ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលថ្មីមួយ ខណៈសុខៗស្រាប់តែ មានប្រភពទម្លាយព័ត៌មានមកថា តារាចម្រៀងសិចស៊ីនាង ឃិត សំម៉ាលីស បានបញ្ចប់ភាព នូវលីវរបស់ខ្លួន ដោយសម្រេច ចូលរោងជ័យ ជាផ្លូវការជាមួយបុរសជាគូស្នេហ៍វ័យក្មេង ដែលគេស្គាល់ថា ជាកូនប្រុសអ្នកមាន ទ្រព្យធន់សម្បូរហូរហៀ រស់នៅក្នុងស្រុកម្នាក់។ ប៉ុន្តែពិធីរៀបមង្គលការ របស់នាង មិនបានធ្វើដោយ បើកចំហប្រកាសឲ្យ ទស្សនិជនដឹង ជាសាធារណៈឡើយ ពោលគឺធ្វើឡើងយ៉ាងស្ងាត់ៗ និងអាថ៌កំបាំងបំផុត សូម្បីអ្នកសិល្បៈរួមអាជីព ក៏មិនទាំងបានដឹងដែរ។

បើតាមប្រភពពីអ្នកសិល្បៈ ដែលធ្លាប់មានភាពសិទ្ធស្នាល ជាមួយនាងបានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា តារាចម្រៀងនាង ឃិត សំម៉ាលីស និងគូស្នេហ៍វ័យក្មេង ផ្តើមមានទំនាក់ទំនងស្នេហា ជាមួយគ្នាជាង១ឆ្នាំ មកហើយឥឡូវពួកគេ បានរៀបចំពិធី អាពាហ៍ពិពាហ៍ ចប់រួចរាល់ហើយ កាលពីពេលថ្មីៗនេះ គ្រាន់តែពិធីនេះ មិនបានធ្វើឡើងជាលក្ខណៈធំដុំ ឬបើកចំហ ដើម្បីឲ្យមហាជន និងអ្នកសិល្បៈឯទៀតបានដឹងទាំងអស់គ្នា នោះឡើយ។
ប្រភពបានបន្តថា អាពាហ៍ពិពាហ៍ របស់តារាចម្រៀង ឃិត សំម៉ាលីស បានធ្វើឡើងនៅឯគេហដ្ឋាន របស់នាងដោយផ្ទាល់ ដែលមានការចូលរួម ពីសំណាក់ឪពុក-ម្តាយបងប្អូន និងសាច់ញាតិទាំងសងខាង តែប៉ុណ្ណោះ។ ចំណែកវត្តមានភ្ញៀវ ដែលជាមិត្តភក្តិ និងអ្នកសិល្បៈជិតដិតជាមួយនាង និង ខាងកូនកំលោះ គឺពួកគេបានសម្រេចរៀបចំ ធ្វើពិធីជប់លៀង កាត់ចំណងដៃ ក្រោយពីពិធីរៀបមង្គលការ ចប់បានប៉ុន្មានថ្ងៃ។

ដោយឡែក បើតាមប្រភពដែលបានអញ្ជើញទៅចូលរួម ជាភ្ញៀវក្នុងពិធីនោះ បានបង្ហោះរូបថតនៃទិដ្ឋភាព នៅថ្ងៃធ្វើពិធីជប់លៀង កត់ចំណងដៃ ដោយភ្ជាប់ជាមួយសារខ្លីថា «ចូលរួមក្នុងពិធីមង្គលការរបស់បង ឃិត សំម៉ាលីស »។ ក្នុងនោះរូបថត គេក៏សង្កេតឃើញមានវត្តមាន របស់តារាចម្រៀង រួមដំបូលផលតិកម្ម ជាមួយ ប្រមាណ៥ឬ៦នាក់ ឈរថតជុំគ្នាផងដែរ។

គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី១៣ រហូតមកទល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មិនអាចសុំការបំភ្លឺបន្ថែម ពីកញ្ញា ឃិត សំម៉ាលិស តាមទូរស័ព្ទបានទេ។ តែបើតាមបញ្ជាក់ប្រាប់ ពីតារាចម្រៀងស្រីម្នាក់នៅផលិតកម្ម ជាមួយគ្នា បានឲ្យដឹងថា ឃិត សំម៉ាលិស ពិតជារៀបការ ហើយពិតមែន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ។ពិធីនេះរៀបចំធ្វើឡើង នៅភោជនីយដ្ឋាន សាវិនប្រាយប៉ុន្តែ មានភ្ញៀវអ្នកសិល្បៈ ចូលរួមតិចតូចបំផុត។ ចំណែកកូនកំលោះរបស់នាង ឃិត សំម៉ាលិស ត្រូវបានប្រភពនិយាយថា មានស្រុកកំណើត មកពីខេត្ត បន្ទាយមានជ័យ៕

ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន

ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន
ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន
ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន
ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន
ឃិត សំម៉ាលិស ចូល​រោងការ​ស្ងាត់ៗ​ ជាមួយ​គូស្នេហ៍​វ័យក្មេង​ ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យ មាន​ឈ្មោះថា​ គីម វីន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត