ទទួល​ទាន​ទឹក​មិនគ្រប់គ្រាន់ បណ្តោលឲ្យជួបរឿងអាក្រក់ ១៣ចំណុច

ភាពខ្សោះ​ជាតិទឹក​នឹងកើត​មាន​ឡើង នៅពេល​រាងកាយ​បាត់បង់​ជាតិទឹកច្រើនជាង​អ្នក​ទទួលទាន។ អាការៈក្អួតចង្អោរ, រាករូស, ប្រើថ្នាំ​ដែលបង្កើន​ដល់ការ​បញ្ចេញ​ទឹកនោម, បញ្ចេញ​ញើស​ច្រើន និង​ការទទួលទានទឹក​តិច​អាចបណ្តាល​ឲ្យខ្សោះ​ជាតិទឹក​ក្នុងខ្លួន។
ដំបូង​ឡើយ ភាព​ខ្សោះ​ជាតិទឹក​បានធ្វើឲ្យ​បាត់បង់ជាតិទឹកត្រង់​កណ្តាល​ខួរក្បាល, បណ្តាល​ឲ្យស្រេកទឹក, ជម្រុញឲ្យមនុស្ស​ទទួលទាន​ទឹកឲ្យ​បានច្រើន។ ប្រសិនបើ​ការ​ទទួលទាន​ទឹក​មិន​សមតុល្យ​នឹងការ​បាត់បង់​ជាតិទឹក, ភាពខ្សោះ​ជាតិទឹក​អាចនឹង​កាន់​តែធ្ងន់ធ្ងរ​ឡើងៗ។ ខាងក្រោមនេះ​ជារោគសញ្ញា​ទាំង ១៣យ៉ាង​ដែលបង្ហាញ​ប្រាប់​អ្នកថា អ្នក​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់៖
 
ទទួល​ទាន​ទឹក​មិនគ្រប់គ្រាន់ បណ្តោលឲ្យជួបរឿងអាក្រក់ ១៣ចំណុច
អស់កម្លាំង, បាត់បង់​ថាមពល
ជាលិកា​ដែលខ្សោះ​ជាតិទឹកបណ្តាល​ឲ្យការធ្វើ​សកម្មភាព​ត្រូវអន់ថយចុះ។
ចាស់​មុនអាយុ
រាងកាយ​ក្មេងដែល​ទើបនឹង​កើត​មានផ្ទុក​ជាតិទឹក ៨០% ប៉ុន្តែចំពោះ​មនុស្ស​ជំទង់វិញ ភាគ​រយនេះត្រូវ​ថយចុះ​មិនច្រើន​ជាង ៧០% ធ្វើឲ្យចាស់​មុនអាយុ។
ឡើង​ទម្ងន់ និង​ធាត់ខ្លាំង
អ្នកញ៉ាំ​ច្រើន​ហួស ដោយសារ​អ្នកស្រេកឃ្លាន​អាហារ​ដែលសម្បូរ​ទៅដោយ​ជាតិទឹក។ ពាក្យថា ស្រេកទឹក​តែងតែ​ភាន់ច្រលំ​នឹងពាក្យថា ឃ្លាន។
សម្ពាធឈាម​ឡើងចុះ
កម្រិតឈាម​ក្នុងរាងកាយ​មិនគ្រប់គ្រាន់ ដើម្បី​បំពេញ​សរសៃឈាម, សរសៃ​វ៉ែន និង​សរសៃឈាមឆ្មា។
ជាតិកូឡេស្តេ​រ៉ុល
ភាពខ្សោះ​ជាតិទឹក​បានធ្វើឲ្យ​ជាតិទឹក​ជាច្រើនត្រូវ​បានបាត់បង់​ពីក្នុង​កោសិកា, រាងកាយ​ព្យាយាម​បញ្ឈប់​បញ្ហា​បាត់បង់​នេះ ដោយការ​ផលិត​ជាតិកូឡេស្តេរ៉ុល​កាន់តែច្រើន​ឡើង។
ជំងឺ​ទល់លាមក
នៅពេល​ដែលអាហារ​ទំពាររួច​ចូលទៅ​ក្នុងពោះវៀន​ធំ វាមានផ្ទុក​នូវជាតិ​ទឹកច្រើន ដើម្បី​អាចឲ្យ​ការបញ្ចេញ​ចោល​បានត្រឹមត្រូវ។ ភាពខ្សោះ​ជាតិទឹករ៉ាំរ៉ៃ ធ្វើឲ្យ​ពោះវៀនធំ​ទទួល​យកទឹក​ច្រើន​ដើម្បីផ្តល់​ទៅឲ្យផ្នែក​ផ្សេងៗ​ទៀត​នៃរាងកាយ។
បញ្ហាប្រព័ន្ធ​រំលាយអាហារ
ភាពខ្សោះ​ជាតិទឹករ៉ាំរ៉ៃ បានធ្វើឲ្យ​ការផលិត​ទឹក​របស់ប្រព័ន្ធរំលាយ​អាហារត្រូវថយចុះ។
រលាកក្រពះ, ដំបៅក្រពះ
ដើម្បីការពារ​ភ្នាសស្លេស្ម​ពីការបំផ្លាញ​ដោយជាតិ​ជូររបស់​ទឹករំលាយអាហារ, ក្រពះ​បានផលិត​ស្រទាប់​ស្លេស្ម។
បញ្ហា​ផ្លូវដង្ហើម
ភ្នាសស្លេស្ម​របស់​តំបន់ផ្លូវ​ដង្ហើមត្រូវ​មានជាតិ​សំណើម​តិចតួច ដើម្បីការពារ​បំពង់ផ្លូវដង្ហើម​ពីសារធាតុ​ដែល​មានវត្តមាន​នៅក្នុង​បំពង់ខ្យល់ចូល។
អសមតុល្យ​ជាតិអាស៊ីត
ភាពខ្សោះជាតិ​ទឹក​បានធ្វើឲ្យ​ការផលិត​ជាតិអាស៊ីត​ត្រូវថយចុះ។
អង់ស៊ីម
រាងកាយ​របស់អ្នក​ត្រូវ​ការសំណើម​គ្រប់គ្រាន់ ដើម្បី​បញ្ចេញញើស, បរិមាណ​ចាំបាច់​ដើម្បីកម្ចាត់​ជាតិពុល​ចេញ ដូច្នេះ​នឹងមិន​ធ្វើឲ្យ​ខូចស្បែក។
រលាក​ប្លោកនោម, ឆ្លងមេរោគ​តាម​បំពង់នោម
ប្រសិនបើ​ជាតិពុលក្នុង​ទឹកនោម​មិនបាន​បញ្ចេញ​ចោល​អស់ទេ វានឹងបំផ្លាញ​ភ្នាសស្លេស្មរបស់​បំពង់នោម៕
ដោយ៖ ដារ៉ា
ប្រភព៖ perfectz

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទទួល​ទាន​ទឹក​មិនគ្រប់គ្រាន់ បណ្តោលឲ្យជួបរឿងអាក្រក់ ១៣ចំណុច