ជនសង្ស័យម្នាក់ ត្រូវបាន អ.ហ ក្រុងឃាត់ខ្លួន ពីបទលួចទូរស័ព្ទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្តបានប្រាប់ឲ្យដឹង នៅថ្ងៃទី ១៤ ខែវិច្ឆិកា នេះថា ក្រោយពីសមត្ថកិច្ចយើង ទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ជី វណ្ណនី ហៅ ម៉ាក់អាទី ភេទ ស្រី អាយុ ៣៥ឆ្នាំ  រស់នៅបន្ទប់ជួលស្ថិត ក្នុងភូមិ/សង្កាត់និងក្រុងប៉ោយប៉ែត បានប្ដឹងទៅលើឈ្មោះ ទិត្យ ភឿត ភេទ ប្រុស  អាយុ ២៩ឆ្នាំ ពីបទលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីថ្ងទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១និង០០នាទី នៅចំណុចក្បែរផ្សារមង្គល ស្ថិតក្នុងភូមិ/សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ជា ដា មេបញ្ជាការ ក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យ១នាក់ ឈ្មោះ ទេត្យ ភឿត ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅចំណុចក្បែរផ្សារមង្គល នៅវេលាម៉ោង១៤និង០០នាទី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបាននាំមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចទូរស័ព្ទដៃម៉ាក ណូគា ៣១០  ពណ៌ខ្មៅ ចំនួន១គ្រឿង របស់ឈ្មោះ ជី វណ្ណនី ហៅ ម៉ាក់អាទី ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ចំណែកទូរស័ព្ទ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានប្រគល់ឲ្យទៅម្ចាស់ដើមវិញហើយ៕

ជនសង្ស័យម្នាក់ ត្រូវបាន អ.ហ ក្រុងឃាត់ខ្លួន ពីបទលួចទូរស័ព្ទ

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យម្នាក់ ត្រូវបាន អ.ហ ក្រុងឃាត់ខ្លួន ពីបទលួចទូរស័ព្ទ

សមត្ថកិច្ចប្រគល់ទូរស័ព្ទទៅឲ្យម្ចាស់វិញ