អគារ​របស់​អតីត​មេទ័ព​នៃ​ស៊ុន​យ៉ា​ត​សេន ស្រែ​ផ្កាឈូក​រតន៍​៖ សហគមន៍​ទេសចរណ៍​ដ៏​ចាំងចែង​មួយ​

ស្រុក​អ៊ូ​ស៊ាន​,​ក្វាង​ស៊ី​-​ចិន: ​វា​ស្ថិត​នៅជាប់​នឹង​ផ្លូវ​ទៅកាន់​រមណី​ដ្ឋា​ន​ភ្នំ​ទឹកធ្លាក់​ប៉ា​យ៉ា​តា​សា​ធូ ដែលមាន​ថ្ម​រាង​ដូច​មុខ​មនុស្ស​។  វា​ដូច​កញ្ចុំ​ដុំ​មាស​ដេ​ស​ដាស​ពេញ​វាលស្រែ និង​ចម្ការ ហើយ​មាន​ផ្ទះថ្ម​ពណ៌​ប្រផេះ​ដ៏​ធំ​មួយ ប្រក់​ដំបូល​ពណ៌​ត្នោត​ចាស់​មួយ បាន​ផុស​នៅ​កណ្តាល​។ មគ្គុទេសក៍ និង​អ្នកស្រី វ៉ី ហ្វ​លីង អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ស្រុក និង​ជា​ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ស្រុក​អ៊ូ​ស៊ាន បាន​ជូន និង​ជម្រាបជូន​ប្រតិភូ​អ្នកកាសែត​កម្ពុជា ១​ក្រុម ដែល​ទៅ​ទស្សនកិច្ច​ទីនោះ​ថា គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ក្វាង​ស៊ី បានអនុញ្ញាត និង​គាំពារ​អោយ​បង្កើត​សហគមន៍​ទេសចរណ៍​វាលស្រែ​ផ្កាឈូករ័ត្ន និង​អភិរក្ស​អគារ​(​ផ្ទះ​) "​លី​ពីង​អ៊ី​" ជា​របស់​មេទ័ព ៨​នាក់ របស់លោក ស៊ុន យ៉ា​ត់​សេន មេដឹកនាំ​បដិវត្តន៍​ផ្តួលរំលំ​សន្តិ​វង្ស​ឈី​ង ( Qing) នោះ​ឡើង​។​
   
​តាម​ដងផ្លូវ អ្នកស្រុក បាន​ដាក់លក់​ផលិតផល វត្ថុ​អនុ​ស្សារី​យ៍ និង​អាហារ​របស់​ពួកគេ​ជូន​ភ្ញៀ​ង​ទេសចរ ដើម្បី​បាន​កម្រៃ​ប្រចាំថ្ងៃ​ដ៏​ទៀងទាត់​មួយ​។​

យើង និង​ភ្ញៀវ​ម្នាក់ៗ ស្រស់ស្រាយ​ចិត្តខ្លាំង​ណាស់ ក្នុងការ​ដកដង្ហើម​ស្រូបយក​ខ្យល់អាកាស​ស្រុកស្រែ ហើយ​ថតរូប ទាំង​អោយគេ​ថត​អោយ ទាំង​ថត​សែ​ល​ហ្វី ដើម្បី​ភ្ជាប់​ខ្លួន​ទៅនឹង​ផ្កាឈូករ័ត្ន​ដ៏​លឿង ដូច​មាស​ដេ​ស​ដាស​។ ក៏​នៅមាន​ផ្កា​ចម្រុះ ដូចជា អង្គាសីល ផ្កាឈូក ផ្កាឈើ​ចិន ជាច្រើន​ទៀត​។​

មគ្គុទេសក៍​និយាយថា អគារ​ឬ​ផ្ទះ​លី​ពីង​អ៊ី​នោះ មាន​ចំណាស់ ១២០​ឆ្នាំ​ហើយ​។ មេទ័ព​សម័យ​លោក​ស៊ុន​យ៉ា​ត់​សេន បាន​យក​បណ្ឌិត​ខាង​ស្ថាបត្យកម្ម និង​វិស្វករ​ពី​ប្រទេស​ជប៉ុន មក​កសាង​វា សម្រាប់​ជាទី​លំនៅ​ឯកជន​។ តែ​ក្រោយមក នៅ​ឆ្នាំ​២០០៤ រដ្ឋ​បាន​អភិរក្ស​វា​ទុក និង​បើក​អោយ​ភ្ញៀវ​ចូល​ទស្សនា សម្រាប់​ចិញ្ចឹម និង​បង្កើត​ការ​មានបាន​ដល់​ប្រជាជន​ទីនោះ​។​
   
​នៅក្នុង​អគារ គេ​ឃើញ​មាន​តាំង​រូប​វត្ថុ​មានតម្លៃ​ជាច្រើន​។ ក្នុងនោះ មាន​រូបថត​មេទ័ព និង​លោក​ស៊ុន​យ៉ា​ត់​សេន ផងដែរ​។​
    
​សូមបញ្ជាក់ថា លោក​បណ្ឌិត ស៊ុន យ៉ា​ត់​សេន (Dr Sun Yat-Sen) (១៨៦៦-១៩២៥) កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ក្នុងស្រុក​ស៊ា​ង​ស្សាង ខេត្ត​ក្វាង​តុង ភាគខាងត្បូង​ចិន​។​

