អ៊ុង ស៊ីណា ចាញ់ យុគ យក្សផ្លែ ដោយជាប់សង្ស័យ ប្រកួតមិនអស់ពីសមត្ថភាព

ភ្នំពេញ៖ ការប្រកួតប្រដាល់ លើសង្វៀន EXPERT របស់ SEA-TV នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកប្រដាល់ ខឹក សុខឿន ក្លឹបទ័ពឆ័ត្រយោង៩១១ បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លឹបព្រៃទទឹងកីឡា ខេត្តបាត់ដំបង ខណៈ អ៊ុង ស៊ីណាក្លឹបម្កុដរាជសីហ៍ ក៏ប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់ យុគ យក្សផ្លែ ដាច់តែម្តង បន្ទាប់ពី ពួកគេប្រកួតគ្នា៥ ទឹកពេញនោះ ។

ការប្រកួត ៥ទឹកដែលមានលក្ខណៈស្វិតស្វាញគ្រាន់បើនោះ សុខឿន ត្រូវ ប៊ុនឆៃ ទាត់ឲ្យដួលលើសង្វៀនជាញឹកញាប់ តែ ។ សុខឿនក៏ព្យាយាមប្រើកែងវាយសងវិញដែរ តែការវាយកែងរបស់គេមិនសូវចំគោលដៅនោះទេ គឺបានត្រឹមតែ គម្រាម គូប្រកួតប៉ុណ្ណោះ ។ ការវាយចេញរបស់ ប៊ុនឆៃ ក៏មិនសូវចំគោលដៅដែរ ដោយសារពួកគេហាក់ដូចជា ញញើតគ្នា ទៅវិញទៅមក តែ សុខឿន ដែលជ្រាយជើងក្រោមនោះ ដួលជាញឹកញាប់ទើប គេទទួលបរាជ័យបែបនេះ ។
ចំពោះ អ៊ុង ស៊ីណា ក្លឹបម្កុដរាជសីហ៍បានប្រកួតចាញ់ ពិន្ទុអ្នកប្រដាល់ យុគ យក្សផ្លែ ដោយ ស៊ីណា ត្រូវបានអាជ្ញា កណ្ដាលព្រមានជាញឹកញាប់ ដោយសារតែសង្ស័យថា គេប្រកួតមិនអស់ពីសមត្ថភាព ។ តែទោះជាយ៉ាងណា ក៏ការ ប្រកួតនេះបន្តដល់ចប់ទឹកទី៥ ទាំងតឹងចិត្ត ហើយលទ្ធផល យុគ យក្សផ្លែ ឈ្នះ អ៊ុង ស៊ីណា ដោយពិន្ទុ ។

សម្រាប់ ម៉ូ ណារ៉ាក់ ក្លឹបព្រៃទទឹងកីឡា ខេត្តបាត់ដំបងដែរនោះ បានផ្ដួលអ្នកប្រដាល់ ណាង សុភា មកពីក្លឹបតាឡី ដំរីមានរិទ្ធ ឲ្យបោះបង់ការប្រកួតនៅទឹកទី៤ ។ ការប្រកួត ២ទឹកដំបូងអ្វីៗហាក់ដូចជាមិនមាននរណាលើនរណាឡើយ តែចាប់ពីទឹកទី៣ ទៅ ណារ៉ាក់ ចាបផ្ដើមមានប្រៀបការវាយចេញរបស់គេចំគោលដៅបានយ៉ាងល្អ រីឯ សុភា បាន ត្រឹមតែការពារ និងដកថយតែប៉ុណ្ណោះ ។

មកដល់ទឹកទី៤ណារ៉ាក់មានប្រៀប កាន់តែខ្លាំង ក្នុងខណៈដែលសុភាបាត់បង់ទាំងសមត្ថភាពប្រយុទ្ធ និងការពារ ។មិន តែប៉ុណ្ណោះ សុភា ត្រូវអាជ្ញាកណ្ដាលរាប់៨ចំនួន ២លើកនៅទឹកទី៤ មុនពេលគេសម្រេចចិត្តបោះបង់ចោល ការប្រកួតនោះ ៕

អ៊ុង ស៊ីណា ចាញ់ យុគ យក្សផ្លែ ដោយជាប់សង្ស័យ ប្រកួតមិនអស់ពីសមត្ថភាព

អ៊ុង ស៊ីណា ចាញ់ យុគ យក្សផ្លែ ដោយជាប់សង្ស័យ ប្រកួតមិនអស់ពីសមត្ថភាព

អ៊ុង ស៊ីណា ចាញ់ យុគ យក្សផ្លែ ដោយជាប់សង្ស័យ ប្រកួតមិនអស់ពីសមត្ថភាព

អ៊ុង ស៊ីណា ចាញ់ យុគ យក្សផ្លែ ដោយជាប់សង្ស័យ ប្រកួតមិនអស់ពីសមត្ថភាព