ល្បីពេញអ៊ីនធើណេតនាឡិការោទិ៍ ប្រភេទថ្មីចេះដាស់ឲ្យភ្ញាក់ ដោយទះកំផ្លៀង (មានវីដេអូ)

បរទេស៖ ស្រ្តីមួយរូប ដែលមានចំណង់ ចំណូលចិត្តក្នុង ការបង្កើតគ្រឿងយន្ត បានបង្កើត នាឡិការោទិ៍ ប្រភេទថ្មី សម្រាប់ខ្លួន នាងផ្ទាល់ដោយ នាឡិកានោះនឹង ដាស់នាងឲ្យក្រោក ពីគេងដោយការទះកំផ្លៀង ពីដៃជ័រមួយ។

ការបង្កើតថ្មីនេះ ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺអ្នក ដែលមានការ ធុញទ្រាន់ទៅនឹង សម្លេងរោទិ៍ ដែលបន្លឺចេញពីទូរស័ព្ទ។ នាឡិកានេះ ត្រូវបានច្នៃ ចេញពីនាឡិកា ប្រភេទបុរាណ មួយដាក់ភ្ជាប់ ទៅនឹងជញ្ជាំង និងមានប្រអប់ ម៉ាស៊ីនមួយនៅពីក្រោម។ ចំពោះគ្រែគេង គេត្រូវរៀប ចំគ្រែឲ្យកៀកជញ្ជាំង ដើម្បីឲ្យដៃជ័រ ដែលនៅក្នុង ប្រអប់នាឡិកាអាចលាចេញមក ទះកំផ្លៀង មនុស្សដែលគេងនៅលើ គ្រែនោះបាន ដូច្នេះគ្រែគេង នេះមិនសូវមានផា សុកភាពប៉ុន្មានទេ។ នាឡិកានេះ ត្រូវបានគេ ហៅម៉្យាងទៀត ថាជាម៉ាស៊ីនដាស់ ដោយសារម៉ោងរោទិ៍ ត្រូវបានដាក់ភ្ជាប់នឹងម៉ាស៊ីន ដែលបង្វិលដៃជ័រនោះ ហើយនៅពេលដែលនាឡិកា រោទិ៍បន្លឺឡើង ម៉ាស៊ីននោះនឹងគ្រវីដៃ ឲ្យទះកំផ្លៀង និងដាស់មនុស្សបាន។

គួរបញ្ជាក់់ផងដែរថា នារីដែលបង្កើត នាឡិកានេះឡើង មានឈ្មោះថា Simone Giertz អាយុ២៥ឆ្នាំ នាងបាននិយាយថា ការបង្កើតនេះ គឺយកដៃប្រឡាក់ ឈាមដែលគេប្រើសម្រាប់ តុបតែងក្នុង ពិធីបុណ្យ Halloween យកមកប្រើ ប៉ុន្តែនាងបានយកទឹកលាង ថ្នាំក្រចកមក លាងឈាមក្លែងក្លាយ ដែលនៅជាប់ នឹងដៃនោះចេញ ដើម្បីកុំឲ្យនាឡិកា នោះក្លាយទៅជា របស់ដ៏គួរឲ្យខ្លាច។ 

បើទោះជា ម៉ាស៊ីនដាស់ នេះពិតជាមាន ប្រសិទ្ធិភាព ក្នុងការដាស់ មនុស្សឲ្យភ្ញាក់ បានរហ័សពិតមែន ប៉ុន្តែវាក៏នៅ មានគុណវិប្បត្តិខ្លះដែរ។ នៅក្នុងវីដេអូ បានបង្ហាញ ឲ្យឃើញថា សក់របស់ Giertz បានរមូរជាប់ ទៅនឹងម៉ាស៊ីននោះ នៅពេលដែលម៉ាស៊ីន ដំណើរការឡើង។ Giertz បាននិយាយថា៖ "នេះគឺជាចំណុចដ៏ គួរឲ្យខ្មាសគេ ហើយវាក៏ធ្វើឲ្យនាងឈឺចាប់ផងដែរ"។ 

ល្បីពេញអ៊ីនធើណេតនាឡិការោទិ៍ ប្រភេទថ្មីចេះដាស់ឲ្យភ្ញាក់ ដោយទះកំផ្លៀង (មានវីដេអូ)
ល្បីពេញអ៊ីនធើណេតនាឡិការោទិ៍ ប្រភេទថ្មីចេះដាស់ឲ្យភ្ញាក់ ដោយទះកំផ្លៀង (មានវីដេអូ)
ល្បីពេញអ៊ីនធើណេតនាឡិការោទិ៍ ប្រភេទថ្មីចេះដាស់ឲ្យភ្ញាក់ ដោយទះកំផ្លៀង (មានវីដេអូ)

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត