បុរស​ម្នាក់​សន្លប់​ក្នុង​ ថ្លុកឈាម​លើ​ថ្នល់ សមត្ថកិច្ច​សង្ស័យ​ថា ស្រវឹង​ធ្លាក់​ពីលើ​ម៉ូតូឌុប

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្លាក់​ពីលើ​ម៉ូតូឌុប បណ្តាល​ឱ្យ​រង​របួស​ផ្នែក​ក្បាល​ពីក្រោយ​យ៉ាងធ្ងន់ធ្ងរ ដេក​សន្លប់​​លើ​ថ្នល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​វ៉ា​ត អាង អាយុ​៣៨​ឆ្នាំ ជា​បុរស​ពោះម៉ាយ​រស់នៅ​ម្នាក់ឯង មាន​ទីលំនៅ​ភូមិ​កំពង់​អុស សង្កាត់​​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​មិនឃើញ​មានការ​ដេញ​វាយ​ប្រតប់​គ្នា ឬ​មាន​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ស្រាប់តែ​អ្នកដំណើរ​បាន​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ដេក​លើ​ថ្នល់​ក្រាល​កៅស៊ូ មាន​ឈាម​ហូរ​ចេញពី​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាងច្រើន ហើយ​បាន​រាយ ការណ៍​​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ហៅ​រថយន្ត​​របស់​មន្ទី​រពេទ្យ ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ ៕

បុរស​ម្នាក់​សន្លប់​ក្នុង​ ថ្លុកឈាម​លើ​ថ្នល់ សមត្ថកិច្ច​សង្ស័យ​ថា ស្រវឹង​ធ្លាក់​ពីលើ​ម៉ូតូឌុប

បុរស​ម្នាក់​សន្លប់​ក្នុង​ ថ្លុកឈាម​លើ​ថ្នល់ សមត្ថកិច្ច​សង្ស័យ​ថា ស្រវឹង​ធ្លាក់​ពីលើ​ម៉ូតូឌុប
បុរស​ម្នាក់​សន្លប់​ក្នុង​ ថ្លុកឈាម​លើ​ថ្នល់ សមត្ថកិច្ច​សង្ស័យ​ថា ស្រវឹង​ធ្លាក់​ពីលើ​ម៉ូតូឌុប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត