លោកសង្ឃ ​មួយអង្គ​រង​ការចោទប្រកាន់​ពីបទ​រំលោភ​ក្មេងស្រី​

Sanofi

បុគ្គល​សង្ឃ​មួយអង្គ​គង់នៅ​វត្ត​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា ក្មួយ​ព្រះចៅអធិការ​វត្ត ត្រូវបាន​ឪពុកម្តាយ​កុមារី​រងគ្រោះ​ប្តឹង​ចោទប្រកាន់ថា បាន​រំលោភ​សេព ស​ន្ថៈ​ទៅលើ​កូនស្រី​របស់គាត់ទើបតែ​អាយុ​៥​ឆ្នាំ នៅក្នុង​កុដិ ដោយ​បុគ្គល​សង្ឃ​អង្គ​នោះ បាន​លួង​នាង​ឲ្យ​ញុំ​នំ​១​កញ្ចប់ ទឹកក្រូច​១​កំប៉ុង តាំងពី​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​ហើយ​មកដល់​ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥​នេះ ទើប​ឪពុកម្តាយ​កុមារី​រងគ្រោះ ដឹក​ដៃ​កូន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរ​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​កូនស្រី​របស់​ពួកគាត់ បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​គ្នា​នោះ ។​

សកម្មភាព​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ធ​ម្មការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី សាលាខណ្ឌ បាន​ចុះ​ដល់ ទីតាំង​វត្ត​កើតហេតុ រួម​និង​នគរបាល​ប៉ុស្តិ៍​ជាច្រើន​ផងដែរ ។ ប៉ុន្តែ​ក្រោយពី​មានការ​ពិភាក្សាគ្នា​អស់​រយៈពេល​ប្រហែលជា​ជិត ២ ម៉ោង គេ​ឃើញ​សមត្ថកិច្ច​មួយចំនួន​បាន​ចាកចេញ​ទៅវិញ ដោយ​ស្ងៀមស្ងាត់ គ្រាន់តែ​ឲ្យ​នគរបាល​ប៉ុស្តិ៍​នៅ​ប្រចាំ នៅ​ទីនោះ ។​

បើ​យោងតាម​ការរៀបរាប់រ​បស់​ឪពុកម្តាយ​កុមារី​រងគ្រោះ​បាន​និយាយថា កូនស្រី របស់គាត់​មាន​អាយុ ៥ ឆ្នាំ​ជា​កូន​ទី ៣ ក្នុងចំណោម​បងប្អូន​៥​នាក់ រស់នៅ ក្នុងបន្ទុក​គ្រួសារ​ទាំង​អស់​។ ចំណែក​លោកសង្ឃ ដែល​ទទួលរង​ការចោទប្រកាន់​ក្នុង ករណី ខាងលើ នេះ គ្រាន់តែ​ដឹងថា ព្រះនាម ហាក់ មាន​ព្រះជន្ម​១៤​ព្រះវស្សា ទើបតែ​បួស ជាស​ង្ឃ បាន​ជាង​១​ខែ​កន្លងមកនេះ គង់នៅ​វត្ត​កើតហេតុ​ខាងលើ មានស្រុក កំណើត​នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

ឪពុក​កុមារី​រងគ្រោះ​បាន​និយាយថា កាលពី​ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កូនស្រី របស់គាត់​បាន​ទៅ​រត់​លេង​នៅ​ទីនោះ ក្រោយមក​មាន​ក្មេងៗ​ដែល​រត់​លេង​ជាមួយ​កូន បានមក​ប្រាប់​គាត់​ដែរ​។​ប៉ុន្តែ​គាត់​មិន​ជឿ ក្រោយមក​គាត់​បាន​ដេញដោល​កូនស្រី​ជាច្រើនលើក ទើប​កូនស្រី​របស់គាត់​ប្រាប់​ទាំង​ភិតភ័យ ដោយ​និយាយថា ព្រះសង្ឃ​មាន​ព្រះនាម ហាក់ បាន​លួង​លោភ ដោយ​ឲ្យ​នំ​១​កញ្ចប់ និង​ទឹកក្រូច​១​កំប៉ុង​ញាំ​រួចហើយ​ឲ្យ​ស្រាតខោ​រួច ព្រះសង្ឃ​រូបនោះ យក​ប្រដាប់ភេទ​របស់គេ​ដាក់ចូល​ទៅក្នុង​ប្រដាប់ភេទ​នាង ក្រោយមក​គាត់​និង ភរិយា​បាន​យក​កូន​ទៅ កាន់​ពេទ្យ​ទឹកថ្លា ដើម្បី​ឲ្យ​ជួយ​ពិនិត្យមើល តែ​ពេទ្យ​នៅ​ទីនោះ ប្រាប់​ឲ្យ​គាត់​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លុះ​ទៅដល់​ពេទ្យ​កុមារ​ជាតិ ក៏​ពេទ្យ​នៅ​ទីនោះ មិន​ទទួល​ដែរ ដោយ​បង្គាប់​ឲ្យ​ពួកគាត់​យក​កូន​ទៅ​ពេទ្យ​សម្ភព​ក្រុង លុះ​ពេលទៅដល់​ពេទ្យ​សម្ភព​ក្រុង លោកគ្រូ​ពេទ្យ​បាន​ពិនិត្យ មើល​ដោយ​យកចិត្តទុកដាក់​បំផុត ឃើញ ថា ប្រដាប់ភេទ​កូនស្រី​របស់លោក​ឡើង​ហើម​ប៉ះ​លែង បាន​គឺ​ប៉ះ​ឈឺៗ ហើយ​គ្រូពេទ្យ​បានចេញ​ចុងសន្លឹក​កោសល​វិ​ច្ឆ័​យ​១​ច្បាប់ ។

រួច​គាត់​ក៏ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរ​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនស្រី​គាត់​។​លោក​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​កូនស្រី​របស់គាត់​មិន​ទទួលបាន​យុត្តិធម៌​នោះ គឺ​គាត់​នឹង​ប្តឹង​បន្តទៀត​រហូត​ទទួលបាន​យុត្តិធម៌​។​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​នេះ​អ្នកយកព័ត៌មាន​របស់​យើង​មិនមាន​ប្រភព​ដើម្បី​ទំនាក់ទំនង​ជាមួយ​ព្រះសង្ឃ​អង្គ​នោះ ដើម្បី​ឲ្យ​បំភ្លឺ​ពី​រឿងនេះ​បានទេ​៕
​សុ ថា​ត់​

​ 

Related