​តើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅពេល​ដែល​ជិះ​យន្តហោះ​គួរតែ​ប្រយ័ត្ន​នូវ​អ្វីខ្លះ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅពេល​ដែល​ជិះ​យន្តហោះ​គួរតែ​ប្រយ័ត្ន​នូវ​អ្វីខ្លះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​ត្រូវ​ការចេញដំណើរ​ទៅ​ប្រទេសក្រៅ​ដោយ​ជិះ​យន្តហោះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន ឬ​ត្រៀម​នូវ​ចំនុច​មួយចំនួន​មុនពេល​ដែល​ចេញ​ដំណើរ ដើម្បី​ចៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ដែល​គួរតែ​ប្រយ័ត្ន​នោះ​?

  1. ​នៅពេល​ដែល​អ្នក​ទិញ​សំបុត្រ​យន្តហោះ អ្នក​ត្រូវ​តែ​ទិញ​កន្លែង​ដែល​នៅជាប់​ផ្លូវ​ដើរ ដើម្បី​ងាយស្រួល​ដើរ​ទៅ​បន្ទប់ទឹក​។​
  2. ​អ្នក​ត្រូវ​តែ​រៀបចំ ឬ​ត្រៀម​ទុក​អាហារ​ដែល​អ្នក​ចូលចិត្ត ដើម្បី​ចៀសវាង​អាហារ​នៅលើ​យន្តហោះ​ដែល​អាច​ធ្វើឱ្យ​អ្នក​ក្អួត​បាន​។​
  3. ​អ្នក​ត្រូវ​តែ​យក​ឯកសារ​ពិនិត្យ​សុខភាព​របស់​អ្នក​តាម​ខ្លួន ដើម្បី​ការពារ​នៅពេល​ដែល​អ្នកមាន​គ្រោះថ្នាក់ គ្រូពេទ្យ​អាច​សង្គ្រោះ​ទាន់ពេលវេលា​ដោយ​មើល​តាម​ឯកសារ​ទាំងនោះ​។​
  4. ​អ្នក​ត្រូវ​តែ​ពាក់​ស្បែកជើង​រាបស្មើរ ដែល​គ្មាន​កែង ហើយ​ត្រូវ​ស្លៀកពាក់​ខោអាវ​ដែល​រលុង ជាងនេះទៅទៀត មុន​ចេញដំណើរ អ្នក​ត្រូវ​តែ​មើល​អាកាសធាតុ​ឱ្យបាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​យក​អាវ​ទៅ​បន្ថែម កុំ​ឱ្យ​ត្រូវ​ត្រជាក់ ហើយ​ឈឺ​។​
  5. ​អ្នក​ត្រូវ​តែ​ផឹកទឹក​ឱ្យបាន​ច្រើន ដើម្បី​ការពារ​កុំឱ្យ​ក្អួត ហើយ​អ្នក​ក៏​អាច​យក​ចំនី​មួយចំនួន​ទុក​បរិភោគ​លេង​ដែរ ដើម្បី​កុំឱ្យ​ឃ្លាន​នៅលើ​យន្តហោះ​។​
  6. ​ខ្សែក្រវ៉ាត់​ការពារ​ខ្លួន អ្នក​ត្រូវ​តែ​ពាក់​នៅ​ក្រោម​ពោះ មិន​ត្រូវ​ពាក់​លើ​ពោះ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំងណាស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។