ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ

 កំពត៖ កម្លាំងសមត្ថកិច្ចនានា កំពុងដុតដៃដុតជើង ដោយឆ្លងកាត់ធ្វើកោសល្យវិច្ច័យយ៉ាង យកចិត្តទុកដាក់បំផុត ដើម្បីឈានទៅ បំបែកសំណុំរឿង ក្នុងករណីកាប់សម្លាប់ យ៉ាងសាហាវទៅ លើពីរនាក់ប្តីប្រពន្ធ ដោយមិនទាន់ កំណត់មុខសញ្ញា បាននៅឡើយទេ។

កម្លាំងសមត្ថកិច បានឲ្យដឹងថា: ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ: ប្តីឈ្មោះ អឿ គាន ហៅអាង អាយុ៥៦ឆ្នាំ ស្លាប់ ពេល ក្រុមគ្រួសារ ដឹកយកទៅ ព្យាបាលនៅប្រទេស វៀតណាម និងប្រពន្ធឈ្មោះអ៉ឹង សួក អាយុ៥៥ឆ្នាំ ស្លាប់នៅលើគ្រែដេកក្នុងផ្ទះ ២នាក់ប្តីប្រពន្ធប្រកបរប ជាថៅកែបារីសេក និងស្រាបៀរ ហិនណើកែន (ដេប៉ូចែកចាយក្នុងទូទាំងខេត្តកំពត) ផ្ទះនៅខាង ជើងផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងភូមិកំពង់បាយខាង ជើង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត។

សមត្ថកិច ដាក់ការសន្និដានថា ហេតុការណ៍កាប់សម្លាប់នេះ កើតឡើងប្រហែលចន្លោះពីម៉ោង ១ទៅ២រំលង អាធ្រាត្រ ចូលថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ហើយត្រូវបានកូនចៅ ប្រទះឃើញនៅម៉ោង ៩ព្រឹក នៃថ្ងៃដដែល ៕
ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ
ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ
ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ

ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ
ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ
ថៅកែបារីសេក និងស្រាបៀរ ហិនណើកែន ប្រចាំខេត្តកំពត ត្រូវជនមិនស្គាល់ កាប់សម្លាប់ទាំង២នាក់ មិនទាន់ដឹងមូលហេតុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត