អាមេរិកទាមទារឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ការចោទ​ប្រកាន់លើលោក សម រង្ស៊ី

 អ្នកនាំពាក្យ​ក្រសួង​ការបទេស​អាមេរិក បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប្រែប្រួល​អវិជ្ជមាន​នៃ​បរិបទ​នយោបាយ​កម្ពុជា​។ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ទម្លាក់​ការចោទប្រកាន់​លោក សម រង្ស៊ី ជាបន្ទាន់​។  

អំពើហិង្សាលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងដីការចាប់ខ្លួនលោក សម រង្ស៊ី កំពុងក្លាយជាក្តីបារម្ភរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Mark c. Toner បានចាត់ទុកការចោទប្រកាន់របស់តុលាការលើប្រធានគណបក្សសង្គ្រោះជាតិថា មានឥទ្ធិពលនយោបាយ។ លោក Toner បញ្ជាក់យ៉ាងនេះថា៖«ការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង លោក សមរង្ស៊ី មានរូបភាពនយោបាយ គឺប្រព័ន្ធយុត្តធម៌ស្ថិតនៅក្រោមសម្ពាធនយោបាយ ហើយវាបង្ហាញពីរូបភាពអាក្រក់នៃការអនុវត្តនយោបាយដែលប្រជាជនកម្ពុជាមិនត្រូវការ» ។

បើតាមអ្នកនាំពាក្យរូបនេះ សហរដ្ឋអាមេរិកកំពុងតាមដានរឿង​នេះយ៉ាង​យក​ចិត្តទុកដាក់​ ហើយអាមេរិកក៏​អំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ការចោទប្រកាន់លើ​លោក សម រង្ស៊ី ផងដែរ៕ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​