Update: មនុស្ស​​ស្លាប់​​កើន​​ដល់​ 160​នាក់​​ហើយ​នៃ​ការ​វាយ​ប្រហារ​​​ទី​ក្រុង​​ប៉ារីស​​ ​​

Sanofi

​កាលពី​យប់​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នៅ​ចំ​កណ្តាល​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ខ្មាន់​កាំ ភ្លើង​ជាច្រើន​នាក់​បាន​បើក​ការវាយប្រហារ និង​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ភោជនីយដ្ឋាន និង​ក្លឹប​កំសាន្ត​បណ្តាល​ឲ្យស្លាប់ ៦០​នាក់ (​ព័ត៌មាន​ដំបូង​) និង​របួស​រាប់រយ​នាក់​ព្រមទាំង​មនុស្ស​ជាង ១០០​នាក់​ទៀត​ត្រូវបាន​ចាប់​ធ្វើជា ជំណាប់​ខ្មាំង​ទៀតផង ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការវាយប្រហារ​ជា​លើក​ទី ១ គឺ​បាន​កើតឡើង​នៅក្នុង​ភោជនីយដ្ឋាន​ខ្មែរ ឈ្មោះ Cambodge នៅក្នុង​តំបន់ ១១ ទីក្រុង​ប៉ារីស ។ ឯលើ​ក​ទី ២ គឺ​វាយប្រហារ​ដោយ​ការ បំផ្ទុះ​គ្រាប់បែក​នៅ ក្នុង​ក្លឹប​កំសាន្ត​មួយ​ក្នុង​តំបន់ Bataclan ដែលមាន​ទីតាំង​នៅក្បែរ​កីឡាដ្ឋាន​បាល់ទាត់ Stade de France ហើយ ដែល​ក្នុងពេល​នោះដែរ​លោក​ប្រធានាធិបតី​បារាំ​លោក ហ្វ្រ​ង់​ស្វ័​រ ហូឡង់ដ៍ (Francois Hollande) ក៏​កំពុងតែ​ទស្សនាការ​ប្រកួត បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ជំរើសជាតិ​បារាំង និង​អាល្លឺម៉ង់​ផងដែរ ។​

ក្រោយពី​ឮស្នូរ​គ្រាប់បែក​ផ្ទុះ ២​គ្រាប់​ផ្ទួនៗ​គ្នា កងសន្តិសុខ​ក៏​ប្រញាប់ប្រញាល់​ជម្លៀស​លោក​ប្រធានាធិបតី​ចេញពី​កីឡាដ្ឋាន​ភ្លាមៗ ។ រីឯ​ការប្រកួត​បាល់ទាត់ នៅ តែ​បន្ត​រហូតដល់​ចប់ ហើយ​លទ្ធផល​គឺ​បារាំង ឈ្នះ អាល្លឺម៉ង់ ២-០ ។ ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការប្រកួត​ភ្លាមៗ អ្នករៀបចំ​ការប្រកួត​បាន​ផ្សាយ​តាម​ឧបករណ៍​បំពង​សម្លេង​ឲ្យ​ទស្សនិកជន​ចាកចេញ​តាម​ច្រកចេញ​ដែល​បានកំណត់។​

អ្នកឃើញ​ហេតុការណ៍​ក្នុងការ​វាយប្រហារ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ Cambodge បាន​រៀបរាប់ថា គេ បានឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​កាន់​កាំភ្លើងយន្ត​ឈរ​ជំទែង និង​បាញ់រះ​លើ​ហ្វូងមនុស្ស​នៅក្បែរ និង​ក្នុង​ភោជនីយដ្ឋាន នោះ​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ ១០ នាក់​និង​របួសធ្ងន់​ជាច្រើន​នាក់​ទៀត ។​

តែ​រហូតមក​ដល់ពេលនេះ​ចំនួន​អ្នកស្លាប់​ដោយ​ការបាញ់រះ និង​បំផ្ទុះ​គ្រាប់បែក​ភេរវកម្ម នៅ​កណ្តាល ទីក្រុង​ប៉ារីស​បានស្លាប់មិនក្រោម​160​នាក់​និង​របួស​ជាច្រើន​នាក់​ទៀត​។ បើ​យោងតាម ប្រ​ព័​ព្ធ ផ្សព្វ ផ្សាយ​បរទេស​បានឱ្យដឹងថា ភេរវ​ករ​បាន​វាយប្រហារ និង​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​សាល​ប្រគុំ​តន្ត្រី Bataclan ព្រមទាំង​ភោជនីយដ្ឋាន ក្លឹប​កំសាន្ត និង​កន្លែង​ជាច្រើន​ជុំវិញ​ទីក្រុង​ប៉ារីស ។​លោក ហ្វ្រ​ង់​ស្វ័​រ ហូឡង់ដ៍ បានប្រកាស​តប​ទៅ​ក្រុម​ភេរវ​ករ​ថា នឹង​វាយប្រហារ​តប​វិញ​ដើម្បី​សងសឹក ៕ គ ឡេង​



Related