អតីតអ្នកបើកតាក់ស៊ី ក្លាយជា មហាសេដ្ឋី ទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង តម្លៃជាង ១៧០លានដុល្លារ

ចិន៖ អតីតអ្នកបើកតាក់ស៊ី ជនជាតិចិនម្នាក់ ដែលបានក្លាយខ្លួន ទៅជាមហាសេដ្ឋី បានទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង ដែលមានតម្លៃ ខ្ពស់កប់ពពក រហូតដល់ទៅ ១៧០លាន ដុល្លារអាមេរិក ពីក្រុមហ៊ុនដាក់លក់ វត្ថុសិល្បៈ មានឈ្មោះថា Christie’s ស្ថិតក្នុងទីក្រុង New York នៃចក្រភពអង់គ្លេស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីជនជាតិចិន រូបនោះ មានឈ្មោះថា Liu Yigian បានទិញយក ផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង ឈ្មោះថា “Nu Couche” មានតម្លៃ រហូតដល់ទៅ ១៧០លាន ដុល្លារអាមេរិក ដែលវាជាស្នាដៃ របស់វិចិត្រករ ជនជាតិអ៊ីតាលី លោក Amedeo Modigliani ហើយក៏ជាផ្ទាំងគំនូរ ដែលមានតម្លៃថ្លៃបំផុត លំដាប់លេខ២ បន្ទាប់ពីផ្ទាំងគំនូរ របស់វិចិត្រករ ជនជាតិអេស្ប៉ាញ លោក Pablo Picasso ដែលមានឈ្មោះថា “” មានតម្លៃ រហូតដល់ទៅ ១៧៩.៣លាន ដុល្លារអាមេរិកឯណោះ។

អតីតអ្នកបើកតាក់ស៊ី ក្លាយជា មហាសេដ្ឋី ទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង តម្លៃជាង ១៧០លានដុល្លារ
ផ្ទាំងគំនូរ Nu Couche

គួរបញ្ជាក់ថា លោក Liu គឺជាអតីត អ្នកបើកបរតាក់ស៊ី និងជាអ្នកលក់កាបូបដៃ ដែលបានក្លាយខ្លួន ជាមហាសេដ្ឋី ក្រោយពីយកចិត្តទុកដាក់ វិនិយោគទុន ផ្នែកសិល្បៈ ដោយចាប់ផ្តើមទិញយក វត្ថុសិល្បៈ របស់ប្រទេសចិន តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។

អតីតអ្នកបើកតាក់ស៊ី ក្លាយជា មហាសេដ្ឋី ទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង តម្លៃជាង ១៧០លានដុល្លារ
លោក Liu Yigian 

យ៉ាងណាមិញ ផ្ទាំងគំនូរ “Nu Couche” គឺជាផ្ទាំងគំនូរ ដំបូងបង្អស់ ដែលមិនពាក់ព័ន្ធ នឹងប្រទេសចិន ហើយត្រូវបាន លោក Liu ទិញយក។ ជាមួយគ្នានេះដែរ លោកក៏មានបំណង ដាក់តាំងបង្ហាញវា នៅឯសារមន្ទីរ “Long Museum” ស្ថិតក្នុងទីក្រុងសៀងហៃ នៃប្រទេសចិន ដែលជាកម្មសិទ្ធិផ្ទាល់ របស់លោក Liu និងប្រពន្ធគាត់ តែម្តង។

លោក Liu បានប្រាប់កាសែត The New York Times ថា «គំនូររបស់លោក Modigliani នេះ គឺមានតម្លៃដ៏ខ្ពស់មួយ នៅលើទីផ្សារ រួចជាស្រេចទៅហើយ។ វាពិតជាល្អណាស់ បើបៀបធៀបទៅនឹង គំនូរអាក្រាតកាយ ដទៃផ្សេងទៀត ហើយគំនូរ របស់លោក Modigliani មួយចំនួន ត្រូវបានប្រមូលទិញ ដោយកំពូលសារមន្ទីរ របស់ពិភពលោក ទៀតផង»៕

អតីតអ្នកបើកតាក់ស៊ី ក្លាយជា មហាសេដ្ឋី ទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង តម្លៃជាង ១៧០លានដុល្លារ
លោក Amedeo Modigliani វិចិត្រករ ជនជាតិអ៊ីតាលី កើតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៨៨៤ និងបានស្លាប់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩២០ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង

អតីតអ្នកបើកតាក់ស៊ី ក្លាយជា មហាសេដ្ឋី ទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង តម្លៃជាង ១៧០លានដុល្លារ
លោក Pablo Picasso វិចិត្រករ ជនជាតិអេស្ប៉ាញ កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៨៨១ និងបានស្លាប់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៧៣ នៅប្រទេសបារាំង

អតីតអ្នកបើកតាក់ស៊ី ក្លាយជា មហាសេដ្ឋី ទិញផ្ទាំងគំនូរ អាក្រាតកាយ ១ផ្ទាំង តម្លៃជាង ១៧០លានដុល្លារ
ផ្ទាំងគំនូរ “Women of Algiers” ដែលជាស្នាដៃ របស់លោក Pablo Picasso

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត