ម៉ៅ ហា​ជី ទម្លាយ​ការពិត​រឿង​កុងត្រា​

Sanofi

​បេក្ខជន ម៉ៅ ហា​ជី ដែល​ត្រូវបាន​ទស្សនិកជន​ជាច្រើន​ក្នុងស្រុក​ស្គាល់ តាមរយៈ​កម្មវិធី​ប្រឡង​ចម្រៀង លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី ១ លោក ម៉ៅ ហា​ជី​, នាពេល​ថ្មីៗ​នេះ មានការ​លេចឮឡើងមក​ថា លោក​បាន​ទៅ​ចុះ​កុងត្រា ធ្វើជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ល្បី​មួយ​ក្នុងស្រុក ដែល ផលិតកម្ម​នោះ មិនមែនជា​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះឡើយ ។​

​ចំពោះ​ដំណឹង​ដែល​លេចឮ​នេះ លោក ហា​ជី បានបញ្ជាក់​ប្រាប់​ទស្សនា​វ​ដ្ដី «​ប្រជាប្រិយ​» តាមរយៈ ទូរស័ព្ទ​ថា «​ខ្ញុំ​មិនបាន​ដឹង​រឿង​អ្វី​ផង ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​រវល់​ខ្លាំងណាស់ ហើយ​ខ្ញុំ​សុំ​មិនទាន់​ឆ្លើយ​ទេ​» ។ ដោយឡែក​រឿង​កុងត្រា ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស​វិញ​នោះ ហា​ជី​បានបញ្ជាក់​ឲ្យ​ដឹងថា «​ខ្ញុំ​ទាក់ទង​ជាមួយ​គេ (ផលិតកម្ម​រស្មី​ហង្ស​មាស​) ប៉ុន្តែ​ខ្ញុំ​មិនទាន់បាន​ចុះ​កុងត្រា​ជា​មូ​យ​គេ (​ផលិតកម្ម រស្មី​ហង្ស​មាស​) ផង​» ។​

សូមបញ្ជាក់ថា បេក្ខជន​សម្លេង​ផ្អែម ធ្ងន់ និង​ទាក់ចិត្ត​ទស្សនិកជន​រូបនេះ បាន​សុំ​យ៉ាងខ្លី​ចំពោះ ទស្សនិកជន ដោយ​សុំ​ឲ្យ​ពួកគាត់​រងចាំ​បទ​ថ្មី​របស់លោក ហើយ​លោក​នឹងធ្វើ​ឲ្យ​កេរ្ដិ៍ឈ្មោះ​របស់ លោក​កាន់តែ​ល្បី និង​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​អស់សង្ឃឹម​ឡើយ ៕ វ៉ាត ប៊ុន​ចាន់​ថុ​នា​



Related