ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ


ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ

ក្នុង​ហេតុការណ៍ ភេរវករ​បាញ​ និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង កាល​ពី​យប់​មិញ បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​​ជាង​១៥០​នាក់​បាន​ស្លាប់ ​និង​ជាង​២០០​នាក់​ទៀត​រង​របួសនោះ ​​​លោក ឯម រាម បណ្ឌិត​​ច្នៃ​ម៉ូដ​កម្ពុជា​ថ្លែង​ថា មាន​ទី​តាំង​ចំនួន២ ជា​កន្លែង​ដែល​លោក ឧស្សាហ៍​ទៅ​​ពិសា​គុយទាវ និង កាហ្វេ គ្រា​ដែល​លោក​បាន​​ទៅ​រស់​នៅ​បន្ត​ការ​សិក្សា​នៅ ទី​នោះ​។

 

ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ

 

លោកបានសរសេរលើបណ្ដាញសង្គមដូច្នេះថា “កាល​ពី​យប់​ទី​១៣​ម្សិលមិញ​នៅ​ទីក្រុង​បារីស​ក្រុម​អ្នក​ប្រកាស​ធ្វើ​សង្រាម​បាន​បោក​គ្រាប់​បែក ​និង​បាញ់​ដោយ​​កាំភ្លើង​សំលាប់​មនុស្យ​អស់​ជាង ១៦០នាក់ និង​របួស​ជា​ច្រើន​នៅ​សង្កាត់​ទី ១០និង១១​មាន​ដូច​ជា​នៅ Bataclan, LeCarillon, Le PetitCambodge, LaBelleÉquipe និង​ជិត​ស្តាត​នៃ​ប្រទេស​បារាំង​ធ្វើឲ្យ​អ្នក​កំពុង​ទស្សនា​បាល់​ទាត់​រត់​ផ្អើល​ឆោឡោ​។ គួរ​បញ្ជាក់​ដែរ​ថា​កាល​ពី​ខ្ញុំ​រស់​នៅ​បារីស​តែង​តែ​ទៅ​ញាំ​គុយ​ទាវ​នៅ​សង្កាត់​ទី១១ និង​ទៅ​ញាំ​កាហ្វេ​នៅ​កាហ្វេ Republic”។

 

បណ្ឌិត​​ច្នៃ​ម៉ូដ​ម្នាក់​នេះ បញ្ជាក់​បន្ថែម​ថា កន្លែង​កើត​ហេតុ និង​កន្លែង​ដែល​លោក​ស្នាក់​នៅ គឺ​មាន​ចម្ងាយ​ពី​គ្នា​តែ​ប្រមាណ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ។ ឯម រាម បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​​​នៅ​ប្រទេស​បារាំង ​ពី​ឆ្នាំ ២០០០ ដល់ ឆ្នាំ ២០០០៧។ ទោះ​បី​ជា​លោក​បាន​ត្រឡប់​មក​រស់​នៅ​កម្ពុជា​វិញ​បន្ទាប់​ពី​​បញ្ចប់​ការ​សិក្សា​​ក្ដី ជា​រឿយៗ ​លោក ឧស្សាហ យក​ស្នាដៃ​របស់​លោក ទៅ​ធ្វើ​ការ​តាំង​ពិព័រណ៍​នៅ​ទី​នោះ​ណាស់ ហើយ​ថា​ ទី​នោះ​សម្បូរ​ទៅ​ដោយ​អាហារ​អាស៊ី និង​អារ៉ាប់ ពិសេស​គឺ​អាស៊ី។ ដូច្នេះ​ លោក​កំពុង​តែ​មិន​ប្រាកដ​ក្នុង​ចិត្ត​ ថា​ពលរដ្ឋ​ខ្មែរ​យើង​អាច​នឹង​មាន​​​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ទាំង​អស់។

 

យោង​តាម​​ប្រភព​ព័ត៌មាន​​  BBC  ការ​វាយ​ប្រហារ​​មួយ​ក្នុង​​ចំណោម​ការ​វាយ​ប្រហារ​​ខាង​លើ​ គឺ​បាន​កើត​ឡើង​​​​​​ក្នុង​​សាល​​​ប្រគំ​តន្ត្រី​​ Bataclan ​នា​កណ្ដាល​​ទី​ក្រុង​ប៉ារីស ដោយ​បាន​​​​បង្ក​ឲ្យ​មនុស្ស​យ៉ាង​តិច​១០០​នាក់​​​បាន ​​​ស្លាប់​ ខណៈ​មនុស្ស​ជា​ច្រើន​ទៀត​បាន​រង​របួស។​

