មិនគួរឲ្យជឿ ភេសជ្ជៈសាមញ្ញសោះអាចបំបាត់អាការៈឈឺក្បាលត្រឹមតែ ២ទៅ ៣នាទី

ការឈឺក្បាល និងឈឺក្បាលប្រកាំង​ជាបញ្ហាទូទៅកើតឡើងចំពោះមនុស្សមួយចំនួន។ ពេលខ្លះការឈឺចាប់អាច​ទទួលអាចអត់ទ្រាំបាន ប៉ុន្តែ​ពេលខ្លះទៀតមិន​អាចស៊ូទ្រាំបាន​ឡើយ​លុះត្រាតែ​រកដំណោះស្រាយ​ជាបន្ទាន់។ ជាធម្មតាការប្រើថ្នាំបំបាត់ការឈឺចាប់មិនមានប្រសិទ្ធិភាពភ្លាមៗនោះទេ គឺត្រូវរងចាំរហូតដល់ពេលវាចាប់ផ្តើមធ្វើសកម្មភាព។
 
មិនគួរឲ្យជឿ ភេសជ្ជៈសាមញ្ញសោះអាចបំបាត់អាការៈឈឺក្បាលត្រឹមតែ ២ទៅ ៣នាទី
ប៉ុន្តែ​មាន​ដំណោះស្រាយថ្មីមួយទៀត​ ដែលមាន​ប្រសិទ្ធិភាព​កម្ចាត់អាការៈឈឺក្បាល និងឈឺក្បាលប្រកាំងបាន​ភ្លាមៗដោយមិនចាំបាច់ប្រើថ្នាំ។ វិធីនេះសាមញ្ញាៗមិនគួរឲ្យជឿ គឺទឹកក្រូចឆ្មា និងអំបិល។
ចំណាំ៖ អ្នកត្រូវជ្រើសរើសអំបិលដែលមាន​គុណភាពខ្ពស់ដូជាអំបិលគ្រីសស្តាល់ (crystal salt ដែលមាន​នៅប៉ែកអឺរ៉ុប) ដោយសារតែមាន​មានផ្ទុកនូវសារធាតុរ៉ែច្រើន។ ពោល​គឺ ស្ទើរតែ ៨០នៃសារធាតុ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំង​ចំពោះសុខភាព​ទូទៅរបស់អ្នក។ អំបិល​មាន​សមត្ថភាព​ក្នុងការបង្កើនកម្រិត serotonin ក្នុងឈាម, ការពារអ្នក​ពីបញ្ហា​ឈឺក្បាលប្រកាំង, កែសម្រួលតុល្យភាព​អាស៊ីត​អាល់កាឡាំង នៅក្នុងរាងកាយ និង​ធ្វើឲ្យប្រសើរឡើង​នូវមុខងារ​នៃប្រព័ន្ធ​សសៃប្រសាទ។
អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវលាយ​ទឹកក្រូចឆ្មាស្រស់មួយផ្លែធំ និង​អំបិល ២ស្លាបព្រាបាយ។ កូរឲ្យរលាយ​សព្វល្អ និង​ផ្ទេរល្បាយនេះទៅក្នុងកែវធំមួយ។ ចុងក្រោយបន្ថែម​ទឹកឲ្យ​សម​ល្មម​ចូល។ ពេលដែលល្បាយនេះលាយបញ្ចូលគ្នារួចរាល់ហើយ អ្នកត្រូវត្រៀមខ្លួន​ផឹកវា​ទាំងអស់នៅពេលតែមួយ មិនត្រូវផឹកជេបៗឡើយ។
ថ្វីបើរសជាតិរបស់ពិបាកលេបបន្តិចមែន ប៉ុន្តែវាមាន​ឥទ្ធិពលខ្លាំងណាស់សម្រាប់បញ្ឈប់អាការៈឈឺក្បាលក្នុងរយៈពេលពីរបីនាទី៕
ដោយ៖ មង្គលការ
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មិនគួរឲ្យជឿ ភេសជ្ជៈសាមញ្ញសោះអាចបំបាត់អាការៈឈឺក្បាលត្រឹមតែ ២ទៅ ៣នាទី