រីករាយ​ជាមួយ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ត្រឹម​តែ ១០០០​រៀល​ប៉ុណ្ណោះ


រីករាយ​ជាមួយ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ត្រឹម​តែ ១០០០​រៀល​ប៉ុណ្ណោះ

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អេ អឹម ខេ ភីអិលស៊ី រៀប​ចំ​យុទ្ធនាការ “អេ អឹម ខេ នៅ​ជិត​បង្កើយ” ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ការ​ផ្ដល់​អត្ថ​ប្រយោជន៍ ពិសេស​ដល់​អតិថិជន គឺ​ការ​បញ្ចុះ​តម្លៃ​សេវា​ផ្ទេរ​ប្រាក់​មក​ត្រឹម​តែ ១.០០០​រៀល ឬ ០,២៥ដុល្លារ ឬ ១០បាត សម្រាប់​រាល់​ប្រតិបត្តិ​ការ​ផ្ទេរ​ប្រាក់ ដែល​អ្នក​ផ្ទេរ​ប្រាក់ ឬ អ្នក​ទទួល​ប្រាក់ ឬ​ទាំង​សងខាង មាន​គណនី​សន្សំ​នៅ អេ អឹម ខេ រហូត​ដល់​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ ឆ្នាំ២០១៦។

 

ក្នុង​គោល​បំណង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ដល់​អតិថិជន ដែល​មាន​តម្រូវ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់ ឬ​ដៃគូ​អាជីវកម្ម នៅ​រាជធានី​ភ្នំពេញ បណ្ដា​ខេត្ត និង​នៅ​បណ្តា​ទី​ប្រជុំ​ជន​នានា​ទូទាំង​ប្រទេស អេ អឹម ខេ ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ជូន​ដល់​អតិថិជន ដែល​មាន​ទំហំ​ទឹក ប្រាក់​ផ្ទេរ​រហូត​ដល់ ២.០០០.០០០​រៀល ឬ ៥០០​ដុល្លារ ឬ ២០.០០០បាត។ ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ពិសេស​នេះ គឺ​សម្រាប់​អតិថិជិជន ដែល​មាន​គណនី​សន្សំ​ជា​មួយ អេ អឹម ខេ។

 

រីករាយ​ជាមួយ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ត្រឹម​តែ ១០០០​រៀល​ប៉ុណ្ណោះ

 

ចំពោះ​អតិថិជន​ដែល​ពុំ​ទាន់​មាន​គណនី​សន្សំ​ជា​មួយ អេ អឹម ខេ ក៏​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​មក​បើក​គណនី សន្សំ​នៅ​តាម​ភ្នាក់ងារ ឬ​ការិយាល័យ អេ អឹម ខេ ដោយ​ភ្ជាប់​មក​ជាមួយ​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​ឯកសារ​ផ្សេង​ៗ​ទៀត​​​​​ដែល​មាន​តម្លៃ​ស្មើ​បន្ទាប់​មក​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​បាន​ភ្លាម​ៗ។

 

ដើម្បី​ផ្ដល់​ព័ត៌មាន​ពិសេស​នេះ​ទៅ​កាន់​អតិថិជន​គោល​ដៅ​របស់​ខ្លួន អេ អឹម ខេ បាន​ជ្រើស​រើស​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ដូច​ជា តាម​រយៈ​ទូរទស្សន៍ វិទ្យុ កាសែត បណ្តាញ​សារព័ត៌មាន​អេឡិចត្រូនិក ផ្ទាំង​ទូរទស្សន៍ LED ស្តង់​ផ្សព្វផ្សាយ​គ្រប់​ការិយាល័យ​សាខា អនុ​សាខា ភ្នាក់ងារ និង​សកម្មភាព​ផ្សព្វផ្សាយ របស់​បុគ្គលិក អេ អឹម ខេ ទូទំាង​ប្រទេស​ជា​ដើម។

 

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ពី​ការ​ផ្ដល់​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ពិសេស​ត្រឹម​តែ ១.០០០រៀល​នេះ អេ អឹម ខេ ក៏​មាន​ការ​ណែនាំ ពី​សេវា​នៅ​តាម​ភ្នាក់ងារ​ផង​ដែរ ដែល អេ អឹម ខេ ចាត់​ទុក​ថា​ជា អេធីអឹម ចេះ​និយាយ​នៅ​ជិត​បង្កើយ​ជាមួយ​អតិថិជន​ទូទាំង​ប្រទេស ។

 

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  អេ អឹម ខេ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ឈាន​មុខ​គេ​លើ ចំនួន​អតិថិជន ហើយ​បច្ចុប្បន្ន​នេះ អេ អឹម ខេ កំពុង​តែ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សំបូរ​បែប​ជូន​អតិថិជន​របស់​ខ្លួន​រួម​មាន សេវា​ប្រាក់​កម្ចី សន្សំ ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិក្កយបត្រ សេវា​បើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យ​ប្រវត្តិ (ATM & CDM) និង​សេវា​ធានា​រ៉ាប់​រង​ខ្នាត​តូច​ជា​ដើម។

 

បន្ថែម​លើ​នេះ​ទៀត អេ អឹម ខេ ក៏​បាន និង​កំពុង​បន្ត​ពង្រីក​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន​ផង​ដែរ ។ បើ​គិត​ត្រឹម ខែ​កញ្ញា ឆ្នាំ២០១៥ នេះ អេ អឹម ខេ មានការិយាល័យ១៤៣ ភ្នាក់ងារ​ជាង ២.៥០០កន្លែង និង​បុគ្គលិក​ជាង ២.០០០នាក់ ដែល​កំពុង​តែ​បម្រើ​អតិថិជន​ជិត ៤៣ម៉ឺននាក់ នៅ​ទូទាំង​ប្រទេស៕

 

អត្ថបទ៖ ការ​ផ្សាយ​ពាណិជ្ជកម្ម