​លោក​ជា​មេដឹកនាំ​បដិវត្ត ផ្តួលរំលំ​សន្តិ​វង្ស​ឈី​ង (Qing: Manchu) នៅ​ឆ្នាំ​១៩១១-១២ ហើយ​ក្លាយជា​មេដឹកនាំ​គណបក្ស​ជាតិនិយម (​ឬ​ហៅ គួ​ក​មីង​តាង​) និង​ជា​ប្រធានាធិបតី​ដំបូង​នៃ​សាធារណរដ្ឋ​ចិន​។​

​លោក​ក៏​ចូលរួម​ក្នុង​សង្គ្រាម​ចិន ជប៉ុន (Sino-Chinese War 1894-95)​។ ប​ច្ច​ប្បន្ន ចិន​គេ​ក៏​ប្រារព្ធ​រំលឹក​ពី​ខួប និង​គុ​ណូ​ប​ក្ការ​:​លោក​។​
   
​ពួកយើង ត្រូវ​លើផ្លូវ​រៀបចំ​អោយ​រដិបរដុប​ដ៏​វែង​មួយ​។ ក្តៅ និង​ហត់នឿយ​ដែរ បើទោះជា​មុននេះ បាន​រាំ​លោត ជាមួយ​នារី​ជនជាតិ​ជួង មើល​ទេសភាព និង​ទិដ្ឋភាព​។ ហេតុនេះ ពួកយើង​ក៏​ចូល​លុយ​គ្នា ទិញ​អំពៅខ្មៅ ដែល​ថ្លោសៗ មាន​សាច់​ផុយស្រួយ​ស្ញោ​ក មក​ហូប​។ អ្នកភូមិ​ក្នុង​សម្លៀកបំពាក់​ចាស់ៗ បាន​ថ្លឹង​ដើម​អំពៅ រួច​ទើប​សក និង​កាប់​វា​ជា​កង់ ហុច​អោយ​។​

ប្រតិភូ​បាន​បន្តដំណើរ​ទៅ​មើល​ផ្ទះ​នៃ​ភូមិ​បូរាណ​ស្រុកស្រែ​មួយទៀត នៅ​ជិតគ្នា​នោះ​។ រូបភាព​គឺ​ដូចគ្នា​នឹង​ស្ទូ​ឌី​យោ ដែល​ប្រជាជន​កម្ពុជា​យើង បានឃើញ​ក្នុង​ខ្សែភាពយន្ត​បូរាណ​ចិន​ដែរ​។​
   
​ផ្ទះថ្ម​តែមួយ​ជាន់​ផ្ទាល់​ដី ដែល​ជញ្ជាំង​រៀប​ឥដ្ឋ​ដុត ឬ​រៀប​ពី​ដុំថ្ម​ធម្មជាតិ ប្រក់​ក្បឿងស្រកាត្រី​ម៉ូត​ចិន ត្រូវ​សាងសង់​ម៉ត់ចត់ និង​ជិត​គត់មត់​ណាស់ ព្រោះ​វា​ត្រូវ​ធានា​ការពារ កុំអោយ​ក្តៅ និង​ទាំង​កុំអោយរ​ងារ​ត្រជាក់ នៅ​ខែវិច្ឆិកា ដល់​ខែ​មិនា​។​
 
​ផ្ទះ​របៀបនេះ នាបច្ចុប្បន្ន តាម​ស្រុកស្រែ នៅតែមាន​ច្រើន​ដែរ​។ ប៉ុន្តែ​ជីវភាព​ប្រជាជន​ធូរធារ​ណាស់​។ ដោយ​រដ្ឋ​បាន​លើកទឹកចិត្ត និង​ទទួលខុសត្រូវ ផលិតផល​របស់​ពល​រដ្ឋ​អ្វីៗ ក៏​លក់ដាច់​ដែរ​។ គ្មានទេ​ថា អត់​ទីផ្សារ ឬ​ថោក​នោះ​៕

អគារ​របស់​អតីត​មេទ័ព​នៃ​ស៊ុន​យ៉ា​ត​សេន ស្រែ​ផ្កាឈូក​រតន៍​៖ សហគមន៍​ទេសចរណ៍​ដ៏​ចាំងចែង​មួយ​

អគារ​របស់​អតីត​មេទ័ព​នៃ​ស៊ុន​យ៉ា​ត​សេន ស្រែ​ផ្កាឈូក​រតន៍​៖ សហគមន៍​ទេសចរណ៍​ដ៏​ចាំងចែង​មួយ​

អគារ​របស់​អតីត​មេទ័ព​នៃ​ស៊ុន​យ៉ា​ត​សេន ស្រែ​ផ្កាឈូក​រតន៍​៖ សហគមន៍​ទេសចរណ៍​ដ៏​ចាំងចែង​មួយ​

អគារ​របស់​អតីត​មេទ័ព​នៃ​ស៊ុន​យ៉ា​ត​សេន ស្រែ​ផ្កាឈូក​រតន៍​៖ សហគមន៍​ទេសចរណ៍​ដ៏​ចាំងចែង​មួយ​

អគារ​របស់​អតីត​មេទ័ព​នៃ​ស៊ុន​យ៉ា​ត​សេន ស្រែ​ផ្កាឈូក​រតន៍​៖ សហគមន៍​ទេសចរណ៍​ដ៏​ចាំងចែង​មួយ​