ហេតុ​​​ការណ៏​​​ទាំង​​ស្រុង​​​​នៃ​​​​ការ​​​បាញ់​​​ប្រ​ហារ​ ​និ​ង​ ​បំ​​ផ្ទុះ​​គ្រាប់​​បែក​​​នៅ​​​ប៉ា​​រី​ស​​

Sanofi

ម៉ោង ១០ យប់ ៖ មន្ត្រី​ប៉ូលីស ២ នាក់​បាន​ប្រាប់ថា យ៉ាងហោចណាស់​មនុស្ស​ប្រមាណ ២៦ នាក់​ត្រូវបាន​ស្លាប់ ដោយ​ការវាយប្រហារ និង បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ប៉ា​រី​ស ដែលមាន ១១ នាក់​ស្លាប់​ក្នុង​ភោជនីយដ្ឋាន ១ កន្លែង នៅ​ផ្លូវ 10th Arrondissement និង ១៥ នាក់​ផ្សេងទៀត​ស្លាប់​ក្នុង​សាល​មហោស្រព Bataclan ហើយ​ថែមទាំង​មាន ការចាប់​ជា​ចំណាប់ខ្មាំង​ជាច្រើន​នាក់​ទៀត ។​

ម៉ោង ១០​ : ១៤ នាទី ៖ គេ​បានដឹងថា ចំនួន​អ្នកស្លាប់​បាន​កើនឡើង ៣៥ ទៅ ៤០ នាក់ ។​

​ម៉ោង ១០ :​ ​២២ នាទី ៖ គេ​បាន​សន្និដ្ឋានថា ការវាយប្រហារ និង បំផ្ទុះ​គ្រាប់បែក​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ អាច​កើតឡើង​ដោយសារ​ក្រុម ISIS ឬ ក្រុម​អាល់​កៃ​ដា ។​

ម៉ោង ១០​ : ៣៥ ៖ មនុស្ស​ជាច្រើន​រយ​នាក់​បាន​រត់​ចូលក្នុង​ទីលាន​ប្រកួត​នៅក្នុង​ពហុកីឡាដ្ឋាន State de France បន្ទាប់ពី​ឮ​សន្ធឹក​គ្រាប់បែក​ផ្ទុះឡើង​នៅក្បែរនោះ អំឡុងពេល​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​បារាំង និង អាល្លឺម៉ង់ ។​

​ម៉ោង ១១​:​០០ ៖ ប្រធានាធិបតី​ប្រទេស​បារាំង Francois Hollande បាន​បញ្ជា​ឲ្យ​បិទ​របង​ព្រហ្ម​ដែន បណ្តោះអាសន្ន ។

​ម៉ោង ១១​:​០៥ ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រាប់ថា ការវាយប្រហារ​នេះ​មិនមែន​សម្តៅលើ​តែ​ក្រុងប៉ារីស នោះទេ គឺ​សម្តៅ​ទៅលើ​រាល់​មនុស្សជាតិ ។​

​ម៉ោង ១១​:១០ ៖ ទោះបីជា​មិនទាន់​ដឹងថា នរណា​ជា​អ្នកទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​បាញ់ប្រហារ​នេះ តែ​គេ​ដឹង ច្បាស់​ថា​គឺជា​ក្រុម​មួយ​របស់​រដ្ឋ​អ៊ីស្លាម ។​

​ម៉ោង ១២​:​០០ ព្រឹក ៖ ពួក​ប៉ូលីស​បាន​បាញ់សម្លាប់​ខ្មាំង​កាំភ្លើង​ពីរ​នាក់ ។​

​ម៉ោង ១២​:១០ ព្រឹក៖ រាជរដ្ឋាភិបាល​ប្រទេស​បារាំង​បាន​ប្រាប់ថា ប្រធានាធិបតី Francois Hollande បាន​លុបចោល ការធ្វើដំណើរ​ទៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ទួរគី ។​

​ម៉ោង ១២​:​២០ ព្រឹក៖ មន្ត្រី​ប៉ូលីស​បាន​ប្រាប់ថា មនុស្ស​មិន​ក្រោម ១០០ នាក់​ដែល​ត្រូវបាន​គេ​សម្លាប់​ក្នុង​សាល​ប្រគុំ តន្ត្រី​ក្នុង​ទីក្រុង​ប៉ារីស និង ថែមទាំង​ចាប់​មនុស្ស​ប៉ុន្មាន​នាក់​ផ្សេងទៀត​ជា​ចំណាប់ខ្មាំង ។

​ម៉ោង ១២​:​៤៥ ព្រឹក៖ គណនី Twitter មួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពួក​ជ្រុលនិយម​អ៊ីស្លាម​បាន​អបអរសាទរ​ចំពោះ ការវាយប្រហារ​ដ៏​ធំ​នេះ​នៅ​ប៉ា​រី​ស ។​

​ម៉ោង ១២​:​៥៥ ព្រឹក ៖ អ្នកគ្រប់គ្រង​ក្រុម​ចម្រៀង Eagles of Death Metal ត្រូវបាន​គេ​បាញ់សម្លាប់ ក្រោយពី​ចាប់​មក ធ្វើជា​ចំណាប់ខ្មាំង ។​

ម៉ោង ០១​:១៥ ព្រឹក ៖ សេវា​មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉ារីស​ចាប់ផ្តើម​ជួប​ព្យាបាល​ជនរងគ្រោះ​ជាច្រើន​នាក់ ហើយ​គេ​បានដឹងថា មនុស្ស​យ៉ាងតិច ១០០ នាក់​បាន​ស្លាប់​ក្នុង​សាលតន្ត្រី ចំណែកឯ​ខ្មាន់កាំភ្លើង ៥ នាក់​ក៏ត្រូវ បាន​មនុស្ស​បាញ់សម្លាប់​ដូចគ្នា ។​

ម៉ោង ១​:​២៥ ព្រឹក ៖ ការស្លាប់​បាន​កើនឡើង​ដល់​ទៅ ១២០ នាក់ ក្នុងការ​វាយប្រហារ​លើ​តំបន់​ធំៗ​ចំនួន ៦ ក្នុង​រាជធានី​ប្រទេស​បារាំង​៕​ ថាវរិទ្ធ



 

Related