ព័ត៌មានខ្លីៗ ស្តីពីការវាយប្រហារភេវកម្ម​នៅ​ទីក្រុងប៉ារីស

ព័ត៌មានខ្លីៗ ស្តីពីការវាយប្រហារភេវកម្ម​នៅ​ទីក្រុងប៉ារីស ៖

-ទីក្រុង ​ញូ​វ​យ៉​ក​រឹត​បន្តឹងផ្នែក​សន្តិសុខ​ នៅ​តំបន់​ទេសចរណ៍ ​និង​ស្ថានទូត​បារាំង បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម ក្នុង​ទី​ក្រុងប៉ារីស​។
-អាជ្ញាធរបារាំងបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស១៤នាក់ត្រូវបានសម្លាប់នៅភោជនីយដ្ឋាន Le Petit Cambodge និងភោជនីយដ្ឋានផ្សេងទៀតក្នុងទីក្រុងប៉ារីស។
-ប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួន បន្ទាប់ពីមនុស្សយ៉ាងហោចណាស់១៦០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ។
-ប៉ូលីសបាននិយាយថា នៅសាលប្រគំតន្ត្រី Bataclan មនុស្សស្លាប់កើនដល់១២០នាក់ហើយ។
-សម្លេងផ្ទុះបានលាន់លឺនៅឡើយ កងកម្លាំងប៉ូលីសពិសេសប្រឆាំងភេរវកម្មកំពុងគ្រប់គ្រងស្ថានការណ៍។
-រហូតមកដល់ពេលនេះ បារាំងបានបញ្ជូនកម្លាំងយោធាជាង១៥០០នាក់ ទៅកន្លែងកើតហេតុ ។
-ប្រធានាធិបតីបារាំង លុបចោលកិច្ចប្រជុំកំពូល G20 ដែលធ្វើនៅប្រទេសតួកគី ។
-ប្រធានាធិបតី ហូឡង់ ទៅកាន់កើតហេតុ (កន្លែងសាលប្រគុំតន្រ្តី Bataclan) បន្ទាប់ពីភេរវករបានវាយប្រហារ ។
-ប្រធានាធិបតីបារាំងបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ។
-ប៉ូលិសបារាំងបានប្រកាសណែនាំប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ារីសមិនឲ្យចាកចេញពីផ្ទះ បន្ទាប់ពីមានអំពើភេរវកម្មកើតឡើង។
-ភោជនីយដ្ឋានខ្មែរមួយ Petit Cambodge ស្ថិតក្នុងការវាយប្រហារភេរវកម្មនេះ។
-ក្រុមភេរវករចំនួន៥នាក់ ត្រូវបានកងកម្លាំងប៉ូលីសប្រឆាំងភេរវកម្មរបស់បារាំង បាញ់សម្លាប់។
-ករណីភេរវកម្មនេះ វាយប្រហារយ៉ាងតិច៧កន្លែងនៅក្នុងប្រទេសបារាំង។
-នៅសាលប្រគុំតន្រ្តី Bataclan មនុស្ស១១២នាក់បានស្លាប់ និង៤១នាក់ទៀត ត្រូវសម្លាប់នៅទីកន្លែងផ្សេងក្នុងប្រទេសបារាំង។