ជនជាប់​ចោទ​២នាក់​ ដែល​ឆ្លៀត​ឱកាស​ រត់គេច​ខ្លួន​ទាំងដៃ​ ជាប់ខ្នោះ​ ពេល​បញ្ជូន​ទៅគុក​ព្រៃស​នោះ​ ត្រូវចាប់​មកវិញ​ហើយ​

ភ្នំពេញ៖ ជនជាប់ចោទចំនួន២នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ ចាប់បញ្ជូនទៅកាន់ពន្ធនាគារ ព្រៃស កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយឆ្លៀតរត់គេចខ្លួន ទាំងដៃជាប់ខ្នោះនោះ ត្រូវបានកម្លាំងនគរបាល តាមចាប់បានត្រឡប់មកវិញហើយ ក្រោយពីធ្វើការឡោមព័ទ្ធ អស់រយ:ពេលជាច្រើនម៉ោង រួចមក។

មន្រ្តីនគរបាល បានថ្លែងថា ក្រោយពីតុលាការ ចេញដីកាឃុំខ្លួនជនជាប់ចោទ២នាក់ ក្នុងចំណោម៤នាក់ ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន និងលួចម៉ូតូ ដាក់ពន្ធនាគារនោះ កម្លាំងនគរបាល បានដឹកពួកគេទៅកាន់ពន្ធនាគារ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែពេលបើករថយន្ត ដល់ផ្លូវ៣០ម៉ែត្រ ដែលមានជង្ហុកជ្រៅៗផងនោះ ធ្វើអោយជនជាប់ចោទទាំង២នាក់ មានឱកាសធាក់ ទ្វាររថយន្តរត់គេចខ្លួនទាំងដៃជាប់ខ្នោះ នៅក្នុងបរិវេណ បូរីសន្តិភាព២ ។

ក្រោយមានករណីនេះកើតឡើង កម្លាំងនគរបាលជាច្រើននាក់ បានទៅឡោមព័ទ្ធ អស់រយ:ពេលជាច្រើនម៉ោង រហូតតាមចាប់មកវិញ នៅក្នុងសង្កាត់ចោមចៅ និងសង្កាត់កន្ទោក នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ប្រវត្តិរឿង របស់ជនជាប់ចោទ

មនុស្សចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកំលាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ រួមសហការណ៍ជាមួយ កំលាំងប៉ុស្តិ៍ចោមចៅ ចុះប្រតិបត្តិការបង្ក្រាប ចាប់ឃាត់ខ្លួនបាន ជនសង្ស័យ ជាប់ពាក់ព័ន្ធទៅនឹង ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន និងជាប់ពាក់ព័ន្ធទៅនឹងករណីកាច់សោ ក ម៉ូតូទៀតផង ខណ:ដែលជនសង្ស័យទាំងនេះកំពុងសង្ងំលាក់ខ្លួនក្នុងផ្ទះជួល  ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួលលេខ១ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពី ទទួលបានបទបញ្ជាពី នាយឧត្តសនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ រាល់ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ កើតមាននៅតាមបណ្តាមូលដ្ឋាន ហើយដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងក្រោមការដឹកនាំបញ្ជា របស់លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ទើបកំលាំង ជំនាញ របស់អធិការដ្ឋាន សហការណ៍ជាមួយ កំលាំងប៉ុស្តិ៍ចោមចៅ បន្ទាប់ពីធ្វើការតាមដាន ស្រាវជ្រាវ អស់ជាច្រើនថ្ងៃកន្លងមកហើយ រហូតមកដល់រសៀលថ្ងៃទី០៩ ខែវិច្ឆិកា កំលាំងចំបង្ក្រាប ដឹកនាំដោយ លោក តូច ផន អធិការរងខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការចុះបង្ក្រាប ជនសង្ស័យ ពាក់ព័ន្ធ គ្រឿងញៀន និងមុខសញ្ញា កាច់សោកម៉ូតូ បានចំនួន៤នាក់ ក្នុងនោះមាន ស្រីម្នាក់ រួមជាមួយ ថ្នាំញៀន ឧបករណ៍សម្រាប់ជក់ សម្ភារ:ពាក់ព័ន្ធគ្រឿងញៀន និងឧបករណ៍សម្រាប់ ធ្វើសកម្មភាពកាច់សោកម៉ូតូ បានមួយចំនួនទៀត ។

ជនសង្ស័យទាំង៤នាក់ ទី១- ឈ្មោះ សំ សក្កណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ក្នុងបុរីសន្តិភាព២ ភូម៨ដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

 ទី២- ឈ្មោះ ឱក រ៉ូបាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ ។

ទី៣- ឈ្មោះ សម្បត្តិ កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងបុរីសន្តិភាព២ ។

ទី៤- ឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ ។

ក្រៅពីឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចឆែកឆេររកឃើញ ថ្នាំញៀនចំនួន៧កញ្ចប់ ធំ2កញ្ចប់ តូច5កញ្ចប់ ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ថង់សម្រាប់ច្រកគ្រឿងញៀន ឧបករណ៍សម្រាប់កាច់សោកម៉ូតូ និងសម្ភារ:មួយចំនួនទៀត៕