អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្មហាងខារ៉ាអូខេ តាមផ្លូវលេខ២០០៤ ក្រោយបង្កជម្លោះ រហូតមានការប្រើអំពើហិង្សា

ភ្នំពេញ ៖ ហាងខារ៉ាអូខេ ២កន្លែងស្ថិតនៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរខណ្ឌ ចុះបិទអាជីវកម្មហើយ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោយពីម្ចាស់ហាងទាំង២ តាមរយៈការបុគ្គលិក របស់ខ្លួន បានបង្កជម្លោះ រហូតប្រើអំពើហិង្សាដាក់គ្នាទៅវិញ។

ការចុះបិទទីតាំងខារ៉ាអូខេ ខាងលើនេះដឹកនាំដោយ លោក សេង គុណ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ព្រមទាំង មានការចូលរួម ពីមន្រ្តីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធហត្ថ ជាច្រើននាក់។

 ទីតាំងដែលអាជ្ញាធរចុះបិទខាងលើនេះរួមមានទី១ មានយីហោហាន់នី KTV និងទី២យីហោ រតនៈ សោភ័ណ្ឌKTV ។ លោក សេង គុណ ដែលដឹកនាំ កំលាំងចុះបិទហាងទាំងខាងលើ នេះ បានថ្លែងថា កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណី កើតមានជម្លោះ ដោយប្រើអំពើហិង្សាដេញវាយកាប់គ្នា ទៅវិញ ទៅមក យ៉ាងអាណាធិបតេយ្យ បង្កភាពភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នប់សារធារណៈនោះ ទើបអាជ្ញាធរខណ្ឌ ធ្វើការចុះបិទទីតាំងទាំង២នេះតែម្តង។

សូមបញ្ជាក់ថា ហេតុការណ៍វាយគ្នា និងប្រើអំពើហិង្សា ពីសំណាក់ម្ចាស់ហាងខារ៉ាអូខេ ស្ថិតនៅតាមផ្លូវលេខ២០០៤ តែងតែកើត មានឡើងជាបន្តបន្ទាប់ ដោយសារការដណ្តើមម៉ូយគ្នា៕