 

មនុស្ស​ចំនួន​​​​​​​១០០​នាក់​​​​​​ទៀត​​ ត្រូវ​បាន​​ខ្មាន់​កាំភ្លើង​ចាប់​ជា​​ចំណាប់​ខ្មាំង​មុន​ពេល​​ដែល​មន្ត្រី​​ប៉ូលិស​ចុះ​អន្តរាគមន៍ ​​និង​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង​​​ចំនួន​​៣​នាក់​ និង​ដោះ​លែង​​ចំណាប់​ខ្មាំង​វិញ។

 

ការ​វាយ​ប្រហារ​ផ្សេង​ទៀត​ បាន​កើត​​ឡើង​ក្នុង​​ភោជនីយដ្ឋាន​​ពីរ​កន្លែង​គឺ​ Le Petit Cambodge (ភោជនីយដ្ឋាន​ខ្មែរ) និង​ភោជនីយដ្ឋាន ​​Le Carillon ដោយ​ខ្មាន់​​កាំភ្លើង។ ដោយ​ឡែក​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​​​ពីរ​ទៀត​បាន​កើត​ឡើង​ នៅ​ក្បែរ​​កីឡដ្ឋាន​ Stade de France អំឡុង​​​ពេល​​ក្រុម​បាល់​ទាត់​ប្រទេស​បារាំង​ប្រកួត​មិត្ត​ភាព​ជា​មួយ​​ ប្រទេស​អាល្លឺម៉ង់។

 

ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ

 

ចំនួន​ជនរងគ្រោះ៖ តួលេខ​ថ្មី​ចុងក្រោយ​ប៉ុន្មាន​នាទី​មុន​នេះ​ចេញ​ផ្សាយ​ដោយ​AFP សរសេរ​ថា
-ចំនួន​អ្នក​ស្លាប់​មាន​ជាង ១៥០នាក់,
-របួស​ស្រាលជាង ២០០​នាក់​រង និង
-របួស​ធ្ងន់​ជាង ៨០នាក់។

 

ប៉ូលិស​បាន​សន្និដ្ឋាន​ថា​ ក្នុង​ហេតុការណ៍​នេះ​មាន​ក្រុម​ភេរវករ​ចំនួន​៨​នាក់ ជា​អ្នក​ធ្វើ​ឡើង ដោយ​បាន​រៀបចំ​គម្រោង​ទុក​រួច​ជា​ស្រេច បន្ទាប់​ពី​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ប៉ូលិស ​និង​ក្រុម​ទាហាន​ច្រើន​ពាន់​នាក់​រួច​មក។ អ្នក​វិភាគ​បាន​សន្និដ្ឋាន​ទៀត​ថា ក្រុម​ភេរវករ​មិនមែន​មាន​តែ​ចំនួន​៨​នាក់​នេះ​ទេ ពោល​គឺ​គម្រោងការ​នេះ ​អាច​នឹង​មាន​មនុស្ស​ច្រើន​ចូល​រួម។

 

ប្រធានាធិបតី​បារាំង Francois Hollande ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ហើយ​បិទ​ព្រំដែន​ទាំង​អស់។ ខណៈ​ដែល​លោក​ក៏​បាន​ប្រកាស​ទៀត​ថា ​នឹង​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​ក្រុម ISIS ​វិញ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​ខាង​លើ​ នេះ៕

 
វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង
 
ភេរវករ៨​នាក់ ដែល​បាញ់​រះ​ និង​បំផ្ទុះ​គ្រាប់​បែក បាន​ស្លាប់​អស់​ហើយ
 

ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ

 

ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ

 

ឯម រាម៖ កន្លែង​​ដែល​ភេរវករ​បាញ់​និង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​នៅ​បារាំង ជា​កន្លែង​ខ្ញុំ​​​​​ឧស្សាហ​ទៅ​ញ៉ាំ​គុយទាវ

 

អត្ថបទ៖ ខុត សីហា