ញាក់សាច់តោមួយហ្វូងធំ លើកគ្នាព័ទ្ធ និងខាំបំបែកកង់ឡាន ធ្វើឲ្យភ្ញៀវទេសចរភ័យ បះសក់គ្រប់ៗគ្នា…….

តង់ហ្សានី៖ ហេតុការណ៍គួរឲ្យរន្ធត់ ភ័យបះសក់មួយបានកើតឡើង ដោយសារតោអត់ឃ្លាន មួយហ្វូងបានលើក គ្នាមកព័ទ្ធ ហើយខាំបំបែក កង់ឡានទេសចរណ៍មួយ នៅក្នុងសួនសត្វមួយកន្លែង ដែលធ្វើឲ្យភ្ញៀវទេសចរ នៅក្នុងនោះភ័យបះសក់គ្រប់ៗគ្នា។

ញាក់សាច់តោមួយហ្វូងធំ លើកគ្នាព័ទ្ធ និងខាំបំបែកកង់ឡាន ធ្វើឲ្យភ្ញៀវទេសចរភ័យ បះសក់គ្រប់ៗគ្នា....... 
ទិដ្ឋភាពពេលដែលតោទាំងនោះ ព្យាយាមខាំបំបែកកង់ឡាន និងកញ្ចក់

រូបភាពជាច្រើនសន្លឹកនៅក្នុងឧទ្យានជាតិ Serengeti មួយកន្លែង ក្នុងប្រទេស តង់ហ្សានី នៃទ្វីបអាហ្វ្រិក ខាងត្បួង ដែលបង្ហាញពីតោ អត់ឃ្លានមួយហ្វូងធំ បានព្យាយាមខាំបំបែកកង់ឡាន និងបង្អួចកញ្ចក់ឡាន ដើម្បីចាប់ អ្នកធ្វើដំណើរក្នុងនោះ ធ្វើជាចំណី យ៉ាងសាហាវបំផុត អស់រយៈពេល ជាងមួយម៉ោង។

ញាក់សាច់តោមួយហ្វូងធំ លើកគ្នាព័ទ្ធ និងខាំបំបែកកង់ឡាន ធ្វើឲ្យភ្ញៀវទេសចរភ័យ បះសក់គ្រប់ៗគ្នា.......

គួរបញ្ជាក់ផងដែរថា ទិដ្ឋភាពគួរឲ្យព្រឺព្រួចនោះ ត្រូវថតបានដោយលោក Emmanuel Bayo ជាមគ្គុទ្ទេសនាំ ផ្លូវក្នុងសួនសត្វនោះ កាលពីដើមខែនេះ ហើយលោកក៏បាន និយាយដែរថា៖ “វាពិតជាគួរភ័យខ្លាចខ្លាំង ណាស់ ដោយសារតែតោ នៅក្នុងឧទ្យាននេះអត់ឃ្លានយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត វាក៏ខានសម្លាប់ មួយរយៈពេលហើយ។ ដូច្នេះនៅពេលមានឡាន បើកកាត់ទីនោះ​ ពួកវាក៏ធុំក្លិនមនុស្ស ដែលនៅក្នុងនោះ ហើយក៏ព្យាយាមខាំបំបែកកង់ឡាន និងកំទេចបង្អួច ដើម្បីចាប់អ្នកដំណើរ ក្នុងនោះធ្វើជាចំណីតែម្តង។ ប៉ុន្តែផ្ទុយទៅវិញ វាពិតជាគួរឲ្យភ័យខ្លាចក៏ពិតមែន តែវាក៏គួរឲ្យរំភើបផងដែរ ហើយខ្ញុំគិតថា អ្នករាល់គ្នាគួរតែ មកទីនេះ ដើម្បីទទួលយកបទពិសោធន៍ពិសេសនេះ ទាំងអស់គ្នា”៕

ញាក់សាច់តោមួយហ្វូងធំ លើកគ្នាព័ទ្ធ និងខាំបំបែកកង់ឡាន ធ្វើឲ្យភ្ញៀវទេសចរភ័យ បះសក់គ្រប់ៗគ្នា.......
ញាក់សាច់តោមួយហ្វូងធំ លើកគ្នាព័ទ្ធ និងខាំបំបែកកង់ឡាន ធ្វើឲ្យភ្ញៀវទេសចរភ័យ បះសក់គ្រប់ៗគ្នា.......
ញាក់សាច់តោមួយហ្វូងធំ លើកគ្នាព័ទ្ធ និងខាំបំបែកកង់ឡាន ធ្វើឲ្យភ្ញៀវទេសចរភ័យ បះសក់គ្រប់ៗគ្នា.......

ប្រភព៖

ដោយ ឌី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត