ដឹង​អ្វី​ខ្លះ​ពី​ក្រុម​តន្ត្រី​ដែល​សម្ដែង​នៅ​ប៉ារីស​ នឹង​​​មាន​ផ្ទុះ​ភារវកម្ម​ស្លាប់​​រយ​នាក់?


ដឹង​អ្វី​ខ្លះ​ពី​ក្រុម​តន្ត្រី​ដែល​សម្ដែង​នៅ​ប៉ារីស​ នឹង​​​មាន​ផ្ទុះ​ភារវកម្ម​ស្លាប់​​រយ​នាក់?

ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​ជាង​១៥០​នាក់​​ក្នុង​ភេរវកម្ម​នៅ​​ទី​ក្រុង​ប៉ារីស​​ កាល​ពី​ម្សិលមិញ​ ភាគ​ច្រើន​គឺ​បាន​ស្លាប់​នៅ​​មហោស្រព​ Bataclan ​ដែល​មាន​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​តន្ត្រី​​ Eagles of Death Metal។ ចុះ​ដឹង​អ្វី​ខ្លះ​ពី​ក្រុម​តន្ត្រី​នេះ?

 

ដឹង​អ្វី​ខ្លះ​ពី​ក្រុម​តន្ត្រី​ដែល​សម្ដែង​នៅ​ប៉ារីស​ នឹង​​​មាន​ផ្ទុះ​ភារវកម្ម​ស្លាប់​​រយ​នាក់?

 

-Eagles of Death Metal​ ជា​ក្រុម​តន្ត្រី​របស់​អាមេរិក​ ដែល​បាន​ក​កើត​ដំបូង​នៅ​ទីក្រុង​ Palm Desert ​ក្នុង​រដ្ឋ ​California ​ប៉ុន្តែ​បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​ពី​ឆ្នាំ​១៩៩៨មក។ ​

 

-ក្រុម​តន្រ្តី​ Eagles of Death Metal​ ជា​ប្រភេទ​ក្រុម​តន្ត្រី​រ៉ក់។

 

-សមាជិក​ដ៏​ចម្បង​មាន​តែ​ពីរ​នាក់​ គឺ​ Jesse Hughes និង​ Josh Homme។ ​​

 

-ក្រុម​តន្ត្រី​បាន​ចេញ​នូវ​អាល់ប៊ុម​​ដូច​ជា​ Peace, Love, Death Metal ​ឆ្នាំ​២០០៤, Death by Sexy  ឆ្នាំ​២០០៦, Heart on ​ឆ្នាំ​២០០៨, និង​Zipper Down ​ឆ្នាំ​២០១៥។

 

-Eagles of Death Metal​ មានកាល​វិភាគ​​ប្រគំ​តន្រ្តី​ជា​ច្រើន​​ក្រុង​​ក្នុង​សហគមន៍​អឺរ៉ុប​ ដូចជា​ក្រោយ​ពី​ប្រគំ​នៅ​ទីក្រុង​ប៉ារី​ នៅ​ថ្ងៃ​ទី​១៥​​នេះ​ ពួក​គេ​នឹង​ត្រូវ​សម្ដែង​នៅ​ទីក្រុង​ Brussels ប្រទេស​បែលហ្សិក, ទី​១៧​ នៅ​ទី​ក្រុង​ Cologne ​ប្រទេស​អាល្លឺម៉ង់​ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀ។ ​

 

ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​ សមាជិក​ក្រុម​តន្រ្ដី​នេះ​បាន​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ។ ពុំ​មាន​សមាជិក​នៃ​ក្រុម​ Eagles of Death Metal ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្លាំង​ ឬ​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

 

ចុច​អាន៖ វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង

 

 

ប្រភព៖ ktla, rollingstone