សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា បាន​ជំរុញ​ឲ្យ​ក្រសួង មន្ទីរ ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដោយមាន​ទាំង​រូបថត​សកម្មភាព​ម៉ាស៊ីន​បូក​ទឹក​បញ្ចូល​ស្រែ​ផង សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ក្រសួង មន្ទីរ ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​យើង ដែល​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត និង​កង្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ​"​។​

សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ចំពោះ​អាជ្ញាធរ​ដែនដី ដែលមាន​លទ្ធភាព​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង គឺ​ត្រូវ​ចាត់វិធានការ​ជួយ​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​។ រីឯ​អាជ្ញាធរ​ដែនដី ដែល​គ្មាន​លទ្ធភាព គឺត្រូវធ្វើ​សំណើសុំ​ជាបន្ទាន់ ព្រោះ​ស្រែចម្ការ គឺជា​អាយុជីវិត​របស់​ប្រជាកសិករ​យើង ជាពិសេស​នៅតាម​ទីជនបទ​ដាច់ស្រយាល​"​។​

 សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ទន្ទឹមនឹងនេះ ប្រសិនបើ​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​នានា កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះរាំងស្ងួត ឬ​កំពុង​ខ្វះខាត​ទឹក សម្រាប់​ដំណាំ​ស្រូវ​របស់ខ្លួន សូម​ទំនាក់ទំនង​អាជ្ញាធរ​ដែនដី​ជាបន្ទាន់​"៕​

សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​

សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​

សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​

សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​

សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​

សម្តេច​ហ៊ុនសែន ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​
សកម្មភាពបូកទឹកសង្គ្រោះស្រូវកសិករ ដែលជួបប្រទះគ្រោះរាំងស្ងួត
( រូបភាពីហ្វេសប៊ុកសម្តេចហ៊ុនសែន )