មន្ត្រី​ប៉ូលិស​បារាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស១៥៣​នាក់ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារនៅ​ទី​ក្រុង​ប៉ារីស

បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន ​CNN បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​បារាំង​ថា យ៉ាង​ហោច​ណាស់​​មនុស្ស​១៥៣​នាក់​ បាន​បាត់​បង់​​ជីវិត​​​ក្នុង​ការ​វាយប្រហារ​នៅ​ទូ​ទាំង​​ទី​ក្រុងប៉ារីស កាលពី​វេលា​យប់​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា ២០១៥ ស្ថិតនៅ​តំបន់​៦​កន្លែង​​ផ្សេង
​គ្នា ។

មន្ត្រី​ប៉ូលិស​ថ្លែង​​ថា ចំនួន​មនុស្ស​១១២​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ឯ​​មហោស្រព Bataclan, ១៤​នាក់​​ត្រូវ​បាន​សម្លាប់តំបន់​​​ភោជនីយ​ដ្ឋាន ក្នុង​នោះ​ក៏​មាន​ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge, ១៩​នាក់​បាន​ស្លាប់នៅ​ខាងក្រៅ​រង្គសាល La Belle Equipe, ៤​នាក់​​ត្រូវ​បាន​សម្លាប់នៅ​លើ​រុក្ខវិថី​ធ័ Republique និង​៤​នាក់​ទៀត​បាន​ស្លាប់​នៅ​ខាងក្រៅ​កីឡដ្ឋាន Stade de France ភាគ​ខាង​ជើង​នៃ​ទី​ក្រុងប៉ារីស ។

មន្ត្រី​ប៉ូលិស​បារាំង​បាន​បញ្ជាក់​ថា អ្នក​វាយប្រហារ​ចំនួន​៨​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​ទូ​ទាំង​ទី​ក្រុងប៉ារីស ក្នុង​នោះ​ភេរវ​ករ​៧​នាក់ ស្លាប់​ដោយសារ​បំផ្ទុះ​អត្តឃាត ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​។