​កូន​ធាត់ គួរតែ​ធ្វើ​ដូចម្តេច​?

​កូន​ធាត់ គួរតែ​ធ្វើ​ដូចម្តេច​?

​នៅពេល​ដែល​កូន​ធាត់​ពេក វា​មិន​ល្អ​ចំពោះ​សុខភាព​កូន​ឡើយ វា​អាច​ធ្វើឱ្យ​កូន​កើត​ជំងឺ​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន ដូចនេះ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​កូន​មិនឱ្យ​លើស​ទម្ងន់​នោះ​?

  1. ​ដំបូង​អ្នក​ត្រូវតែ​កំណត់​បរិមាណ​អាហារ​របស់​កូន​ឱ្យបាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវឱ្យ​កូន​បរិភោគ​ហួសកំណត់​ឡើយ ព្រោះ​វា​ងាយ​ធ្វើឱ្យ​កូន​ធាត់​ណាស់​។​
  2. ​បើ​កូន​ឃ្លាន​អ្នក​ត្រូវតែ​ឱ្យគេ​បរិភោគ តែបើ​គេ​មិន​ឃ្លាន អ្នក​មិន​ត្រូវ​បង្ខំ​ឱ្យ​គេ​បរិភោគ​ទេ ព្រោះ​បើ​បរិភោគ​ច្រើន នោះ​កូន​អ្នក​ងាយ​នឹង​ឡើង​ទម្ងន់​ខ្លាំងណាស់​។​
  3. ​នៅ​ក្នុង​អាហារ​កូន​ត្រូវ​តែមាន​ប្រូតេអ៊ីន ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​កូន​ឆាប់​ឆ្អែត ថែម​ទាំង​ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​ទៀត​ផង ធ្វើ​ឱ្យ​កូន​មាន​សុខភាព​ល្អ​។​
  4. ​អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​នោះទេ ព្រោះ​ជាតិ​ស្ករ​ទាំងនេះ​អាច​ធ្វើឱ្យ​កូន​ងាយ​ធាត់​ខ្លាំងណាស់​។​
  5. ​អាហារ​ដែល​បំពង​ខ្លាញ់​ច្រើន​ក៏​មិន​ត្រូវឱ្យ​កូន​បរិភោគ​ច្រើន​ដែរ ព្រោះ​ខ្លាញ់​ទាំងនោះ​អាច​ផ្ទុក​នៅក្នុង​រាងកាយ​កូន​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​ឆាប់​ធាត់​ខ្លាំង​ណាស់​ដ​យ​សារ​តែ​កក​ខ្លាញ់​ក្នុង​ខ្លួន​។​
  6. ​អ្នក​អាច​ឱ្យ​កូន​បរិភោគ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ហើយ​ពងមាន់ និង​ត្រី​ក៏​អ្នក​ត្រូវ​តែ​ឱ្យ​កូន​បរិភោគ​ដែរ ព្រោះ​អាហារ​ទាំងនោះ​អាច​ការពារ​មិន​ឱ្យ​កូន​ឆាប់​ឡើង​ទម្ងន់​បាន​។​
  7. ​អ្នក​ត្រូវ​តែ​កែ​ចោល​ទម្លាប់​នៃ​ការបរិភោគ​ច្រើន ហើយ​ហាត់ប្រាណ​តិច​របស់​កូន ព្រោះ​បើ​ហាត់ប្រាណ​តិច នោះ​កូន​អ្នកនឹង​ងាយ​ធាត់​ខ្លាំង​បំផុត​។​
  8. ​អ្នក​ត្រូវ​តែ​នាំ​កូន​ហាត់ប្រាណ​ជា​រៀងរាល់​ព្រឹក ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​កូន​មាន​សុខភាព​ល្អ​នោះទេ ថែម​ទាំង​អាច​ធ្វើឱ្យ​កូន​ចៀសផុត​ពី​ជំងឺ​ធាត់​ទៀតផង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។