របាំ​សហ​សម័យ​​យប់​មិញ សំបុត្រ​លក់​អស់​គ្មាន​សល់

របាំ​សហ​សម័យ​​យប់​មិញ សំបុត្រ​លក់​អស់​គ្មាន​សល់

ការ​សម្ដែង​របាំ​សហ​សម័យ របស់​ក្រុម​​អង្គការ​អម្រឹតា​សិល្បៈ​បាន​ធ្វើ​ហើយ​កាល​ពី​យប់​មិញ​​ នៅ​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព​ រាជ​ធានី​ភ្នំពេញ ខាង​ក្រោយ​​មជ្ឈមណ្ឌល​ស្ប៉ាក សំបុត្រ​ជាង២០០ ត្រូវ​លក់​អស់ គ្នា​​សល់​ឡើយ។

របាំ​សហ​សម័យ​​យប់​មិញ សំបុត្រ​លក់​អស់​គ្មាន​សល់

មាន​ស្នា​ដៃ​ចំ​ចំនួន៣ ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ ណម ណារីម, ផុន សុភាព និង​ សយ ច័ន្ទ​បូរី ដែល​ជា​សមាជិក​នៃ ក្រុម​សិល្បៈ​ល្បី​ឈ្មោះ​មួយ​នេះ។ណារីម បាន​លើក​យក​ប្រធាន​បទ ជីវិត​ជីដូន​របស់​គេ ​ដែល​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ទម្រង់​របាំ​បុរាណ​ ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ​ដោយ​ដំឡើង​នូវ​ក្បាច់​រាំ​ថ្មី​មួយ​ដែល​មាន​ជីដូន​​ គឺ​លោក ​ស្រី​ឯម ធាយ ចូល​រួម​ សម្ដែង​ផង​ដែរ។

សុភាព​ដែល​ជា​គ្រូ​របាំ​ជំនាញ​ផ្នែក​ល្ខោន​ខោល​ នឹង​ផ្តោត​ការ​សម្តែង​ របស់​ខ្លួន​លើ​របាំង​មុខ​ដែល​ខ្លួន​បាន​បាត់​ និង​រក​ឃើញ​វិញ។​ ក្នុង​ស្នាដៃ​របស់​គាត់​យើង​នឹង​សង្កេត​ឃើញ​ថា សុភាព​បាន​ធ្វើ​ឱ្យ​របាំង​មុខ​របស់​គាត់​ហាក់​មាន​ជីវិត​រស់​រវើក​ប្រៀប​ដូច ​ជា​តួ​អង្គ​ផ្ទាល់​មួយ។

នេះ​ជា​លើក​ទី៦​ហើយ​ដែល​អង្គការ​អម្រឹតា​សិល្បៈ​​បាន​រៀបចំ​វេទិកា​របាំ​សហ​សម័យ​នេះ​ឡើង។វេទិកា​មួយ​នេះ កាល​ពី​ពេល​កន្លង​ទៅ​ធ្វើ​តែ​មួយ​ឆ្នាំ​ម្ដង​​ទេ ប៉ុន្តែ​ដោយ​មាន​ការ​គាំទ្រ​ច្រើន មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​សម្រេច​​ធ្វើ​២ដង​ក្នុង​មួយ​ឆ្នាំ ។ នេះ​ជា​ការ​លើក​ឡើង​របស់ កញ្ញា ជ័យ ច័ន្ទ​កិត្យា ដែល​ជា ​​នាយិកា​សិល្បៈ ​របស់​​​​អង្គការ​អម្រឹតា​សិល្បៈ។

របាំ​សហ​សម័យ​​យប់​មិញ សំបុត្រ​លក់​អស់​គ្មាន​សល់

កញ្ញា ជ័យ ច័ន្ទ​កិត្យា  បាន​បន្ត​ឲ្យ​ដឹង​ថា វេទិកា​ខាង​លើ បាន​ធ្វើ​ឡើង​​ក្នុង​គោល​បំណង ដើម្បី​​លើក​កម្ពស់​ស្នាដៃ​របាំ​សហ​សម័យ​ដែល​កំពុង​លេច​ធ្លោ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ផ្ដល់​ឱកាស​ដល់​ក្រុម​សិល្បករ​-​សិល្ប​ការិនី​បាន​សម្ដែង​ជូន​ទស្សនិកជន ក៏​ដូច​ជាបង្កើន​ទំនាក់​ទំនង ​ភាព​ស្និទ្ធស្នាល រវាង​សិល្បករ​-​សិល្ប​​ការិនី និង​ទស្សនិកជន ឱ្យ​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត។ការ​​​​សម្ដែង​របាំ​សហ​សម័យ ​​យប់​មិញ​នេះ មាន​​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ចូល​រួម​​ច្រើន​​រហូត​ដល់​ទៅ​ជាង​២០០នាក់​ឯណោះ។ ​នៅ​យប់​នេះ ទស្សនីយភាព​នៃ​ការ​សម្ដែង គឺ​ដូច​ទៅ​នឹង​កម្មវិធី​យប់​មិញដែរ​។

នាយិកា​​រូប​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា អង្គការ​អម្រឹតា​សិល្បៈ​បាន​ផ្ដល់​ការ​គាំទ្រ​ដល់ វេទិកា​របាំ​សហ​​សម័យ​ ​ដោយ​ប្រើ​ថវិកា​ផ្ទាល់​របស់​អង្គការ រួម​ជាមួយ​នឹង​ការ​គាំទ្រ​ពី​សំណាក់​ អ្នក​ជំនាញ​របាំ​ពី​ក្រុម​ប្រឹក្សា​វប្បធម៌​អាស៊ី (Asian Cultural Council)។ ទៅ​អនាគត​អង្គការ​អម្រឹតា​សិល្បៈ​សង្ឃឹម​ថា​នឹង​ប្រែ​ក្លាយ​ការ​អភិវឌ្ឍ ការ​ដំឡើង​ស្នាដៃ​របាំ​ប្រភេទ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​កម្ម​សិក្សា​រយៈ​ពេល​បី​ ខែ​ពេញ​ សម្រាប់​អ្នក​ដំឡើង​ក្បាច់​រាំ​​ ពោល​គឺ​ចង់​បង្កើត​បន្ថែម​លើ​សមិទ្ធ​ផល​ដែល​​ទទួល​បាន​ពី​វេទិកា​ របាំ​សហ​សម័យ​នេះ។ នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ២០១៥ អង្គការ​អម្រឹតា​សិល្បៈ​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​ពី​ សាធារណ​ជន​ដើម្បី​យក​មក​គាំទ្រ​គម្រោង។

ដោយ​ឡែក​វេទិកា​របាំ​សហ​សម័យ​ទី៥ នេះ​អាច​សម្រេច​ទៅ​បាន​ដោយ​មាន​ការ​ គាំទ្រ​ដ៏​ធំ​ធេង​ពី​ទី​ភ្នាក់ងារ​ស្វីស​សម្រាប់​ការ​​អភិវឌ្ឍន៍​ និង​កិច្ច​សហ​ប្រតិបត្តិការ (Swiss Agency for Development and Cooperation)។ បន្ថែម​លើ​នេះ​ក្រុម​ហ៊ុន Sabay ​នឹង​ធ្វើ​ជា​ដៃគូ​ព័ត៌មាន​ផ្លូវការ​របស់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕

អត្ថបទ៖ ខុត សីហា