ចោរ២នាក់ ត្រូវអ្នកភូមិ វ៉ៃទ្រោមខ្លួន ហើយបាញ់សម្លាប់ចោល (មានវីដេអូ)

វេណេហ្ស៊ុយអេឡា៖ នេះហើយជាលទ្ធផលដែលខ្លួនបានសាង ។ ចោរស្ទាវចំនួន២នាក់ ត្រូវបានអ្នកភូមិ ចាប់បាន រួចហើយនាំគ្នា ព្រួតវាយឡើងទ្រោមខ្លួន បន្ទាប់មកបាញ់សម្លាប់ចោលតែម្តង ។

ចោរ២នាក់ ត្រូវអ្នកភូមិ វ៉ៃទ្រោមខ្លួន ហើយបាញ់សម្លាប់ចោល (មានវីដេអូ)

យោងតាមវីដេអូឃ្លីប ដែលមានរយៈពេលប្រមាណ៤០វិនាទី បានបង្ហាញពីកំហឹងរបស់ អ្នកស្រុក នៅក្នុងទីក្រុង Maracaibo ក្នុងរដ្ឋ Zulia ភាគខាងលិចនៃប្រទេស វេណេហ្ស៊ុយអេឡា នៅពេលដែលពួកគេ ចាប់បានចោរ ទាំង២នាក់ ដោយបាននាំគ្នា វាយទៅលើចោរទាំង២ នាក់នេះយ៉ាងចាស់ដៃ ដោយបានទាត់ធាត់ ពីលើពួកគេ គ្មានត្រាប្រណី ហើយថែមទាំងបង្ហើយ ដង្ហើមចុងក្រោយ របស់ពួកគេ ជាមួយនឹងគ្រាប់កាំភ្លើងទៀតផង ។

ដោយឡែក នៅក្នុងវីដេអូ មានសម្លេងស្រ្តីម្នាក់ ​បានស្រែកដើម្បីការពារចោរទាំង២នោះ ដោយបាននិយាយថា “ហៅប៉ូលីសទៅ កុំធ្វើអញ្ចឹងអី ហេ...​ ឈប់ភ្លាមទៅ...” ។ ប៉ុន្តែទោះជានាង ខំស្រែកយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាអើពើនឹងគាត់ឡើយ ហើយបន្ទាប់មក មានបុរសម្នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានដើរទៅជិតចោរ ទាំង២នោះ រួចហើយក៏ បាញ់ចោរម្នាក់ចំក្បាល និងម្នាក់ទៀតចំកណ្តាលទ្រូង ។

យ៉ាងណាមិញ ឃាត់ករដែលបាន សម្លាប់ចោរទាំង២នាក់នេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ៕

សូមទស្សនាវីដេអូឃ្លីប ខាងក្រោម៖ 

តើលោកអ្នកយល់ យ៉ាងណាដែរ ចំពោះទង្វើរបស់អ្នកភូមិ ធ្វើដាក់ទៅលើពួកគេបែបនេះ?

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត