាង​ភ្នំ ស្ថិតក្នុង​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ផ្ទុះ​ការតវ៉ា​បន្តទៀត នៅ​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ដោយ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ ករណី​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផលខេត្តកណ្តាល រំលោភ​យក​ដី បឹង​បុរាណ​មួយ ស្ថិតក្នុង​ឃុំ​រការ​ខ្ពស់ ដែលជា​អាង​ស្តុក​ទឹក ដ៏​សំខាន់​មួយ សម្រាប់​ប្រជាពលរដ្ឋ ចំនួន​៣​ឃុំ​ខាងលើ ស្រោចស្រព​ដំណាំ និង​នេសាទ​ត្រី ទទួលទាន​ប្រចាំថ្ងៃ ។​

​គួរ​បញ្ជាក់ថា ការតវ៉ា​នេះ គឺជា​លើក​ទី​៣​ហើយ បន្ទាប់ពី​បានធ្វើ​ការតវ៉ា ពីថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​កម្លាំងចម្រុះ ត្រួតពិនិត្យ មិន​ដោះស្រាយ ជូន​ពួកគាត់​រហូតមកដល់​ថ្ងៃនេះ ។ ប្រជាពលរដ្ឋ នៅតែ​ទទូច​សំណូមពរ ដល់​អាជ្ញាធរ​ជួយ​ដោះស្រាយឲ្យ​ខាងតែបាននូវ​ករណី លោក វ៉ិ​ត ធា​រិ​ទ្ធ រំលោភ​យក​ដី​បឹង ខាងលើនេះ ពីព្រោះ​បឹង​នេះមានគុណ​ប្រយោជន៍ សំខាន់​ណាស់សម្រាប់​ជីវិត​ពួកគាត់ ។​

​គួរ​បញ្ជាក់ថា រហូតមកដល់​ម៉ោង​នេះ ប្រជាពលរដ្ឋ កំពុងតែធ្វើការ​តវ៉ា ហើយ​មិនមាន​អាជ្ញាធរ ឬ​មន្ត្រី​ពាក់ព័ន្ធ​ណា មក​ធ្វើការ​ពន្យល់ ដល់​ប្រជាពលរដ្ឋ នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ លោក វ៉ិ​ត ធា​រិ​ទ្ធ នាយរង​ខ​ណ្ឌ រដ្ឋបាល​ជលផល ខេត្តកណ្តាល ដែល​កំពុងតែ​រងការចោទប្រកាន់​ពីបទ រំលោភ​យក​ដី បឹង​បុរាណ​មួយ​នោះ នៅតែ​មិនអាច​ទំនាក់ទំនងសុំ​ការបំភ្លឺ​បាន​ពី​ករណីនេះ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​៕V/S