នារី​ពីរ​នាក់​រួច​ជីវិត​ពី​ការ​បាញ់​ប្រហារ​នៅ​ហាង​ Le Petit Cambodge​ ​

នារី​ពីរ​នាក់​រួច​ជីវិត​ពី​ការ​បាញ់​ប្រហារ​នៅ​ហាង​ Le Petit Cambodge​ ​

នារី​ទាំង​ពីរ​នាក់​នោះ​គឺ​​នាង​ Agathe Moreaux​ ជា​និស្សិត​បារាំង​ និង​មិត្តភ័ក្ដិ​ នាង​ Suzan Yucel​ ដែល​ជា​អ្នក​កាសែត​ហុឡង់ដ៍ ​​ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉ារីស​ បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​យីហោ​ Le Petit Cambodge​​ ហើយ​ក៏​បាន​ជួប​ហេតុ​ការណ៍​នេះ។

 

នារី​ពីរ​នាក់​រួច​ជីវិត​ពី​ការ​បាញ់​ប្រហារ​នៅ​ហាង​ Le Petit Cambodge​ ​

នាង​ Agathe Moreaux​ ជា​និស្សិត​បារាំង

 

នារី​ពីរ​នាក់​រួច​ជីវិត​ពី​ការ​បាញ់​ប្រហារ​នៅ​ហាង​ Le Petit Cambodge​ ​

នាង​ Suzan Yucel​ ​ជា​អ្នក​កាសែត​ហុឡង់ដ៍

 

 

ពេល​ទៅ​ដល់​ហាង​នេះ​ អ្នក​ទាំង​ពីរ​បាន​កាន់​បៀរ​ម្នាក់​មួយ​កែវ​ ចេញ​មក​ញ៉ាំ​នៅ​ក្រៅ​ហាង​ ស្រាប់​តែ​ពេល​នោះ​មាន​ឮ​សំឡេង​ផ្ទុះ​ឡើង។

 

Moreaux​ និយាយ​ថា៖ “យើង​កំពុង​ញ៉ាំ​បៀរ​ខាង​ក្រៅ​ហាង​ ស្រាប់​តែ​មាន​ដូច​ជា​ផ្កាភ្លើង​កាំជ្រួច​ ឬ​ដូច​ជា​ការ​​បាញ់​គ្នា​ដែរ​ ដូច្នេះ​យើង​ក៏​រត់​ចេញ​ពី​ទី​នោះ។ យើង​រត់​ទៅឈរ​មើល​មក​ហាង​វិញ​ពី​​ផ្លូវ​ម្ខាង​ទៀត។ ពេល​នោះ​ការ​បាញ់​ក៏​ផ្អាក​មួយ​ភ្លែត​ រួច​ហើយ​ក៏​ចាប់​ផ្ដើម​ម្ដង​ទៀត​ ហើយ​យើង​ក៏​រត់​ទៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ​នោះ”។

 

នាង​បាន​បន្ត​ថា៖ “​យើង​អត់​ដឹង​ច្បាស់​ថា​ មាន​អ្វី​កើត​ឡើង​នោះ​ទេ។ គ្រាន់​តែ​ឃើញ​មនុស្ស​ជា​ច្រើន​គ្រវែង​ភេសជ្ជៈ​របស់​គេ​ចោល​ ហើយ​រត់​ យើង​ក៏​រត់​ដែរ​ទៅ”។

 

បើ​ទោះ​បី​ជា​ Moreaux ​និង​មិត្តភ័ក្ដិ​របស់​នាង​ញ៉ាំ​ស្រា​មិន​ច្រើន​ក្ដី​ ប៉ុន្តែ​ក្រោយ​ពី​ផ្ទុះ​ឆោឡោ​ឡើង​ និង​បាន​រត់​មួយ​ហត់​មក​ អ្នក​ទាំង​ពីរ​ក៏​វង្វេង​ផ្លូវ​ និង​ភ័យ​ខ្លាច​ជា​ខ្លាំង។ អ្នក​ទាំង​ពីរ​ពុំ​បាន​ដឹង​ឲ្យ​ពិត​ប្រាកដ​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​ហាង​នោះទេ​​ ហើយ​នាង​ដឹង​ដំណឹង​ច្បាស់​នៅ​ពេល​ព្រឹក​ឡើង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ៕

 

 

ចុច​អាន៖ ភេរវករ៨​នាក់ ដែល​បាញ់​រះ​ និង​បំផ្ទុះ​គ្រាប់​បែក បាន​ស្លាប់​អស់​ហើយ

 

 

ប្រភព៖ globalnews