ទឹកចិត្ត​ស្មោះ​ របស់​សង្សារ​នារី ​រង​គ្រោះ​ដែល​ស្លាប់​នៅក្នុង​ស្ទឹង​សង្កែ​

Sanofi

​ពាក្យចាស់​មួយ​ឃ្លា​ពោលថា​៖​សង្សារ​បាន​ខ្លួន​មិនសូវ​គិតតែ​បើ​សង្សារ​បានចិត្ត​អាណិត​ហើយ ស្រឡាញ់​ខ្លាំង​មែនទែន​ដែល​ពាក្យ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​នៅពេល​ដែលមាន​យុវជន​ម្នាក់​បើទោះជា​សង្សារ​បាន​ស្លាប់​ដោយសារតែ​ជនល្មើស​ប៉ង​ចាប់រំលោភ​មិនបាន​សម្រេច​រួច​ក៏​អូស​នាង​ទម្លាក់​ទឹកស្ទឹង​ធ្វើ​ឲ្យ​លង់​ស្លាប់​បានចេញ​មុខ​បង្ហាញ​ពី​ក្តី​ស្រណោះ​អាឡោះអាល័យ​យ៉ាង​គួរ​ឲ្យ​ខ្លោចចិត្ត​។​

នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រើ​ឈ្មោះ​ទី​ទី​ហេ​កុប​Titi heykob បាន​សរសេរ ពាក្យពេចន៍​ដ៏​គួរ​ឲ្យ​សង្វេគ​រួមទាំង​មានការ​បង្ហោះ​រូបភាព​អ្នក​ទាំងពីរ​ស្និទ្ធស្នាល​គ្នា​ពេល​នាង​នៅមាន​ជីវិត​នៅឡើយ​និង​មាន​រូបភាព​សែន​ម្ហូប​បាយ​សម្លរ​ផង​នោះ​ដាក់ថា​៖​អូន​ញុំ​បាយ​ទៅ​បើ​មិន​ឆ្ងាញ់​ក៏ត្រូវ​តែ​ញុ​ាំ ដែរ ញុ​ាំ​ដោយ​ញញឹម កុំ​គិត​ខ្វាយខ្វល់​អ្វី​ទាំងអស់ ហើយ​ចំណែក ម៉ាក់ កុំ​ព្រួយបារម្ភ​អ្វី ចាំ​បង នឹង​ប្រុសៗ ជា​អ្នក​មើលថែទាំ ជំនួស​រូប​អូន សូម​អូន​កុំ​នៅ​ខ្វាយខ្វល់​អ្វី​ទៀត សូម​ទៅ​អោយបាន​សុគតិភព​ចុះ !!! ។​

​ជា​បន្តបន្ទាប់​គេ​សង្កេតឃើញថា​បុរស​ជា​សង្សារ​រូបនោះ​តែង​យកចិត្តទុកដាក់​ដល់​គូសង្សារ​ខ្លួន​ជាខ្លាំង​ពោលគឺ​បន្ទាប់ពី​មាន​ហេតុការណ៍ ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ចំពោះ​នារី​ក្រមុំ​វ័យក្មេង​ម្នាក់ ដែល​ត្រូវ​ជនល្មើស​ចិត្តកំណាច​ចាប់​នាង​រំលោភ​តែ​មិនបាន​សម្រេច ហើយក៏​វាយ​នាង​ឲ្យ​សន្លប់​រួច​អូស​យកទៅ​ទម្លាក់​នៅ​កណ្ដាលស្ទឹង​សង្កែ​គេ​ក៏​ឃើញ​មានការ​បួងសួង​បន់ស្រន់​ឲ្យ​នាង​បាន​ចាក​ផុតពី​ក្តី ទុក្ខសោក​ពី សំណាក់​គូសង្សារ​នាង​ដែរ​នាពេលនោះ និង​ក្រោយពី ក្រុមគ្រួសារ​រកឃើញ​សព​អណ្ដែត​ទឹកស្ទឹង​សង្កែ នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បុរស​ជា​សង្សារ​ក៏​ចេញមុខ បង្ហោះ​រូបភាព​តាម Facebook របស់ គេ បង្ហាញ​ពី​ក្ដី​ស្រលាញ់​រវាង​រូបគេ​និង​នារី​រងគ្រោះ ដោយ​សម្ដែង​ក្ដី​សោកស្ដាយ ពី​ការបាត់បង់​មនុស្ស​ស្រី​ជាទី​ស្រលាញ់​របស់ខ្លួន ។​

​កាលនោះ​បុរស​ដែល​អះអាងថា​ជា​សង្សារ​របស់​នារី​រង​គ្រោះ បាន​សរសេរ​លើ Facebook របស់ខ្លួន​ថា “​សូម​ឲ្យ​អូន​ទៅបាន​សេចក្ដីសុខ ទៅ​ឋានសួគ៌ បើ​មាន​និស្ស័យ​ជាតិ​ក្រោយ បង​នឹង​សុំ​ស្រលាញ់​អូន​ម្ដងទៀត​!!! បង់​ចង់​ប្រាប់​ពី​អារម្មណ៍រ​បស់បង​ថា បង​ស្រលាញ់​អូន ដូច​ធ្លាប់​ប្រាប់ថា អូន​ស្រលាញ់​បង​”​។​​នេះ​បាន​ពិតជា​គូ​ស្នេ​ហ៏​ស្មោះស្ម័គ្រ​មែន​បើ​ទោះ​ទើបតែ​ស្វែង​យល់ចិត្ត​គ្នា​នៅឡើយ​ក្តី​។​

​គួររំលឹកថា នារី​រងគ្រោះ​ឈ្មោះ ឆាំ ស្រីរ័ត្ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​សាលា​នេ​ត​យ៉ង់ ត្រូវ​ជនល្មើស​ចាប់​អូស​ទម្លាក់​ចូលក្នុង​ស្ទឹង​សង្កែ​បណ្តាល​ឲ្យ​ស្លាប់​នោះ ត្រូវគេ​ប្រទះឃើញ​អណ្តែត នៅ​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្ដេច ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​រីឯ ជនដៃដល់​មានឈ្មោះ ចាន់ កុសល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាមួយ​ជនរងគ្រោះ ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ផងដែរ​៕​ដេវីត

​   


Related