តារា​ខ្មែរ​បួន​ដួង​ទៅ​ចូលរួម​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015​ នៅ​ម៉ាឡេស៊ី​

Sanofi

សិល្បករ សិល្បការី​នី ចំនួន​បួនរូប បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ ១៣ ​ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 នៅ​ប្រទេស​ម៉ាឡេស៊ី តាមការអញ្ជើញ​របស់​ក្រុមប្រឹក្សា​ទេសចរណ៍​ម៉ាឡេស៊ី ។

តារា​ទាំង​បួន​ដួង ដែល​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​នេះ នៅក្នុង​ឆ្នាំនេះ រួមមាន លោក យ៉ែម សំ​អូន និង​ លោក ឈុន វីរៈ​កុសល ចំណែក​តារា​ស្រី​រួមមាន សូ​ដា នី​តា និង សម ម៉ា​ណា ។ បើតាម​គម្រោង​ តារា​ខ្មែរទាំង​បួន​រូបនេះ ​នឹង​ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល ​៩ ​ថ្ងៃ ។

នេះ​ជា​លើក​ទី​បី​ហើយ ដែល​ប្រទេស​ម៉ាឡេស៊ី​បានរៀបចំ​ពិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ដោយបាន​អញ្ជើញ​តារា​ល្បីៗ​ជាច្រើនមកពី​បណ្តាល​ប្រទេស​នានា​ចូលរួម ។

ខាងក្រោម​នេះ​គឺជា​រួប​ភាព ​និង​ សកម្មភាព​របស់​សិល្បក​រ សិល្បការី​នី ដែល​ត្រៀមខ្លួន​នឹងទៅ​ចូលរួម​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ។​
​អា​លី​ណា​






Related