អង្គរវត្តកម្ពុជា ចេញក្រមសីលធម៌ថ្មី ហាមមិនឲ្យភ្ញៀវទេសចរ ស្លៀកពាក់អាក្រាតកាយ ជក់បារី និង ថតរូបSelfie ជាមួយព្រះសង្ឃ

កម្ពុជា៖ ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុ និងព្រលឹងជាតិ របស់ប្រទេសកម្ពុជា បានចេញយុទ្ធនាការណ៍ ជាផ្លូវការ ក្នុងការលុបបំបាត់ នូវរាល់ទង្វើមិនសមរម្យ គ្រប់រូបភាព នៅក្នុងតំបន់ប្រាសាទ និងកន្លែង ដែលជាទីសក្ការៈផ្សេងទៀត ដោយបានចេញជា ក្រមសីលធម៌ថ្មីមួយ សម្រាប់ឲ្យភ្ញៀវទេសចរទាំងអស់ អនុវត្ត ។

អង្គរវត្តកម្ពុជា ចេញក្រមសីលធម៌ថ្មី ហាមមិនឲ្យភ្ញៀវទេសចរ ស្លៀកពាក់អាក្រាតកាយ ជក់បារី និង ថតរូបSelfie ជាមួយព្រះសង្ឃ

នៅដើមខែមករា ឆ្នាំក្រោយនេះ ប្រាសាទអង្គរវត្ត ដែលជាវិមានសាសនា ដ៏ធំជាងគេក្នុងពិភពលោក និងជាសម្បត្តិបេតិកភ័ណ្ឌ របស់អង្គការពិភពលោក យ៉ូណេស្កូ (UNESCO) ផងដែរនោះ នឹងចាប់ផ្តើមបើក ប្រាសាទចំនួន២ ពីម៉ោង ៥និង៣០នាទីព្រឹក ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរ គ្រប់រូបអាចចូលទៅ ទស្សនា​ព្រះអាទិត្យរះ ។

ដោយឡែក ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូ សុជីវធម៌ល្អ និងរក្សានូវវប្បធម៌ដ៏បវរនេះ នៅខណៈពេលថ្មីៗនេះ អាជ្ញាធរអប្សរា បានចេញគោលការណ៍នៃ ក្រមសីលធម៌ថ្មីមួយ ហើយក៏បានដាក់ឲ្យ ប្រតិបត្តិរួចហើយផងដែរ ដែលក្នុងនោះមានជាអាទ៍ដូចជា ហាមមិនឲ្យភ្ញៀវទេសចរទាំងអស់ជក់បារី ឲ្យស្ករគ្រាប់ឬលុយទៅក្មេងសុំទាន ស្លៀកសំលៀកបំពាក់ឬ ថតរូបអាក្រាតកាយ នៅក្នុងតំបន់ប្រាសាទ ជាពិសេសកន្លែងសក្ការៈ និងហាមមិនឲ្យថតរូប Selfie ជាមួយនឹងព្រះសង្ឃ ជាដើម ។

គួរបញ្ជាក់ផងដែរថា គោលការណ៍ថ្មីនេះ ត្រូវបានអនុម័ត ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ អសីលធម៌មួយចំនួន ដែលបានកើតឡើងកន្លងមក ដែលក្នុងនោះមានដូចជា ករណីមនុស្សស្រី ២នាក់បងប្អូន ដែលជាជនជាតិអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេ បានថតរូបអាក្រាតកាយ នៅក្នុងប្រាសាទអង្គរវត្ត ៕

 អង្គរវត្តកម្ពុជា ចេញក្រមសីលធម៌ថ្មី ហាមមិនឲ្យភ្ញៀវទេសចរ ស្លៀកពាក់អាក្រាតកាយ ជក់បារី និង ថតរូបSelfie ជាមួយព្រះសង្ឃ

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត