ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​ដួល​បោក​ក្បាល​ស្លាប់ នៅ​ស្រុក​ស្នួល

ភ្នំពេញ: ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ដ​ធ​និ​ធំកាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​មាន​ជ​យ័ ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ជនរងគ្រោះ​មានឈ្មោះ​ពូ សៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បេង​កោង ឃុំ​ទ​ន្លូ​ងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​តាម​សាក្សី​បាន​និយាយថា​មុនពេល​កើត​​ហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក យ៉ាម៉ាហា ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុងល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​ប៉ះ និង​រថយន្ដ​​ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ 3C9053 ដែល​បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេញទំហឹង​បណ្តាលឲ្យ​អ្នកបើក​ម៉ូតូ​បោក​ក្បាល និង​ថ្នល់​ស្លាប់​ភ្លាមៗ​​នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ដ​បាន​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្តតែប៉ុណ្ណោះ​។​ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ម៉ូតូ​និង​រថយន្ដ ត្រូវ​នគរបាល​ស្រុក​ស្នួល យកមករក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល រងចាំ​ដោះស្រាយ តាមច្បាប់ ៕​

ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​ដួល​បោក​ក្បាល​ស្លាប់ នៅ​ស្រុក​ស្នួល

ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​ដួល​បោក​ក្បាល​ស្លាប់ នៅ​ស្រុក​ស្នួល