ចិន​​​​​​​នឹង​សហការ​ជា​មួយ​​បារាំង​ និង​អន្តរជាតិ​ ប្រឆាំង​​​ភេរវកម្ម​ក្រោយ​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស


ចិន​​​​​​​នឹង​សហការ​ជា​មួយ​​បារាំង​ និង​អន្តរជាតិ​ ប្រឆាំង​​​ភេរវកម្ម​ក្រោយ​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស

ប្រទេស​ចិន​នឹង​​ចូល​រួម​សហការ​ជា​មួយ​​​​​​​​​បារាំង ​និង​សហគមន៍​អន្តរជាតិ​​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម​បន្ទាប់​​​​​​​​​​​ពី​​ហេតុការណ៍​​​​វាយ​ប្រហារ​​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សុក្រ​​ម្សិល​មិញ។ នេះ​បើ​តាម​​លោក​ប្រធានាធិបតី​​ចិន​​ ស៊ី ជិនពីង ។

 

ចិន​​​​​​​នឹង​សហការ​ជា​មួយ​​បារាំង​ និង​អន្តរជាតិ​ ប្រឆាំង​​​ភេរវកម្ម​ក្រោយ​ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស
 

 

តាម​​ប្រភព​ព័ត៌មាន​ចិន CCTV ​​បាន​ឲ្យ​ដឹង​ថា ​​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង បាន​​ទូរសព្ទ​ទៅ​លោក​ប្រធានាធិបតី​បារាំង Francois Hollande ​ដោយ​ពិភាក្សា​អំពី​ហេតុការណ៍​វាយ​ប្រហារ​ដែល​បាន​កើត​ឡើង​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​​ស្លាប់​ និង​រង​របួស​ជា​បន្តបន្ទាប់​​​។ លោក ស៊ី បាន​និយាយ​ថា ​​ប្រទេស​ចិន​​​​​​​​​​បន្ទោស​​ទៅ​លើ​ហេតុ​ការណ៍​ដ៏​ឃោរឃៅ​នោះ ហើយ​​ប្រទេស​ចិន​ចូល​រួម​រំលែក​ទុក្ខ​​ក្រៀម​ក្រំ​​​​​សម្រាប់​ជន​រង​គ្រោះ​ក្នុង​​​​​​​ហេតុការណ៍​​ខាង​លើ។

 

ជា​ចុង​ក្រោយ​​លោក ស៊ី ជិនពីង បាន​និយាយ​​ថា​ ប្រទេស​ចិន​នឹង​ចូលរួម​​សហការ​ជា​មួយ​ប្រទេស​បារាំង ​និង​​សហគមន៍​អន្តរជាតិ​​ដើម្បី​ប្រឆាំង​​ទៅ​នឹង​ភេរវកម្ម។

 

ចំណែក​​លោក​ប្រធានាធិបតី​បារាំង ​Francois Hollande បាន​ប្រកាស​​អាសន្ន​ក្នុង​ប្រទេស ​និង​​បាន​ប្រកាស​បិទ​ព្រំដែន​​​ទាំង​អស់​ក្រោយហេតុការណ៍​​វាយប្រហារច្រើន​កន្លែង​បាន​កើត​ឡើង ហើយកង​យោធា​ប្រមាណ ១ ៥០០​នាក់​​ត្រូវបាន​ដាក់ពង្រាយជុំវិញ​ក្រុង​ប៉ារីស ៕

 

 

ចុចអាន៖ ព័ត៌មាន​​ថ្មី​បំផុត​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ប៉ារីស

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ cctvnews​​​​​​

​​